Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 28:19 - អាល់គីតាប

19 រាល់​ពេល​ដែល​គ្រោះ​កាច​នោះ​មក​ដល់ វា​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា គ្រោះ​កាច​នោះ​នឹង​កើត​មាន​រៀង​រាល់​ព្រឹក​រៀង​រាល់​ថ្ងៃ និង​រៀង​រាល់​យប់។ បើ​គ្រាន់​តែ​ឮ​សូរ​គេ​និយាយ ក៏​ធ្វើ​ឲ្យ​ញ័រ​រន្ធត់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 រាល់ពេល​ដែល​ការនោះ​ឆ្លងកាត់មក វា​នឹង​យក​អ្នករាល់គ្នា​ទៅ ដ្បិត​ការនោះ​នឹង​ឆ្លងកាត់មក​ពីមួយព្រឹកទៅមួយព្រឹក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង​។ ការដែល​យល់​ដំណឹង​នេះ គឺ​មាន​តែ​សេចក្ដីភ័យរន្ធត់​ប៉ុណ្ណោះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 សេចក្ដី​អន្តរាយ​នោះ​ហូរ​កាត់​មក​វេលា​ណា ក៏​នឹង​កៀរ​យក​អ្នក​រាល់​គ្នា​ទៅ​តែ​ម្តង ដ្បិត​រាល់​ព្រឹក​នឹង​ហូរ​កាត់​មក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង ការ​ដែល​គ្រាន់​តែ​ឮ​ដំណឹង នោះ​នឹង​បាន​ជា​សេចក្ដី​គួរ​ស្ញែង‌ខ្លាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 រាល់​ពេល​ដែល​គ្រោះ​កាច​នោះ​មក​ដល់ វា​នឹង​បំផ្លាញ​អ្នក​រាល់​គ្នា គ្រោះ​កាច​នោះ​នឹង​កើត​មាន​រៀង​រាល់​ព្រឹក​រៀង​រាល់​ថ្ងៃ និង​រៀង​រាល់​យប់។ បើ​គ្រាន់​តែ​ឮ​សូរ​គេ​និយាយ ក៏​ធ្វើ​ឲ្យ​ញ័រ​រន្ធត់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 សេចក្ដី​អន្តរាយ​នោះ​ហូរ​កាត់​មក​វេលា​ណា ក៏​នឹង​កៀរ​យក​អ្នក​រាល់​គ្នា​ទៅ​តែ​ម្តង ដ្បិត​រាល់​តែ​ព្រឹក​នឹង​ហូរ​កាត់​មក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង ការ​ដែល​គ្រាន់​តែ​ឮ​ដំណឹង នោះ​នឹង​បាន​ជា​សេចក្ដី​គួរ​ស្ញែង‌ខ្លាច​ហើយ

សូមមើលជំពូក ចម្លង




អេសាយ 28:19
26 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ឆ្នាំ​ទី​ប្រាំ​បួន​នៃ​រជ្ជកាល​ស្តេច​ហូស៊ា ស្តេច​ស្រុក​អាស្ស៊ីរី​វាយ​យក​បាន​ក្រុង​សាម៉ារី ហើយ​កៀរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៅ​ស្រុក​អាស្ស៊ីរី​ឲ្យ​ពួក​គេ​រស់​នៅ​ក្រុង​ហាឡា និង​នៅ​តាម​ដង​ទន្លេ​ហាបោ​ជា​ទន្លេ​នៃ​ស្រុក​កូសាន ព្រម​ទាំង​នៅ​តាម​ក្រុង​នានា​របស់​ជន‌ជាតិ​មេឌី​ផង។


នៅ​ឆ្នាំ​ទី​ដប់‌បួន នៃ​រជ្ជកាល​ស្តេច​ហេ‌សេគា ស្តេច​សាន​ហេរីប ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​លើក​ទ័ព​មក​វាយ​ដណ្តើម​យក​ក្រុង​ទាំង​ប៉ុន្មាន​ដែល​មាន​កំពែង​រឹង‌មាំ​របស់​ស្រុក​យូដា។


ហេតុ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ហើយ​នរណា​ក៏​ដោយ​ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។


គ្រា​នោះអុលឡោះ‌តាអាឡា​ចាត់​ពួក​ចោរ​ព្រៃ ជា​ជន‌ជាតិ​ខាល់‌ដេ ជន‌ជាតិ​ស៊ីរី ជន‌ជាតិ​ម៉ូអាប់ និង​ជន‌ជាតិ​អាំម៉ូន ឲ្យ​ប្រឆាំង​នឹង​ស្តេច​យេហូ‌យ៉ាគីម។ គាត់​ចាត់​ពួក​គេ​ឲ្យ​មក​បំផ្លាញ​ស្រុក​យូដា ស្រប​តាម​បន្ទូល​ដែល​អុលឡោះ​បាន​ថ្លែង​តាម​រយៈ​ពួក​ណាពី ជា​អ្នក​បម្រើ​របស់​ទ្រង់។


ការ​ភ័យ​ខ្លាច​ឡោម‌ព័ទ្ធ​ជុំ‌វិញ​គេ ព្រម​ទាំង​ដេញ​កិត​ពី​ក្រោយ​គេ​ជា‌និច្ច។


ពួក​គេ​ខ្លាច​ពន្លឺ​នៅ​ពេល​ព្រឹក ដូច​ខ្លាច​មច្ចុរាជ ហើយ​ចូល​ចិត្ត​តែ​ភាព​ងងឹត​អន្ធការ។


អ្នក​ណា​ប្រាថ្នា​ចង់​ចាប់​វា អ្នក​នោះ​យល់​ច្រឡំ​ហើយ ព្រោះ​ពេល​ឃើញ​វា គេ​មុខ​ជា​តក់‌ស្លុត


ដ្បិត​ព្រួញ​របស់​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​បាញ់​ទម្លុះ​ខ្ញុំ ពិស‌ពុល​របស់​ព្រួញ​ទាំង​នោះ​ជ្រួត‌ជ្រាប ពេញ​ក្នុង​សព៌ាង្គ‌កាយ​របស់​ខ្ញុំ។ អុលឡោះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ញាប់‌ញ័រ ដូច​មាន​សត្រូវ​តំរៀប​គ្នា​ជា​ក្បួន​ទ័ព​វាយ​ប្រហារ​ខ្ញុំ។


ខ្ញុំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ខ្ញុំ​ភ័យ​ញាប់‌ញ័រ ខ្លាច​ស្លាប់


ខ្ញុំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ តក់‌ស្លុត​អស់​សង្ឃឹម។


នៅ​គ្រា​នោះ អ្នក​ក្រុង​យេរូ‌សាឡឹម ស្រែក​តាម​ផ្លូវ រក​គេ​ជួយ រីឯ​អ្នក​ដែល​ទៅ​ចចារ​រក​សន្តិ‌ភាព បែរ​ជា​មក​វិញ នាំ​គ្នា​យំ​យ៉ាង​ខ្លោច‌ផ្សា។


លោក​អេលា‌គីម ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ដែល​ជា​អ្នក​មើល​ខុស​ត្រូវ​ស្តេច‌បរម‌រាជ​វាំង លោក​សេបណា ជា​ស្មៀន​ស្តេច ព្រម​ទាំង​លោក​យ៉ូអា ជា​កូន​របស់​លោក​អេសាភ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ស្តេច នាំ​គ្នា​វិល​ទៅ​ជួប​ស្តេច​ហេ‌សេគា​វិញ ទាំង​ហែក​សម្លៀក‌បំពាក់ ហើយ​ទូល​ជូន​ស្តេច​នូវ​ពាក្យ​របស់​មេ‌ទ័ព​ស្ដេច​ស្រុក​អាស្ស៊ីរី។


ពួក​គេ​ជម្រាប​គាត់​ដូច​ត​ទៅ៖ «ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​ថា: ថ្ងៃ​នេះ​ជា​ថ្ងៃ​មាន​អាសន្ន ជា​ថ្ងៃ​ដែល​យើង​ទទួល​ទណ្ឌ‌កម្ម និង​អាម៉ាស់​មុខ គឺ​ប្រៀប​ដូច​ជា​ថ្ងៃ​ដែល​ទារក​ត្រូវ​កើត តែ​ម្ដាយ​គ្មាន​កម្លាំង​បង្កើត​វា​ទេ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​បង្រៀន​ខ្ញុំ​ឲ្យ​និយាយ ពាក្យ​សំដី​ជា​សិស្ស ដើម្បី​ឲ្យ​ខ្ញុំ​លើក​ទឹក​ចិត្ត មនុស្ស​ដែល​អស់​សង្ឃឹម។ រៀង​រាល់​ព្រឹក ទ្រង់​រំលឹក​ដាស់‌តឿន​ខ្ញុំ ហើយ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​ស្ដាប់ ដូច​សិស្ស​ស្ដាប់​ពាក្យ​គ្រូ។


អ្នក​ត្រូវ​ប្រកាស​ដូច​ត​ទៅ: “ស្តេច​ស្រុក​យូដា និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ សូម​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា: យើង​នឹង​ធ្វើ​ឲ្យ​មហន្ត‌រាយ​កើត​មាន​នៅ​ទី​នេះ។ អស់​អ្នក​ដែល​ឮ​ដំណឹង​នេះ​នឹង​ក្ដុក‌ក្ដួល​ចិត្ត​យ៉ាង​ខ្លាំង។


«ចូរ​យក​ដំណឹង​នេះ​ទៅ​ប្រកាស​នៅ​ស្រុក​យូដា ចូរ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ក្រុង​យេរូ‌សាឡឹម ចូរ​ស្រែក​ប្រកាស ចូរ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក ហើយ​ស្រែក​ឲ្យ​អស់​ទំហឹង​ថា: “ចូរ​ប្រមែ‌ប្រមូល​គ្នា​មក យើង​នឹង​ចូល​ទៅ​ក្នុង ក្រុង​ទាំង‌ឡាយ​ដែល​មាន​កំពែង​រឹង‌មាំ!”


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ ស្ដេច និង​នាម៉ឺន​មុខ​ជា​បាក់​ទឹក​ចិត្ត ក្រុម​អ៊ីមុាំ​នឹង​តក់‌ស្លុត ក្រុម​ណាពី​នឹង​ស្រឡាំង‌កាំង។


«យើង​ខ្ញុំ​បាន​ឮ​ដំណឹង​នេះ យើង​ខ្ញុំ​ក៏​ទន់​ដៃ​ទន់​ជើង ភ័យ​តក់‌ស្លុត និង​ឈឺ​ចាប់​ដូច​ស្ត្រី​កំពុង​សំរាល​កូន។


ទ្រង់​បាន​ហៅ​ការ​ព្រឺ​ខ្លាច​ពី​គ្រប់​ទី​កន្លែង មក​គ្រប​សង្កត់​លើ​ខ្ញុំ ដូច​ហៅ​ខ្មាំង​មក​ចូល​រួម​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ។ នៅ​ថ្ងៃ​ទ្រង់​ខឹង គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ជីវិត​ឡើយ។ ប្រជា‌ជន​ដែល​ខ្ញុំ​ចិញ្ចឹម​បី​បាច់ ត្រូវ​ខ្មាំង​សត្រូវ​ប្រហារ​អស់​គ្មាន​សល់។


«សេចក្ដី​នេះ​ចប់​តែ​ប៉ុណ្ណេះ។ ខ្ញុំ ដានី‌យ៉ែល ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ហេតុ‌ការណ៍​ដែល​ខ្ញុំ​បាន​ដឹង​នៅ​ក្នុង​ចិត្ត បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លេក‌ស្លាំង តែ​ខ្ញុំ​រក្សា​ពាក្យ‌ពេចន៍​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត»។


ខ្ញុំ ដានី‌យ៉ែល ខ្ញុំ​ធ្លាក់​ខ្លួន​ខ្សោយ និង​មាន​ជំងឺ​ជា​ច្រើន​ថ្ងៃ។ បន្ទាប់​មក ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​បំពេញ​មុខ‌ងារ​ជូន​ស្តេច​ត​ទៅ​ទៀត។ ប៉ុន្តែ និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នោះ ធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុត​ជា​ខ្លាំង ព្រោះ​គ្មាន​នរណា​អាច​យល់​បាន​ឡើយ។


ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះ ខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់ ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។ ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កំរើក ទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្ន គឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពាន លើក​គ្នា​មក​ប្រហារ​ប្រជា‌ជន​របស់​យើង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​កុមារ​សាំយូ‌អែល​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ‌ការណ៍​មួយ​ដ៏​រន្ធត់​កើត​ឡើង​នៅ​ស្រុក​អ៊ីស្រ‌អែល។ នរណា​ក៏​ដោយ ឲ្យ​តែ​ឮ​គេ​និយាយ​អំពី​ហេតុ‌ការណ៍​នេះ ក៏​តក់‌ស្លុត​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម