Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 2:9 - អាល់គីតាប

9 មនុស្ស​លោក​ត្រូវ​អាប់​អោន គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី ទ្រង់​មិន​អត់‌ទោស​ឲ្យ​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ដូច្នេះ មនុស្សលោក​ត្រូវបាន​បង្អោនចុះ មនុស្សជាតិ​ត្រូវបាន​បន្ទាបចុះ​។ សូម​កុំ​លើកលែងទោស​ឲ្យ​ពួកគេ​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 មនុស្ស​ធម្មតា​បាន​ឱន​ចុះ ឯ​ពួក​អ្នក​ធំ​បាន​បន្ទាប​ខ្លួន​ហើយ កុំ​អត់​ទោស​ដល់​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 មនុស្ស​លោក​ត្រូវ​អាប់​ឱន គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី ព្រះអង្គ​មិន​អត់‌ទោស​ឲ្យ​គេ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 មនុស្ស​ធម្មតា​បាន​ឱន​ចុះ ឯ​ពួក​អ្នក​ធំ​បាន​បន្ទាប​ខ្លួន​ហើយ ដូច្នេះ​សូម​កុំ​ឲ្យ​អត់​ទោស​ដល់​គេ​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 2:9
16 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​លើក‌លែង​ទោស​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​លុប​បំបាត់​អំពើ​បាប​របស់​ពួក​គេ ចេញ​ពី​ទ្រង់​ដែរ ដ្បិត​ពួក​គេ​បាន​ជេរ​ប្រមាថ​យើង​ខ្ញុំ ជា​អ្នក​សង់​កំពែង​ក្រុង​នេះ​ឡើង​វិញ»។


គឺ​ទាំង​អ្នក​តូច ទាំង​អ្នក​ធំ ទាំង​អ្នក​មាន ទាំង​អ្នក​ក្រ!


ឱ​អុលឡោះ‌តាអាឡា អើយ! ទ្រង់​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល សូម​ក្រោក​ឡើង ដាក់​ទោស​ប្រជា‌ជាតិ​ទាំង​អស់​នោះ សូម​កុំ​ប្រណី‌សន្ដោស​ពួក​ក្បត់​ដ៏​ទុច្ចរិត ទាំង​នោះ​ឡើយ!។ - សម្រាក


មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ មនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះ ប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយ នោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។


ពេល​មែក​ឈើ​ងាប់ វា​បាក់​ធ្លាក់​ពី​ដើម ស្រីៗ​មក​ប្រមូល​យក​ទៅ​ដុត។ ប្រជា‌ជន​នេះ​មិន​ដឹង​ខុស​ត្រូវ​អ្វី​សោះ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ លែង​អាណិត​មេត្តា​ពួក​គេ ម្ចាស់​ដែល​បាន​បង្កើត​ពួក​គេ​មក លែង​អត់‌អោន​ដល់​ពួក​គេ​ទៀត​ហើយ។


មនុស្ស​លោក​នឹង​ត្រូវ​អាប់​អោន គេ​នឹង​ដួល​ផ្កាប់​មុខ​ដល់​ដី មនុស្ស​មាន​ចិត្ត​ព្រហើន​នឹង​ត្រូវ​បន្ទាប​ចុះ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​សំដែង ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់ ដោយ​វិនិច្ឆ័យ​ទោស​ពួក​គេ អុលឡោះ​ដ៏‌វិសុទ្ធ​នឹង​សំដែង​ភាព​វិសុទ្ធ​របស់​ទ្រង់ ដោយ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត។


អ្នក​យក​ប្រេង​ក្រអូប និង​ទឹក​អប់​យ៉ាង​ច្រើន រត់​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ម៉ូឡុក អ្នក​ចាត់​ពួក​នាំ​សារ​ឲ្យ​ទៅ​ឆ្ងាយៗ គឺ​រហូត​ទៅ​ដល់​នរ៉កា។


ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​ជ្រាប​នូវ​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន ដែល​គេ​ចង់​ប្រហារ​ជីវិត​ខ្ញុំ។ សូម​កុំ​អត់‌ទោស​ឲ្យ​ពួក​គេ សូម​កុំ​លុប​អំពើ​បាប​របស់​ពួក​គេ​ចេញ​ពី ទ្រង់​ឡើយ! សូម​ឲ្យ​ពួក​គេ​ជំពប់​ដួល​នៅ​មុខ​ទ្រង់ សូម​ដាក់​ទោស​ពួក​គេ តាម​កំហឹង​របស់​ទ្រង់។


រីឯ​អ្នក​ដែល​ពោល​ពាក្យ​ប្រមាថ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​វិញ អុលឡោះ​មិន​លើក‌លែង​ទោស​សោះ​ឡើយ ដ្បិត​អ្នក​នោះ​មាន​ទោស​អស់‌កល្ប​ជានិច្ច»។


គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​ប្រព្រឹត្ដ​អំពើ​បាប ហើយ​គ្មាន​សិរី‌រុង‌រឿងរបស់​អុលឡោះ​នៅ​ជា​មួយ


មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បង​ប្អូន​ចេញ​ពី​រង្វាន់​ដែល​បង​ប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ម៉ាឡា‌អ៊ីកាត់​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ដ​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។


សេចក្ដី​ក្នុង​បញ្ញត្ដិ​ទាំង​នេះ ទំនង​ដូច​ជា​មាន​ប្រាជ្ញា គឺ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ដោយ​ស្ម័គ្រ‌ចិត្ដ ឲ្យ​ដាក់​ខ្លួន និង​លត់​ដំ​ខ្លួន​ជា​ដើម តែ​តាម​ពិត​គ្មាន​តម្លៃ​អ្វី​សោះ ក្នុង​ការ​ទប់‌ទល់​នឹង​និស្ស័យ​លោក‌កិយ៍​ឡើយ។


យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​មិន​អាច​គោរព​បម្រើអុលឡោះ‌តាអាឡា​បាន​ទេ ដ្បិត​ទ្រង់​ជា​ម្ចាស់​ដ៏​វិសុទ្ធ ហើយ​ទ្រង់​មិន​ពេញ​ចិត្ត​ឲ្យ​អ្នក​រាល់​គ្នា​គោរព​ព្រះ​មួយ​ណា​ទៀត​ឡើយ ទ្រង់​មិន​អាច​អត់​ទោស​ចំពោះ​ការ​បះបោរ និង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម