Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 10:31 - អាល់គីតាប

31 គ្មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច ជាង​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​វិនិច្ឆ័យ​ទោស​ឡើយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ការ​ធ្លាក់​ទៅក្នុង​កណ្ដាប់ព្រះហស្ត​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ជា​ការ​គួរឲ្យភ័យខ្លាច​ណាស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ការ​ធ្លាក់​ក្នុង​ព្រះហស្ដ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ជា​ការ​គួរ​ឲ្យ​ភ័យខ្លាច​ណាស់‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ នោះ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 គ្មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច​ជាង​ត្រូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ វិនិច្ឆ័យ​ទោស​ឡើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 រីឯ​ការ​ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ នោះ​គួរ​ស្ញែង​ខ្លាច​ណាស់។

សូមមើលជំពូក ចម្លង




ហេព្រើរ 10:31
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​បំភ្លេច​យើង​អើយ ចូរ​រិះ‌គិត​ឲ្យ​យល់​សេចក្ដី​នេះ​ទៅ ក្រែង​លោ​យើង​បំផ្លាញ​អ្នក​រាល់​គ្នា ហើយ​គ្មាន​នរណា​អាច​រំដោះ អ្នក​រាល់​គ្នា​បាន​ឡើយ។


ទ្រង់​អើយ ទ្រង់​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់! ពេល​ទ្រង់​ខឹង តើ​នរណា​អាច ទ្រាំ​ឈរ​នៅ​ចំពោះ​ទ្រង់​បាន?


តើ​នរណា​អាច​ស្គាល់​កម្លាំង នៃ​កំហឹង​របស់​ទ្រង់​បាន? តើ​នរណា​អាច​ស្គាល់​កំហឹង​នេះ ដើម្បី​គោរព​កោត​ខ្លាច ទ្រង់​យ៉ាង​ត្រឹម​ត្រូវ​បាន?


នៅ​គ្រា​នោះ ជន‌ជាតិ​អេស៊ីប​ប្រៀប​បាន​នឹង​ស្រីៗ គឺ​ពួក​គេ​នឹង​ភ័យ​ញ័រ‌ចំប្រប់ នៅ​ពេល​ឃើញអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល លើក​ដៃ​គំរាម​ពួក​គេ។


នៅ​ក្រុង​ស៊ីយ៉ូន មនុស្ស​បាប​នាំ​គ្នា​ញ័រ​រន្ធត់ ពួក​ទមិឡ​នឹង​ភ័យ​តក់‌ស្លុត ទាំង​ពោល​ថា: “ក្នុង​ចំណោម​ពួក​យើង តើ​នរណា​អាច​រស់​នៅ ក្បែរ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នេះ​បាន? តើ​នរណា​អាច​រស់​នៅ​ក្បែរ​គុក​ភ្លើង ដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច​នេះ​បាន?”។


កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​ពុំ​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឲ្យ​សោះ គឺ​ត្រូវ​ខ្លាច​អុលឡោះ​វិញ ព្រោះ​ទ្រង់​អាច​ធ្វើ​ឲ្យ​ទាំង​ព្រលឹង ទាំង​រូប​កាយ ធ្លាក់​ទៅ​ក្នុង​ភ្លើង​នរ៉កា​បាន។


លោក​ស៊ីម៉ូន​ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «លោក​ជា​អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច»។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​អុលឡោះ ដ្បិត​ទ្រង់​មាន​អំណាច​ផ្ដាច់​ជីវិត ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​នរ៉កា​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​អុលឡោះ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច។


នឹង​មាន​រញ្ជួយ​ផែន‌ដី​ជា​ខ្លាំង​នៅ​តាម​តំបន់​ផ្សេង​ៗ ហើយ​នឹង​មាន​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត ព្រម​ទាំង​មាន​អព្ភូត‌ហេតុ​ផ្សេង​ៗ បណ្ដាល​ឲ្យ​ភ័យ​តក់‌ស្លុត និង​មាន​ទី​សំគាល់​យ៉ាង​ធំ​នៅ​លើ​មេឃ​ផង។


ឥឡូវ​នេះ អំណាច​របស់​អុលឡោះ‌ជាអម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្វាក់​ភ្នែក លែង​ឃើញ​ពន្លឺ​ថ្ងៃ​អស់​មួយ​រយៈ»។ រំពេច​នោះ ស្រាប់​តែ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ពុំ​ឃើញ។ គាត់​ដើរ​ស្ទាបៗ វិល​វល់ រក​គេ​ជួយ​ដឹក​ដៃ។


ដោយ​យើង​បាន​ស្គាល់​ការ​គោរព​កោត​ខ្លាច​អុលឡោះ​ហើយ យើង​ក៏​ខិត‌ខំ​ណែ‌នាំ​មនុស្ស​លោក​ឲ្យ​ជឿ​ដែរ។ អុលឡោះ​ស្គាល់​ចិត្ដ​យើង (ខ្ញុំ​សង្ឃឹម​ថា នៅ​ក្នុង​សតិ​សម្បជញ្ញៈ​របស់​បង​ប្អូន បង​ប្អូន​ក៏​ស្គាល់​ចិត្ដ​យើង​ដែរ)។


គឺ​មាន​តែ​ភិត​ភ័យ​រង់‌ចាំ​ការ​វិនិច្ឆ័យ​ទោស និង​រង់‌ចាំ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​ដែល​ចាំ​តែ​ឆាប​ឆេះ​ពួក​អ្នក​ប្រឆាំង​ប៉ុណ្ណោះ!


ដ្បិត​អុលឡោះ​ជា​ម្ចាស់​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ។


ដូច្នេះ​បង​ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន បែរ​ជា​មាន​ចិត្ដ​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​អុលឡោះ​ដ៏​នៅ​អស់‌កល្ប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម