Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 20:1 - អាល់គីតាប

1 នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ប្រាំ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អះលី‌ជំអះ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល នាំ​គ្នា​មក​សួរអុលឡោះ‌តាអាឡា ពួក​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ថ្ងៃទី​ដប់ ខែទីប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំពី ពួក​ចាស់​ទុំ​ខ្លះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ប្រាំ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​ព្រឹទ្ធា‌ចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​មក​សួរ​ព្រះ‌អម្ចាស់ ពួក​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​ថ្ងៃ​១០ ខែ​ស្រាពណ៍ ក្នុង​ឆ្នាំ​ទី​៧ នោះ​ពួក​ចាស់‌ទុំ​ខ្លះ​នៃ​សាសន៍​អ៊ីស្រាអែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 20:1
27 ការដាក់ឲ្យឆ្លើយតបគ្នា  

អេលី‌យ៉ាសាក់​ជម្រាប​ស្តេច​អ៊ីស្រ‌អែល​ថា៖ «តើ​ស្តេច​មក​រក​ខ្ញុំ​ធ្វើ​អ្វី? ម្តេច​ក៏​មិន​ទៅ​រក​ពួក​ព្យាការី​របស់​បិតា‌ម្តាយ​ស្តេច​ទៅ!»។ ស្តេច​ស្រុក​អ៊ីស្រ‌អែល​ប្រាប់​គាត់​ថា៖ «ទេ ដ្បិតអុលឡោះ‌តាអាឡា​ហើយ​ដែល​បាន​ហៅ​យើង​ទាំង​បី​នាក់​មក ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ម៉ូអាប់»។


ពេល​នោះ អេលី‌យ៉ាសាក់​កំពុង​អង្គុយ​ជុំ​គ្នា​ជា​មួយ​អស់​លោក​អះលី‌ជំអះ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ ស្តេច​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​សម្លាប់​អេលី‌យ៉ាសាក់ ប៉ុន្តែ មុន​ពេល​អ្នក​នោះ​ទៅ​ដល់​អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​អះលី‌ជំអះ​ថា៖ «សូម​អស់​លោក​មើល​ចុះ ឃាតក​នោះ​ចាត់​មនុស្ស​ឲ្យ​មក​កាត់​ក​ខ្ញុំ​ហើយ។ សូម​ប្រយ័ត្ន! កាល​ណា​អ្នក​បម្រើ​មក​ដល់ ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត កុំ​ឲ្យ​គេ​ចូល។ ប៉ុន្តែ សូរ​សំរិប​ជើង​របស់​ចៅ‌ហ្វាយ​គេ ក៏​មក​ដល់​តាម​ក្រោយ​ហើយ​ដែរ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ប្រជា‌រាស្ត្រ​នេះ​ចូល​មក​ជិត​យើង ហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សំដី និង​បបូរ​មាត់​ប៉ុណ្ណោះ តែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើង គ្រាន់​តែ​ជា​ទំនៀម‌ទម្លាប់ ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។


រៀង​រាល់​ថ្ងៃ គេ​សាក​សួរ ចង់​ស្គាល់​បំណង​របស់​យើង។ គេ​ធ្វើ​ហាក់​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែល ប្រព្រឹត្ត​អំពើ​សុចរិត ឥត​បោះ​បង់​ហ៊ូកុំ​ម្ចាស់​របស់​ខ្លួន​ទេ។ គេ​ទាម‌ទារ​សុំ​ឲ្យ​យើង​វិនិច្ឆ័យ​ពួក​គេ តាម​យុត្តិធម៌ ព្រម​ទាំង​ចង់​ឲ្យ​យើង​ស្ថិត​នៅ​ជា​មួយ​គេ។


“ចូរ​សួរអុលឡោះ‌តាអាឡា​ឲ្យ​យើង​ផង ដ្បិត​ស្តេច​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន លើក​ទ័ព​មក​ច្បាំង​ជា​មួយ​យើង។ ប្រហែល​ជាអុលឡោះ‌តាអាឡា​ធ្វើ​ការ​អស្ចារ្យ​ណា​មួយ ដើម្បី​ជួយ​យើង ដោយ​ធ្វើ​ឲ្យ​ស្តេច​នេប៊ូ‌ក្នេសា​ដក​ទ័ព​ថយ​ចេញ​ឆ្ងាយ​ពី​យើង”។


ស្តេច​សេដេ‌គា​ចាត់​គេ​ឲ្យ​ទៅ​ហៅ​គាត់​មក ហើយ​សាក​សួរ​គាត់​ជា​សម្ងាត់​នៅ​ក្នុង​វាំង​ថា៖ «តើ​អ្នក​បាន​ទទួល​បន្ទូល​ណា​មួយ​ពីអុលឡោះ‌តាអាឡា​ឬ​ទេ?»។ យេរេមា​តប​ថា៖ «សូម​ជម្រាប! ស្តេច​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន»។


នៅ​ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​នោះ ត្រូវ​នឹង​ឆ្នាំ​ទី​ប្រាំ ក្រោយ​គេ​ចាប់​ស្តេច​យ៉ូយ៉ា‌គីន​មក​ជា​ឈ្លើយ


ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


នៅ​ឆ្នាំ​ទី​ប្រាំ​បួន ខែ​ទី​ដប់ ថ្ងៃ​ទី​ដប់ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖


នៅ​ឆ្នាំ​ទី​ដប់ ថ្ងៃ​ទី​ដប់‌ពីរ ខែ​ទី​ដប់ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ‌ពីរ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​ប្រាំ‌ពីរ ក្នុង​ខែ​ទី​មួយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖


នៅ​ឆ្នាំ​ទី​ដប់​មួយ ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​បី អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


នៅ​ឆ្នាំ​ទី​ដប់‌ពីរ ខែ​ទី​ដប់‌ពីរ ថ្ងៃ​ទី​មួយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ ដែល​គេ​កៀរ​យើង​មក​ជា​ឈ្លើយ គឺ​ដប់‌បួន​ឆ្នាំ​ក្រោយ​ពេល​ក្រុង​យេរូ‌សាឡឹម​រលំ នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​ដើម​ឆ្នាំ​នោះ អុលឡោះ‌តាអាឡា​បាន​ដាក់​ដៃ​លើ​ខ្ញុំ ហើយ​លើក​ខ្ញុំ​ទៅ។


នៅ​ឆ្នាំ​ទី​ប្រាំ​មួយ ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំ​មួយ ពេល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​មាន​អះលី‌ជំអះ​នៃ​ជន‌ជាតិ​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដាក់​ដៃ​លើ​ខ្ញុំ។


មាន​អះលី‌ជំអះ​នៃ​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ចិត‌សិប​នាក់ ឈរ​នៅ​មុខ​រូប​ទាំង​នោះ ម្នាក់ៗ​កាន់​គ្រឿង​ក្រអូប ដែល​ធ្វើ​ឲ្យ​មាន​ផ្សែង​ខ្មួល‌ខ្មាញ់​ហុយ​ឡើង។ លោក​យ៉ាសា‌ណា ជា​កូន​របស់​លោក​សាផាន ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ។


គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​អ៊ីសា​ហើយ​ជម្រាប​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ​តាម​សេចក្ដី​ពិត គឺ​តួន​ពុំ​យោគ​យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។


នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារី អង្គុយ​នៅ​ទៀប​ជើង​អ៊ីសា‌ជាអម្ចាស ស្ដាប់​គាត់​បង្រៀន។


បី​ថ្ងៃ​ក្រោយ​មក ឪពុក‌ម្តាយ​ឃើញ​អ៊ីសា​ក្នុង​ម៉ាស្ជិទ អ៊ីសា​នៅ​កណ្ដាល​ចំណោម​តួន កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេង​ៗ​ដល់​គេ​ផង។


មនុស្ស‌ម្នា​នាំ​គ្នា​ចេញ​ទៅ​មើល​ហេតុ‌ការណ៍​នោះ។ គេ​ចូល​មក​រក​អ៊ីសា​ឃើញ​បុរស​ដែល​អ៊ីព្លេស​ចូល​ពី​មុន អង្គុយ​នៅ​ទៀប​ជើង​អ៊ីសា គាត់​ស្លៀក​ពាក់​ដឹង​ស្មារតី​ដូច​ធម្មតា គេ​ក៏​ស្ញែង​ខ្លាច​អ៊ីសា។


«ខ្ញុំ​ជា​ជន‌ជាតិ​យូដា​កើត​នៅ​ក្រុង​តើសុស ក្នុង​ស្រុក​គីលីគា។ ប៉ុន្ដែ ខ្ញុំ​បាន​មក​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​នេះ​តាំង​ពី​កុមារ ហើយ​ខ្ញុំ​បាន​ទទួល​ការ​អប់រំ តាម​ហ៊ូកុំ​នៃ​បុព្វ‌បុរស​របស់​យើង​យ៉ាង​តឹង‌រ៉ឹង​ពី​សំណាក់​លោក​កាម៉ា‌លាល។ ខ្ញុំ​បាន​ខ្នះ‌ខ្នែង​បម្រើ​អុលឡោះ ដូច​បង​ប្អូន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម