Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 54:7 - អាល់គីតាប

7 យើង​បាន​បោះ​បង់​អ្នក​មួយ‌ភ្លែត​មែន តែ​យើង​នឹង​ទទួល​អ្នក​មក​វិញ ដោយ​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 “យើង​បាន​បោះបង់​អ្នក​ចោល​មួយរយៈ​ខ្លី ប៉ុន្តែ​យើង​នឹង​ប្រមូល​អ្នក​មក​វិញ ដោយ​សេចក្ដីមេត្តា​ដ៏ធំធេង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​យើងបាន​បោះ‌បង់​ចោល​អ្នក​តែ​មួយ​ភ្លែត​ទេ តែ​យើង​នឹង​ទទួល​អ្នក​មក​វិញ ដោយ​សេចក្ដី​មេត្តា​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 យើង​បាន​បោះ​បង់​អ្នក​មួយ‌ភ្លែត​មែន តែ​យើង​នឹង​ទទួល អ្នក​មក​វិញ ដោយ​ចិត្ត​អាណិត​អាសូរ​ពន់​ពេក​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 អ្នក​បាន​បោះ‌បង់​ចោល​ឯង​តែ​១​ភ្លែត​ទេ តែ​អញ​នឹង​ទទួល​ឯង​មក​វិញ ដោយ​សេចក្ដី​មេត្តា​ជា​ខ្លាំង

សូមមើលជំពូក ចម្លង




អេសាយ 54:7
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង! សូម​ប្រមែ‌ប្រមូល​យើង​ខ្ញុំ​ពី​ចំណោម ប្រជា‌ជាតិ​នានា​មក​វិញ ដើម្បី​ឲ្យ​យើង​ខ្ញុំ​លើក​តម្កើង នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់ ហើយ​បាន​ខ្ពស់​មុខ ដោយ​សរសើរ​តម្កើង​ទ្រង់!


ហើយ​នាំ​ពី​ប្រទេស​នានា​មក​វិញ គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច ពី​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង។


ដ្បិត​ទ្រង់​ខឹង​តែ​មួយ​ស្របក់ តែ​ទ្រង់​ប្រណី​សន្ដោស​យើង​អស់​មួយ​ជីវិត។ ពេល​យប់ យើង​បង្ហូរ​ទឹក​ភ្នែក តែ​ព្រលឹម​ឡើង យើង​នឹង​អរ​សប្បាយ​វិញ។


នៅ​ពេល​ខ្ញុំ​បាន​សុខ‌សាន្ត ខ្ញុំ​ពោល​ថា ខ្ញុំ​នឹង​មិន​ត្រូវ​រលំ​ឡើយ!។


នៅ​គ្រា​នោះ អុលឡោះ‌ជាអម្ចាស់​សំដែង​ការ​អស្ចារ្យ​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ទ្រង់ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។


ទ្រង់​នឹង​លើក​ទង់​មួយ ជា​សញ្ញា​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដឹង​ថា ទ្រង់​នឹង​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​គេ​កៀរ​យក​ទៅ ហើយ​នាំ​ជន‌ជាតិ​យូដា​ដែល​បែក‌ខ្ញែក​គ្នា ទៅ​ពាស‌ពេញ​សកល​លោក​ទាំង​មូល ឲ្យ​វិល​ត្រឡប់​មក​វិញ។


នៅ​គ្រា​នោះ ប្រជា‌ជន​នឹង​ពោល​ឡើង​ថា៖ «ឱអុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​នឹង​លើក​តម្កើង​ទ្រង់។ ពី​មុន ទ្រង់​ខឹង​នឹង​ខ្ញុំ ឥឡូវ​នេះ ទ្រង់​លែង​ខឹង​ទៀត​ហើយ គឺ​ទ្រង់​សំរាល​ទុក្ខ​ខ្ញុំ។


អុលឡោះ‌តាអាឡា​អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​យ៉ាកកូប ទ្រង់​នៅ​តែ​ជ្រើស​រើស ជន‌ជាតិ​អ៊ីស្រ‌អែល​ដដែល ទ្រង់​នឹង​ឲ្យ​គេ​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​វិញ។ ជន​បរទេស​នឹង​មក​ជ្រក​កោន ហើយ​រួម​រស់​ជា​មួយ​កូន​ចៅ​យ៉ាកកូប។


ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ! ចូរ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា ហើយ​បិទ​ទ្វារ​ឲ្យ​ជិត។ ត្រូវ​នៅ​សំងំ​លាក់​ខ្លួន រហូត​ទាល់​តែ​អុលឡោះ​លែង​ខឹង


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​បោក​បែន​ស្រូវ ចាប់​ពី​ទន្លេ​អឺប្រាត រហូត​ដល់​ទឹក​ជ្រោះ​ស្រុក​អេស៊ីប ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ នៅ​ពេល​នោះ ទ្រង់​នឹង​ប្រមូល អ្នក​រាល់​គ្នា​ម្ដង​មួយៗ។


ទេ! អុលឡោះ‌តាអាឡា​ដាក់​ទោស​ប្រជា‌រាស្ត្រ របស់​ទ្រង់ ដោយ​និរទេស​ពួក​គេ គឺ​ទ្រង់​បាន​បណ្ដេញ​ពួក​គេ ដោយ‌សារ​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ពី​បូព៌ា​ប្រទេស។


ទ្រង់​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដូច​អ្នក​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ទ្រង់​លើក​ដៃ​ឡើង​ប្រមូល​កូន​ចៀម ទ្រង់​បី​កូន​តូចៗ​ជាប់​នឹង​ទ្រូង ហើយ​ទ្រង់​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។


ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​អាណិត​មេត្តា​កូន​ចៅ​របស់​ទ្រង់ ដែល​រង​ទុក្ខ​វេទនា។


ចូរ​ងើប​មុខ​ឡើង សម្លឹង​មើល​ជុំ‌វិញ​ខ្លួន​ទៅ កូន​ចៅ​របស់​អ្នក​មក​ជួប‌ជុំ​គ្នា​អស់​ហើយ គេ​នាំ​គ្នា​មក​រក​អ្នក។ យើង​សន្យា​ថា​ពិត​ជា​កើត​មាន​ដូច្នោះ​មែន! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា- អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​គ្រឿង​អលង្ការ សម្រាប់​លំអ​អ្នក ដូច​កូន​ក្រមុំ​តាក់​តែង​ខ្លួន នៅ​ពេល​រៀប​មង្គលការ។


ពេល​នោះ អ្នក​នឹង​រិះ‌គិត​ថា តើ​នរណា​បាន​បង្កើត​កូន​ចៅ​ឲ្យ​ខ្ញុំ ដ្បិត​ពី​មុន ខ្ញុំ​បាត់​បង់​កូន​អស់​ហើយ ខ្ញុំ​ពុំ​អាច​បង្កើត​កូន​បាន​ទៀត​ឡើយ។ ខ្ញុំ​ត្រូវ​គេ​ជន្លៀស​ឲ្យ​ទៅ​នៅ​ដាច់​ឡែក ដូច្នេះ តើ​នរណា​បាន​ចិញ្ចឹម​កូន​ទាំង​នេះ? ខ្ញុំ​នៅ​ឯកោ​តែ​ម្នាក់​ឯង ចុះ​អ្នក​ទាំង​នេះ​មក​ពី​ណា?


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: លិខិត​បញ្ជាក់​ថា យើង​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា​នៅ​ឯ​ណា? តើ​យើង​លក់​អ្នក​រាល់​គ្នា ដើម្បី​សង​បំណុល​នរណា? យើង​បាន​លក់​អ្នក​រាល់​គ្នា ព្រោះ​តែ​អំពើ​ទុច្ចរិត​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត យើង​បាន​លែង‌លះ​ម្ដាយ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​បះ‌បោរ!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ត្រូវ​និរទេស​ឲ្យ​មក​ជួប‌ជុំ​គ្នា ទ្រង់​មាន​បន្ទូល​ថា: យើង​នឹង​ប្រមែ‌ប្រមូល​អ្នក​ឯ​ទៀតៗ ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​អ្នក​ដែល​នៅ​ជុំ​គ្នា​នេះ ថែម​ទៀត។


ជន‌ជាតិ​ដទៃ​នឹង​នាំ​គ្នា​សង់ កំពែង​របស់​អ្នក​ឡើង​វិញ ស្ដេច​របស់​ពួក​គេ​នឹង​មក​បម្រើ​អ្នក ដ្បិត​កាល​ពី​មុន យើង​បាន​ខឹង​ហើយ​វាយ​អ្នក តែ​ឥឡូវ​នេះ​យើង​សំដែង​ចិត្ត​អាណិត​មេត្តា ចំពោះ​អ្នក​វិញ។


ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗ របស់​អ្នក​មក​ដែរ។


គេ​នឹង​លែង​ហៅ​អ្នក​ថា “ស្ត្រី​ដែល​ស្វាមី​លះ‌បង់​ចោល”​ទៀត​ហើយ គេ​ក៏​នឹង​លែង​ហៅ​ទឹក​ដី​របស់​អ្នក​ថា “ដី​ដែល​គេ​បោះ​បង់​ចោល​ដែរ”។ ផ្ទុយ​ទៅ​វិញ​គេ​នឹង​ហៅ​អ្នក​ថា “ព្រលឹង​មាស​បង!” ហើយ​គេ​នឹង​ហៅ​ទឹក​ដី​របស់​អ្នក​ថា “ភរិយា​សម្លាញ់​ចិត្ត” ដ្បិតអុលឡោះ‌តាអាឡា​គាប់​ចិត្ត​នឹង​អ្នក ហើយ​ទឹក​ដី​របស់​អ្នក​នឹង​បាន​ដូច​ជា ស្ត្រី​ដែល​ជា​នា​នឹង​ប្ដី​ឡើង​វិញ។


ខ្ញុំ​សូម​រំលឹក​ពី​អំពើ​ដ៏​សប្បុរស​របស់អុលឡោះ‌តាអាឡា ខ្ញុំ​សរសើរ​តម្កើងអុលឡោះ‌តាអាឡា ចំពោះ​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ប្រព្រឹត្ត​មក​លើ​យើង។ ខ្ញុំ​សូម​ថ្លែង​អំពី​កិច្ចការ​ដ៏​ល្អ​គ្រប់​យ៉ាង​ដែល ទ្រង់​ប្រទាន​មក​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​កិច្ចការ​ដែល​ទ្រង់​បាន​សំដែង​ចំពោះ​ពួក​គេ ដោយ​ចិត្ត​មេត្តា‌ករុណា​ដ៏​លើស‌លប់ និង​ចិត្ត​សប្បុរស​ពន់​ប្រមាណ។


យើង​នឹង​ឲ្យ​មនុស្ស​គិត​តែ​អំពី​យើង ហើយ​គិត​តែ​ពី​ធ្វើ​កិច្ចការ​សម្រាប់​យើង។ យើង​នឹង​ប្រមូល​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា​ឲ្យ​មក ពួក​គេ​នឹង​ឃើញ​សិរី‌រុង‌រឿង​របស់​យើង។


ព្រោះ​ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​អុលឡោះ​ជា​ម្ចាស់​ដ៏‌វិសុទ្ធ នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ពាស‌ពេញ​ក្នុង​ស្រុក។ ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ម្ចាស់ របស់​ជន‌ជាតិ​អ៊ីស្រ‌អែល និង​ជន‌ជាតិ​យូដា ទ្រង់​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ របស់​ទ្រង់​ឡើយ។


ដ្បិតអុលឡោះ‌តាអាឡា​មិន​បោះ​បង់​ចោល​យើង រហូត​ឡើយ។


ទោះ​បី​ទ្រង់​ដាក់​ទោស​ក្ដី ទ្រង់​នៅ​តែ​អាណិត​មេត្តា​ដដែល ដ្បិត​ចិត្ត​សប្បុរស​របស់​ទ្រង់ ធំ​ពន់​ពេក​ក្រៃ។


យើង​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុ‌ភូមិ​វិញ។


«នៅ​ថ្ងៃ​នោះ យើង​នឹង​យក​អាសា​អ្នក​របួស ដែល​ដើរ​ពុំ​រួច យើង​នឹង​ប្រមូល​ផ្ដុំ​អ្នក​ខ្ចាត់‌ខ្ចាយ​ក្នុង​គ្រា​ដែល យើង​បាន​ធ្វើ​ទោស» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


«អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ណាពី និង​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។


ដ្បិត​ទុក្ខ​លំបាក​បន្ដិច‌បន្ដួច​ដែល​យើង​ជួប​ប្រទះ​ម្ដង‌ម្កាល​នោះ ធ្វើ​ឲ្យ​យើង​មាន​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​លើស‌លប់ ជា​សិរី‌រុង‌រឿង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។


អុលឡោះ​ចាត់​ចែង​គម្រោង‌ការ​នេះ​ឲ្យ​បាន​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បំផុត គឺ​ប្រមូល​អ្វីៗ​ទាំង​អស់​ដែល​នៅ​សូរ៉កា និង​នៅ​លើ​ផែនដី​ឲ្យ​រួម​គ្នា​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស ជា​ម្ចាស់​តែ​មួយ។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​នឹង​ស្តារ​ស្ថាន‌ភាព​របស់​អ្នក ទ្រង់​នឹង​អាណិត​អាសូរ​អ្នក ហើយ​ប្រមូល​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ទ្រង់​កំចាត់​កំចាយ​អ្នក​ទៅ​នោះ។


ប៉ុន្ដែ ទ្រង់​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថា«អុលឡោះ​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន»។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បង​ប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​អ៊ីសា‌ជាអម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំហើយ​មួយ​ពាន់​ឆ្នាំ ក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ ដូច្នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម