អេសាយ 7:7 - អាល់គីតាប7 ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: “ពួកគេមិនអាចសម្រេចការទាំងនេះបានទេ ការទាំងនេះពុំអាចកើតឡើងបានឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 ប៉ុន្តែព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាមានបន្ទូលដូច្នេះវិញ: “ការនោះនឹងមិននៅជាប់ទេ ក៏មិនកើតឡើងដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ឯព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះបន្ទូលថា "ការនោះមិនបានទេ គេនឹងធ្វើមិនកើតឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ប៉ុន្តែ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: “ពួកគេមិនអាចសម្រេចការទាំងនេះបានទេ ការទាំងនេះពុំអាចកើតឡើងបានឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឯព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា ការនោះមិនបានទេ គេនឹងធ្វើមិនកើតឡើយ សូមមើលជំពូក |
នៅគ្រាដែលស្តេចអេហាស ជាបុត្ររបស់ស្តេចយ៉ូថាម ដែលត្រូវជាបុត្ររបស់ស្តេចអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺស្តេចរេស៊ីន ជាស្ដេចស្រុកស៊ីរី បានពួតដៃជាមួយស្តេចពេកា ជាបុត្ររបស់ស្តេចរេម៉ាលា និងជាស្ដេចស្រុកអ៊ីស្រអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសំរុកចូលបានឡើយ។