អេសាយ 34:7 - អាល់គីតាប7 នៅពេលនោះ ក្របី គោស្ទាវ និងគោបា វិនាសជាមួយគ្នា ដីនឹងជោកជាំទៅដោយឈាម ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 គោព្រៃនឹងដួលចុះជាមួយពួកគេ គោស្ទាវនឹងដួលចុះជាមួយគោបា; ទឹកដីរបស់ពួកគេនឹងផឹកឆ្អែតដោយឈាម ធូលីដីរបស់ពួកគេនឹងជោកដោយខ្លាញ់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ឯពួកទន្សោងនឹងដួលចុះជាមួយគេ ព្រមទាំងគោស្ទាវ និងគោចាស់ផង ក្នុងស្រុកនឹងមានឈាមដាប ហើយធូលីដីនឹងបានជោកដោយខ្លាញ់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 នៅពេលនោះ ក្របី គោស្ទាវ និងគោបា វិនាសជាមួយគ្នា ដីនឹងជោកជាំទៅដោយឈាម ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ឯពួកទន្សោងនឹងដួលចុះជាមួយនឹងគេ ព្រមទាំងគោស្ទាវនឹងគោចាស់ផង ស្រុកគេនឹងបានដាបដោយឈាម ហើយធូលីដី នឹងបានជោកដោយខ្លាញ់។ សូមមើលជំពូក |
ចំណែកឯអ្នកវិញ កូនមនុស្សអើយ តោងប្រាប់សត្វស្លាបគ្រប់ប្រភេទ និងសត្វព្រៃទាំងអស់ថា “ចូរប្រមូលគ្នាមកពីគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីគូរបានរបស់យើង គឺពិធីគូរបានយ៉ាងធំ ដែលយើងរៀបចំនៅលើភ្នំនៃស្រុកអ៊ីស្រអែលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងស៊ីសាច់ ហើយផឹកឈាម - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
កុលសម្ព័ន្ធយូសុះប្រៀបដូចជាគោបា ដែលមានកម្លាំង និងភាពថ្កុំថ្កើង អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី ដែលប្រហារជាតិសាសន៍ទាំងឡាយ ហើយរុញច្រានជាតិសាសន៍ទាំងនោះ រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្នែងម្ខាង គឺអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេកអនន្ត ស្នែងម្ខាងទៀត គឺម៉ាណាសេ ដែលមានគ្នាច្រើនឥតគណនា។