អេសាយ 40:15 - អាល់គីតាប15 ប្រជាជាតិទាំងឡាយប្រៀបដូចជា ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង ពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។ កោះទាំងឡាយប្រៀបបាននឹងធូលីដី ដែលផាត់ទៅតាមខ្យល់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 មើល៍! ប្រជាជាតិនានាប្រៀបដូចជាតំណក់មួយពីធុងទឹក ហើយត្រូវបានចាត់ទុកដូចជាធូលីនៅលើត្រាជូ; មើល៍! ព្រះអង្គទ្រង់លើកកោះនានាឡើង ដូចជារបស់ម៉ដ្ដ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 អស់ទាំងសាសន៍ប្រៀបដូចជាទឹកមួយដំណក់នៅក្នុងថាំង ហើយក៏រាប់ទុកដូចជាលម្អងធូលីនៅលើថាសជញ្ជីងដែរ ព្រះអង្គលើកកោះទាំងប៉ុន្មានឡើង ដូចជារបស់យ៉ាងតិចតួច សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ប្រជាជាតិទាំងឡាយប្រៀបដូចជា ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង ពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។ កោះទាំងឡាយប្រៀបបាននឹងធូលីដី ដែលផាត់ទៅតាមខ្យល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 មើល អស់ទាំងសាសន៍ប្រៀបដូចជាទឹក១ដំណក់នៅក្នុងថាំង ហើយក៏រាប់ទុកដូចជាលំអងធូលីនៅលើថាសជញ្ជីងដែរ មើល ទ្រង់លើកកោះទាំងប៉ុន្មានឡើង ដូចជារបស់យ៉ាងតិចតួច សូមមើលជំពូក |
យើងនឹងដាក់ទីសំគាល់មួយជាសញ្ញា នៅកណ្ដាលជាតិសាសន៍ទាំងនោះ។ យើងនឹងចាត់អ្នកខ្លះក្នុងចំណោមអស់អ្នកដែលបានរួចជីវិត ឲ្យទៅកាន់ប្រទេសនៃប្រជាជាតិទាំងឡាយ គឺទៅស្រុកតើស៊ីស ស្រុកពូល និងស្រុកលូឌ (អ្នកស្រុកនោះជាអ្នកបាញ់ព្រួញដ៏ចំណាន) ស្រុកទូបាល និងស្រុកយ៉ាវ៉ាន ព្រមទាំងកោះឆ្ងាយៗទាំងប៉ុន្មាន អ្នកស្រុកទាំងនោះមិនដែលឮគេនិយាយអំពីយើង ហើយក៏មិនដែលឃើញសិរីរុងរឿងរបស់យើងដែរ។ អ្នកដែលយើងចាត់ឲ្យទៅនឹងថ្លែងពីសិរីរុងរឿងរបស់យើង នៅក្នុងចំណោមប្រជាជាតិទាំងឡាយ។
គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោក ឲ្យទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងឲ្យអ្នកស៊ីស្មៅដូចគោ រហូតដល់គំរប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយទ្រង់ប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែចិត្តរបស់ទ្រង់»។