អេសេគាល 22:20 - អាល់គីតាប20 យើងនឹងគរអ្នករាល់គ្នាដុត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ដូចគេប្រមូលប្រាក់ លង្ហិន ដែក សំណ និងស្ពាន់មកដាក់ជាគំនរ ដុតរំលាយនៅក្នុងភ្លើងយ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ដូចជាគេប្រមូលប្រាក់ លង្ហិន ដែក សំណ និងស៊ីវិឡាត ដាក់ក្នុងឡ ដើម្បីសប់ភ្លើងរំលាយទៅដែរ គឺយ៉ាងនោះដែលយើងនឹងប្រមូលអ្នករាល់គ្នា ដោយសេចក្ដីកំហឹង និងសេចក្ដីឃោរឃៅរបស់យើង គឺយើងនឹងដាក់អ្នករាល់គ្នានៅទីនោះ ហើយរំលាយទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 យើងនឹងគរអ្នករាល់គ្នាដុត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ដូចគេប្រមូលប្រាក់ លង្ហិន ដែក សំណ និងស្ពាន់មកដាក់ជាគំនរ ដុតរំលាយនៅក្នុងភ្លើងយ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ដូចជាគេប្រមូលប្រាក់ លង្ហិន ដែក សំណ ហើយនឹងស៊ីវិឡាត ដាក់ក្នុងបាវឡ ដើម្បីសប់ភ្លើងរំលាយទៅដែរ គឺយ៉ាងនោះដែលអញនឹងប្រមូលឯងរាល់គ្នា ដោយសេចក្ដីកំហឹង នឹងសេចក្ដីឃោរឃៅរបស់អញ គឺអញនឹងដាក់ឯងរាល់គ្នានៅទីនោះ ហើយរំលាយទៅ សូមមើលជំពូក |
អុលឡោះតាអាឡាមានបន្ទូលទៀតថា: «យើងសម្រេចចិត្តបំផ្លាញពួកគេចោល ព្រោះពេលយើងចង់ប្រមូលផល ពួកគេគ្មានផលអ្វីទាល់តែសោះ គឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែ ដូចដើមឧទុម្ពរដែលគ្មានផ្លែ ហើយស្លឹករបស់វាក៏ស្វិតក្រៀម។ ដូច្នេះ យើងនឹងប្រគល់ដីឲ្យ អស់អ្នកដែលដើរកាត់តាមនោះ»។