Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 8:7 - អាល់គីតាប

7 ពួក​គេ​សាប​ព្រោះ​ខ្យល់ ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។ ស្រូវ​ស្កក គ្មាន​បាយ​ហូប ហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេស មក​លេប​យក​ទៅ​បាត់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​គេ​បាន​សាប‌ព្រោះ​ខ្យល់ ហើយ​គេ​នឹង​ច្រូត​បាន​ជា​ខ្យល់​គួច។ ស្រូវ​របស់​គេ​ស្កក ឥត​មាន​គ្រាប់ គ្មាន​អ្វី​យក​មក​ធ្វើ​ម្សៅ​ឡើយ ហើយ​ប្រសិន‌បើ​បាន​ផល នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពួក​គេ​សាប​ព្រោះ​ខ្យល់ ពួក​គេ​នឹង​ទទួល​ផល​ជា​ព្យុះ។ ស្រូវ​ស្កក គ្មាន​បាយ​ហូប ហើយ​ប្រសិន​បើ​មាន ក៏​គង់​តែ​ជន​បរទេស មក​លេប​យក​ទៅ​បាត់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​គេ​បាន​សាប‌ព្រោះ​ជា​ខ្យល់ ហើយ​នឹង​ច្រូត​កាត់​បាន​ជា​ខ្យល់​គួច​វិញ ឥត​មាន​ដើម​ស្រូវ​សោះ ក៏​គ្មាន​គ្រាប់​ល្មម​នឹង​កិន​ធ្វើ​ជា​ម្សៅ​បាន​ផង ឬ​បើ​កើត​មាន​ផល​ដែរ នោះ​មនុស្ស​ដទៃ​នឹង​លេប​បាត់​ទៅ។

សូមមើលជំពូក ចម្លង




ហូសេ 8:7
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​មាន​កួរ​ស្រូវ​ប្រាំ​ពីរ​ទៀត ដែល​ស្កក​ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្តៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។


គ្រា​នោះ​ស្តេច​ពូល ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រ‌អែល តែ​ស្តេច​មណា‌ហិម យក​ប្រាក់​មួយ​ពាន់​ហាប​ជូន​ស្តេច​ពូល សូម​ឲ្យ​ស្តេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។


ក្នុង​រជ្ជកាល​ស្តេច​ពេកា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ទីក‌ឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​វាយ​ដណ្តើម​យក​ទី‌ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ី‌រី។


ខ្ញុំ​ធ្លាប់​ឃើញ​ថា អស់​អ្នក​ដែល​ភ្ជួរ​រាស់ សាប​ព្រោះ​អំពើ​អាក្រក់ និង​អំពើ​ទុច្ចរិត រមែង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​ជា‌និច្ច


អ្នក​សាប​ព្រោះ​អំពើ​អាក្រក់​តែងតែ​ទទួល​គ្រោះ​កាច ហើយ​កម្លាំង​ដែល​ជំរុញ​គេ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ នឹង​រលាយ​សូន្យ​ទៅ។


ត្រង់​នេះ​គឺ​ជា​ការ​មួយ​ទៀត​គួរ​ឲ្យ​បារម្ភ គេ​កើត​មក​ផែនដី​យ៉ាង​ណា គេ​ក៏​វិល​ត្រឡប់​ទៅ​វិញ​យ៉ាង​នោះ​ដែរ។ អ្វីៗ​ដែល​គេ​ប្រឹង‌ប្រែង​ធ្វើ​ឥត​បាន​ផល​ប្រយោជន៍​អ្វី​ឡើយ ដូច​ដេញ​ចាប់​ខ្យល់។


នៅ​ថ្ងៃ​ដែល​អ្នក​ដាំ​ដំណាំ អ្នក​បាន​ធ្វើ​ឲ្យ​ដំណាំ​នោះ​ដុះ​ឡើង។ នៅ​ព្រឹក​ដែល​អ្នក​ព្រោះ​គ្រាប់​ពូជ​ទៅ វា​ក៏​ចេញ​ផ្កា​ភ្លាម។ ប៉ុន្តែ ពេល​ចម្រូត​មក​ដល់ គ្មាន​ផល​អ្វី​សោះ ផ្ទុយ​ទៅ​វិញ មាន​តែ​ការ​ឈឺ​ចាប់ គ្មាន​អ្វី​ព្យាបាល​ឲ្យ​ជា​បាន​ទេ។


ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំង រក​អាហារ​ដែល​មិន​អាច​ចំអែត​ក្រពះ​ដូច្នេះ? ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជា‌រស។


មើល អុលឡោះ‌តាអាឡា​កំពុង​តែ​មក ទ្រង់​មក​ក្នុង​ភ្លើង រទេះ​របស់​ទ្រង់​ប្រៀប​បាន​នឹង​ខ្យល់​កួច។ ទ្រង់​ធ្វើ​តាម​កំហឹង​ដ៏​ខ្លាំង​របស់​ទ្រង់ ទ្រង់​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោស ស្រប​តាម​បន្ទូល​ដែល​ទ្រង់ ព្រមាន​ទុក​ជា​មុន។


ពួក​គេ​សាប​ព្រោះ​ស្រូវ លុះ​ដល់​ពេល​ច្រូត គេ​ទទួល​បាន​តែ​បន្លា គេ​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ ដោយ​ឥត​បាន​ទទួល​ផល​អ្វី​ឡើយ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាស ដោយ‌សារ​ផល​នៃ​ចម្រូត ព្រោះអុលឡោះ‌តាអាឡា​ខឹង​យ៉ាង​ខ្លាំង!


ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ បាន​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស ផ្ទះ​របស់​យើង​ខ្ញុំ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ របស់​ជន​ដទៃ។


ហេតុ​នេះ​បាន​ជា​យើង​នឹង​វិល​មក​យក ស្រូវ​របស់​យើង​វិញ នៅ​រដូវ​ចម្រូត យើង​នឹង​យក​ស្រា​ថ្មី​របស់​យើង​វិញ នៅ​រដូវ​បេះ​ផ្លែ​ទំពាំង‌បាយជូរ យើង​ក៏​នឹង​យក​រោម​ចៀម និង​ក្រណាត់​ទេស‌ឯក សម្រាប់​បិទ‌បាំង​កាយ​នាង​ទៅ​វិញ​ដែរ។


ជន​បរទេស​កំពុង​តែ​បង្ហិន​កម្លាំង​របស់​គេ គេ​នៅ​តែ​មិន​ដឹង​ខ្លួន គេ​ចាស់​សក់​ស្កូវ​ប៉ុណ្ណឹង​ហើយ នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត។


អេប្រាអ៊ីម​ត្រូវ​បណ្ដាសា​ហើយ ឫស​របស់​ពួក​គេ​ក្រៀម​ស្ងួត​អស់ ពួក​គេ​ពុំ​អាច​បង្កើត​ផល​បាន​ឡើយ។ ប្រសិន​បើ​ពួក​គេ​បង្កើត​កូន នោះ​យើង​នឹង​ធ្វើ​ឲ្យ​កូន​ដ៏​ជា​ទី​ស្រឡាញ់ របស់​ពួក​គេ​បាត់​បង់​ជីវិត»។


អុលឡោះ‌តាអាឡា​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ទ្រង់​មាន​អំណាច​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ប៉ុន្តែ ទ្រង់​មិន​អាច​ចាត់​ទុក​អ្នក​មាន​ទោស ថា​គ្មាន​ទោស​ឡើយ។ អុលឡោះ‌តាអាឡា​មក​ក្នុង​ខ្យល់​កំបុត‌ត្បូង និង​ខ្យល់​ព្យុះ​សង្ឃរា ពពក​ជា​ធូលី​ដី​ដែល​ហុយ​នៅ​ក្រោម​ជើង របស់​ទ្រង់។


អ្នក​រាល់​គ្នា​សាប​ព្រោះ​ច្រើន តែ​ច្រូត​បាន​ផល​តិច អ្នក​រាល់​គ្នា​បរិភោគ តែ​មិន​ចេះ​ឆ្អែត អ្នក​រាល់​គ្នា​ផឹក​ស្រា តែ​មិន​ចេះ​ស្កប់ អ្នក​រាល់​គ្នា​ស្លៀក​ពាក់ តែ​មិន​កក់​ក្ដៅ អ្នក​ធ្វើ​ការ​ទទួល​ប្រាក់​ឈ្នួល តែ​ដូច​ជា​ទុក​នៅ​ក្នុង​ថង់​កណ្ដាច»។


សូម​បង​ប្អូន​កុំ​យល់​ច្រឡំ គ្មាន​នរណា​មើល‌ងាយ​អុលឡោះ​បាន​ទេ។ បើ​មនុស្ស​ម្នាក់​សាប​ព្រោះ​គ្រាប់​ពូជ​ណា គេ​នឹង​ច្រូត​បាន​ផល តាម​ពូជ​នោះ​ឯង។


អ្នក​ណា​សាប​ព្រោះ​តាម​និស្ស័យ​លោកីយ៍​របស់​ខ្លួន អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល ដែល​តែងតែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​រស‌អុលឡោះ​វិញ នឹង​ច្រូត​យក​ផល ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច​មក​ពី​រស‌អុលឡោះ។


ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់ នឹង​បរិភោគ​ដំណាំ​ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ​ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង​ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ​ជាន់​សង្កត់​សង្កិន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម