អេសេគាល 16:44 - អាល់គីតាប44 អ្នកចងក្រងសុភាសិតមុខជាយកសុភាសិតមួយនេះ មកនិយាយអំពីនាងថា “ម្ដាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦44 មើល៍ អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិត គេនឹងពោលពាក្យនេះទាស់នឹងអ្នកថា ម្តាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥44 អ្នកចងក្រងសុភាសិតមុខជាយកសុភាសិតមួយនេះ មកនិយាយអំពីនាងថា “ម្ដាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤44 មើល អស់អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិត គេនឹងពោលពាក្យនេះទាស់នឹងឯងថា ម្តាយយ៉ាងណាកូនស្រីក៏យ៉ាងនោះដែរ សូមមើលជំពូក |
ពួកគេបានបោះបង់ចោលហ៊ូកុំរបស់ទ្រង់ ពួកគេផ្តាច់សម្ពន្ធមេត្រី ដែលទ្រង់បានចងជាមួយដូនតារបស់ពួកគេ ពួកគេមិនអើពើនឹងដំបូន្មានដែលទ្រង់ព្រមានពួកគេ ហើយនាំគ្នាបែរទៅគោរពព្រះឥតបានការ ដែលបណ្តាលឲ្យខ្លួនទៅជាឥតបានការដែរ។ ពួកគេជាប់ពាក់ព័ន្ធនឹងប្រជាជាតិនានាដែលនៅជុំវិញ ជាប្រជាជាតិដែលអុលឡោះតាអាឡាបានហាមឃាត់មិនឲ្យពួកគេយកតម្រាប់តាម។
ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា “ប្រជាជនអ៊ីស្រអែល ក្រុមអ៊ីមុាំ និងក្រុមលេវី មិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និងជនជាតិអាម៉ូរី។