អេសេគាល 22:16 - អាល់គីតាប16 អ្នកបង្អាប់បង្អោនកិត្តិយសខ្លួនឯង នៅចំពោះមុខប្រជាជាតិទាំងឡាយ។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 អ្នកនឹងត្រូវបន្ទាបបន្ថោក នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាមែន»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 អ្នកបង្អាប់បង្អោនកិត្តិយសខ្លួនឯង នៅចំពោះមុខប្រជាជាតិទាំងឡាយ។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ឯងនឹងត្រូវបន្ទាបបន្ថោក នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។ សូមមើលជំពូក |
អ្នកនាំសាររបស់អុលឡោះចូលជួបស្តេចអ៊ីស្រអែល ហើយជម្រាបថា៖ «អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាអុលឡោះតាអាឡាជាម្ចាស់នៃតំបន់ភ្នំ គឺមិនមែនជាម្ចាស់នៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្តាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថាយើងពិតជាអុលឡោះតាអាឡាមែន»។
គេនឹងដេញស្តេចចេញពីចំណោមមនុស្ស ស្តេចនឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកជូនស្តេចពិសាដូចគោដែរ។ រូបកាយរបស់ស្តេចនឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គំរប់ប្រាំពីររយៈកាល គឺទាល់តែស្តេចទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់។