Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 12:4 - អាល់គីតាប

4 អ្នក​ត្រូវ​រៀប‌ចំ​អីវ៉ាន់ វេច​បង្វេច​ទាំង​ថ្ងៃ ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ ឲ្យ​គេ​ឃើញ​គ្រប់​គ្នា។ ដល់​ពេល​ល្ងាច​ត្រូវ​ចេញ​ដំណើរ​ទៅ​ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 អ្នក​ត្រូវ​រើ​យក​អីវ៉ាន់​អ្នក​ចេញ នៅ​ពេល​ថ្ងៃ ចំពោះ​ភ្នែក​គេ ធ្វើ​ដូច​ជា​រៀបចំ​នឹង​ត្រូវ​និរទេស​ទៅ ហើយ​ខ្លួន​អ្នក​ត្រូវ​ចេញ​ទៅ​នៅ​ពេល​ល្ងាច​ចំពោះ​ភ្នែក​គេ បែប​ដូច​ជា​មនុស្ស​ដែល​ត្រូវ​និរទេស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 អ្នក​ត្រូវ​រៀបចំ​អីវ៉ាន់ វេច​បង្វេច​ទាំង​ថ្ងៃ ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ ឲ្យ​គេ​ឃើញ​គ្រប់​គ្នា។ ដល់​ពេល​ល្ងាច​ត្រូវ​ចេញ​ដំណើរ​ទៅ​ដូច​ជន​ដែល​ត្រូវ​ខ្មាំង​កៀរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ត្រូវ​ឲ្យ​ឯង​រើ​យក​អីវ៉ាន់​ឯង​ចេញ នៅ​ពេល​ថ្ងៃ ចំពោះ​ភ្នែក​គេ ធ្វើ​ដូច​ជា​រៀបចំ​នឹង​ត្រូវ​និរទេស​ទៅ ហើយ​ខ្លួន​ឯង​ត្រូវ​ចេញ​ទៅ​នៅ​ពេល​ល្ងាច​ចំពោះ​ភ្នែក​គេ បែប​ដូច​ជា​មនុស្ស​ដែល​ត្រូវ​និរទេស

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 12:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ខ្មាំង​បាន​ទម្លុះ​កំពែង​ក្រុង​មួយ​កន្លែង។ ទោះ​បី​កង‌ទ័ព​ខាល់‌ដេ​ឡោម‌ព័ទ្ធ​ទី‌ក្រុង​ក្តី ពួក​ទាហាន​រត់​ចេញ​ពី​ទី‌ក្រុង​នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ​ក្បែរ​ឧទ្យាន​ស្តេច ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ា‌បា។


ពេល​ស្តេច​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា និង​ទាហាន​ទាំង​អស់ ឃើញ​ទ័ព​បាប៊ី‌ឡូន​ចូល​មក​ដល់ ក៏​នាំ​គ្នា​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​នៅ​ពេល​យប់ តាម​ផ្លូវ​ឧទ្យាន​របស់​ស្ដេច និង​តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ហើយ​នាំ​គ្នា​ចេញ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។


ពួក​ខ្មាំង​ទម្លុះ​កំពែង​ក្រុង។ ទោះ​បី​កង‌ទ័ព​ខាល់ដេ​ឡោម‌ព័ទ្ធ​ទីក្រុង​ក្ដី ពួក​ទាហាន​យូដា​ទាំង​អស់​នាំ​គ្នា​ចេញ​ពី​ទីក្រុង នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ ក្បែរ​ឧទ្យាន​ស្តេច ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ាបា។


រីឯ​ស្ដេច​ដែល​គ្រប់‌គ្រង​អ្នក​រាល់​គ្នា ក៏​នឹង​ស្ពាយ​បង្វេច​ចាក​ចេញ​ពី​ក្រុង​ទៅ ក្នុង​ពេល​ងងឹត​ដែរ។ គេ​នឹង​ទម្លុះ​កំពែង​ក្រុង​ឲ្យ​ស្ដេច​ចេញ ទាំង​បិទ​មុខ មិន​ឲ្យ​ឃើញ​ថា​ទៅ​ទី​ណា។


ចូរ​ទម្លុះ​កំពែង​ឲ្យ​គេ​ឃើញ រួច​បញ្ចេញ​បង្វេច​តាម​ប្រឡោះ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម