Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 22:18 - អាល់គីតាប

18 «កូន​មនុស្ស​អើយ ពូជ‌ពង្ស​អ៊ីស្រ‌អែល​លែង​មាន​តម្លៃ​អ្វី​សម្រាប់​យើង​ទៀត​ហើយ ពួក​គេ​ប្រៀប​ដូច​ជា​លោហ‌ធាតុ​ដែល​មិន​សុទ្ធ គឺ​ប្រាក់ លង្ហិន ស្ពាន់ ដែក និង​សំណ ដែល​ត្រូវ​ដាក់​ក្នុង​ឡ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 «កូន​មនុស្ស​អើយ ពួក​វង្ស​អ៊ីស្រា‌អែល​បាន​ត្រឡប់​ជា​អាចម៍​សំណល់​ដល់​យើង គេ​សុទ្ធ​តែ​ជា​លង្ហិន ស៊ីវិឡាត ដែក និង​សំណ​នៅ​ក្នុង​ឡ គេ​ជា​អាចម៍​ប្រាក់​ទទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 «កូន​មនុស្ស​អើយ ពូជ‌ពង្ស​អ៊ីស្រា‌អែល​លែង​មាន​តម្លៃ​អ្វី​សម្រាប់​យើង​ទៀត​ហើយ ពួក​គេ​ប្រៀប​ដូច​ជា​លោហ‌ធាតុ​ដែល​មិន​សុទ្ធ គឺ​ប្រាក់ លង្ហិន ស្ពាន់ ដែក និង​សំណ ដែល​ត្រូវ​ដាក់​ក្នុង​ឡ» ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កូន​មនុស្ស​អើយ ពួក​វង្ស​អ៊ីស្រាអែល បាន​ត្រឡប់​ជា​អាចម៍​សំណល់​ដល់​អញ គេ​សុទ្ធ​តែ​ជា​លង្ហិន ស៊ីវិឡាត ដែក នឹង​សំណ​នៅ​ក្នុង​បាវ​ឡ គេ​ជា​អាចម៍​ប្រាក់​ទទេ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 22:18
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ចោល ដូច​កម្ទេច​សំរាម ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស្រឡាញ់ ដំបូន្មាន​របស់​ទ្រង់។


គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​អាច​លត់‌ដំ ដើម្បី​ស្គាល់​តម្លៃ។


បើ​ជាង​ទង​ចង់​សិត​ធ្វើ​វត្ថុ​សិល្បៈ​អ្វី​មួយ តោង​បន្សុទ្ធ​ប្រាក់​ជា​មុន​សិន។


អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ប្រាក់​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត‌ស្អំ​ទេ ហើយ​ស្រា​របស់​អ្នក​រាល់​គ្នា​ក៏​លាយ​ទឹក​ដែរ។


យេរូ‌សាឡឹម​អើយ យើង​នឹង​វាយ​ប្រដៅ​អ្នក យើង​នឹង​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​លោហ‌ធាតុ យើង​ក៏​នឹង​ដក​អ្វីៗ​ទាំង​អស់​ដែល​សៅហ្មង ចេញ​ពី​អ្នក​ដែរ។


ស្ដេច​របស់​ពួក​គេ​នឹង​រត់​ទៅ ទាំង​ភ័យ​ញាប់​ញ័រ មេ‌ទ័ព​របស់​ពួក​គេ​នឹង​ញ័រ​រន្ធត់ នៅ​មុខ​ទង់​ជ័យ​របស់​ទ្រង់។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​ប្រជា‌ជន​គោរព​បម្រើ​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ដុត​ជំនូន​ជូន​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡឹម។


យើង​មិន​បាន​ឲ្យ​គេ​យក​ភ្លើង​មក​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេ គឺ​យើង​លត់‌ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។


យើង​ដឹង​ថា អ្នក​ជា​មនុស្ស​រឹង‌រូស ចិត្ត​របស់​អ្នក​រឹង​ដូច​ដែក‌ថែប ហើយ​ក្បាល​អ្នក​រឹង​ដូច​ដែក


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


ហេតុ​នេះអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​លោហ‌ធាតុ​មិន​សុទ្ធ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ដាក់​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។


យើង​នឹង​គរ​អ្នក​រាល់​គ្នា​ដុត តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង ដូច​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ និង​ស្ពាន់​មក​ដាក់​ជា​គំនរ ដុត​រំលាយ​នៅ​ក្នុង​ភ្លើង​យ៉ាង​នោះ​ដែរ។


អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ អ្នក​នោះ​នឹង​ត្រូវ​បោះ​ភ្លាមៗ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម