Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 1:4 - អាល់គីតាប

4 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “យេស‌រាល” ដ្បិត​បន្តិច​ទៀត យើង​នឹង​វិនិច្ឆ័យ​ទោស​រាជ‌វង្ស​របស់​ស្តេច​យេហ៊ូវ ព្រោះ​តែ​ស្តេច​នេះ​បាន​បង្ហូរ​ឈាម​គេ​នៅ​យេស‌រាល។ យើង​នឹង​លែង​ឲ្យ​មាន​ស្តេច​សោយ​រាជ្យ​លើ​ពូជ‌ពង្ស​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា "យេស‌រាល " ដ្បិត​នៅ​តែ​បន្តិច​ទៀត យើង​នឹង​ដាក់​ទោស​ពូជ‌ពង្ស​យេហ៊ូវ ព្រោះ​តែ​ឈាម​យេស‌រាល ហើយ​យើង​នឹង​ធ្វើ​ឲ្យ​រាជ្យ​នៃ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ត្រូវ​ចប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “យេស‌រាល” ដ្បិត​បន្តិច​ទៀត យើង​នឹង​វិនិច្ឆ័យ​ទោស​រាជ‌វង្ស​របស់​ស្ដេច​យេហ៊ូវ ព្រោះ​តែ​ស្ដេច​នេះ​បាន​បង្ហូរ​ឈាម​គេ​នៅ​យេស‌រាល។ យើង​នឹង​លែង​ឲ្យ​មាន​ស្ដេច​សោយ​រាជ្យ​លើ​ពូជ‌ពង្ស​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​លោក​ថា ចូរ​ឲ្យ​ឈ្មោះ​ថា «យេស‌រាល» ទៅ ដ្បិត​នៅ​តែ​បន្តិច​ទៀត អញ​នឹង​សង‌សឹក​ដល់​ពួក​វង្ស​យេហ៊ូវ​ដោយ​ព្រោះ​ឈាម​យេស‌រាល​នោះ​ហើយ ក៏​នឹង​ធ្វើ​ឲ្យ​រាជ្យ​នៃ​ពួក​វង្ស​អ៊ីស្រាអែល​ផុត​ទៅ​ដែរ

សូមមើលជំពូក ចម្លង




ហូសេ 1:4
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អហាប់​មាន​បុត្រា​ចិត‌សិប​នាក់ រស់​នៅ​ក្រុង​សាម៉ារី។ លោក​យេហ៊ូវ​ផ្ញើ​សារ ទៅ​ជូន​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​ទី‌ក្រុង អះលី‌ជំអះ និង​គ្រូ​បាធ្យាយ​របស់​បុត្រ​ស្តេច​អហាប់ ដែល​នៅ​ក្រុង​សាម៉ារី។ ក្នុង​សារ​នោះ​មាន​សេចក្តី​ដូច​ត​ទៅ៖


លុះ​ទៅ​ដល់​ក្រុង​សាម៉ារី លោក​យេហ៊ូវ​បាន​សម្លាប់​ញាតិ‌វង្ស​របស់​ស្តេច​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​នោះ។ លោក​សម្លាប់​ពួក​គេ​ឲ្យ​ផុត​ពូជ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង តាម​រយៈ​ណាពី​អេលី‌យ៉េស។


ក្នុង​រជ្ជកាល​ស្តេច​ពេកា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ទីក‌ឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​វាយ​ដណ្តើម​យក​ទី‌ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ី‌រី។


នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌បី នៃ​រជ្ជកាល​ស្តេច​អសា‌រា​ជា​ស្តេច​ស្រុក​យូដា ស្តេច​សាកា‌រីយ៉ា​ជា​បុត្រ​របស់​ស្តេច​យេរ៉ូ‌បោម ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល គាត់​សោយ‌រាជ្យ​បាន​ប្រាំ​មួយ​ខែ​នៅ​ក្រុង​សាម៉ារី។


ហេតុ​នេះ អុលឡោះ‌តាអាឡា​ផ្ទាល់​នឹង​ប្រទាន ទី​សំគាល់​មួយ​ដល់​អ្នក​រាល់​គ្នា។ មើល៍! ស្ត្រី​ព្រហ្មចារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សំរាល​បាន​បុត្រា​មួយ ហើយ​ឲ្យ​ឈ្មោះ​ថា «អេម៉ា‌ញូអែល»។


ខ្ញុំ​បាន​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្ញុំ​ជា​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះនាង​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ។ អុលឡោះ‌តាអាឡា មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ត្រូវ​ដាក់​ឈ្មោះ​ឲ្យ​កូន​នេះ​ថា “ម៉ាហ៊េ-‌សាឡាល-‌ហាសបាស”


ដ្បិត​មាន​បុត្រ​មួយ​នាក់​ប្រសូត​មក សម្រាប់​យើង អុលឡោះ​បាន​ប្រទាន​បុត្រា​មួយ​នាក់ មក​ឲ្យ​យើង​ហើយ។ បុត្រា​នោះ​ទទួល​អំណាច​គ្រប់‌គ្រង គេ​នឹង​ឲ្យ​នាម​ថា: “ម្ចាស់​ដ៏​គួរ​ស្ងើច​សរសើរ ម្ចាស់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ ម្ចាស់​ដ៏​មាន​អំណាច បិតា​ដ៏​នៅ​អស់‌កល្ប​អស់‌កល្ប​ជា‌និច្ច ម្ចាស់​នៃ​សេចក្ដី​សុខ‌សាន្ត”។


នៅ​ថ្ងៃ​បន្ទាប់​លោក​ផាស‌ហ៊ើរ​មក​ស្រាយ​យេរេមា យេរេមា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អុលឡោះ‌តាអាឡា​មិន​ហៅ​អ្នក​ថា “ផាស‌ហ៊ើរ” ទៀត​ទេ គឺ​ទ្រង់​នឹង​ហៅ​អ្នក​ថា “ម៉ាកោរ-‌មីស្សា‌ប៊ីប” វិញ


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​អំពី​ពួក​មេ​ដឹក​នាំ ដែល​ឃ្វាល​ប្រជា‌ជន​របស់​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​បោះ​បង់​ចោល​កូន​ចៀម​របស់​យើង​ឲ្យ​ខ្ចាត់‌ខ្ចាយ ហើយ​អ្នក​រាល់​គ្នា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ពួក​គេ​ទេ។ ឥឡូវ​នេះ យើង​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា គឺ​ដាក់​ទោស​តាម​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា!។


យើង​បាន​លែង‌លះ​អ៊ីស្រ‌អែល​ដែល​មាន​ចិត្ត​សាវា ព្រោះ​តែ​អំពើ​ប្រាស​ចាក​សីល‌ធម៌​របស់​នាង។ យើង​ក៏​បាន​ចេញ​លិខិត​លែង‌លះ​ឲ្យ​ដែរ។ ប៉ុន្តែ យើង​ឃើញ​ថា យូដា​ជា​ប្អូន​ដែល​ផិត​ក្បត់ មិន​ញញើត​កោត​ខ្លាច​ឡើយ នាង​ក៏​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីល‌ធម៌​ដែរ។


ពួក​គេ​ធ្វើ​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ពួក​គេ​ចាប់​កូន​ប្រុស​កូន​ស្រី​របស់​នាង ហើយ​ប្រហារ​ជីវិត​នាង​ដោយ​មុខ​ដាវ។ ពួក​គេ​ដាក់​ទោស​នាង ទុក​ជា​មេរៀន​ដល់​ស្ត្រី​ឯ​ទៀតៗ។


នាង​បាន​ដើរ​តាម​ផ្លូវ​របស់​បង​ស្រី​នាង ហេតុ​នេះ យើង​នឹង​ឲ្យ​ពែង​នៃ​ទុក្ខ​ទោស​ដល់​នាង ដូច​បង​ស្រី​របស់​នាង​ដែរ»។


នាង​កូមើរ​មាន​ផ្ទៃ​ពោះ​សា​ជា​ថ្មី ហើយ​បង្កើត​បាន​កូន​ស្រី​មួយ។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ហូសេ​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូរូ‌ហាម៉ា” ដ្បិត​យើង​នឹង​លែង​អាណិត‌អាសូរ​កូន​ចៅ​អ៊ីស្រ‌អែល ហើយ​ក៏​លែង​អត់‌ទោស​ឲ្យ​ពួក​គេ​រហូត​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ចូរ​ដាក់​ឈ្មោះ​កូន​នេះ​ថា “ឡូអាំ‌មី” ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្ដ្រ​របស់​យើង​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ដែរ»។


យើង​ដាក់​ទោស​នាង តាម​ចំនួន​ថ្ងៃ ដែល​នាង​បាន​ដុត​គ្រឿង​ក្រអូប​សែន ព្រះ​បាល​ទាំង‌ឡាយ នាង​បាន​តុប‌តែង​ខ្លួន​ពាក់​ក្រវិល ពាក់​ខ្សែ​ក រត់​តាម​គូ​ស្នេហ៍​របស់​នាង។ រីឯ​យើង​វិញ នាង​បាន​បំភ្លេច​យើង​ចោល​ហើយ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ផែនដី​នឹង​ធ្វើ​ឲ្យ​មាន​ស្រូវ ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង តាម​សេចក្ដី​ត្រូវ​ការ​របស់​វាល​យេស‌រាល។


ម្ចាស់​របស់​ខ្ញុំ​នឹង​បោះ​បង់​ចោល​ពួក​គេ ព្រោះ​ពួក​គេ​មិន​បាន​ស្ដាប់​តាម​ទ្រង់​ទេ។ ដូច្នេះ ពួក​គេ​នឹង​ខ្ចាត់​ព្រាត់​ទៅ​នៅ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។


យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់ យើង​តាម​មើល​នគរ ដែល​មាន​ទោស យើង​នឹង​កំទេច​នគរ​នេះ ឲ្យ​វិនាស​បាត់​ពី​ផែនដី។ ប៉ុន្តែ យើង​នឹង​មិន​កំទេច​កូន​ចៅ​យ៉ាកកូប ឲ្យ​វិនាស​សូន្យ​ទាំង​ស្រុង​ទេ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


នាង​នឹង​សំរាល​បាន​កូន​មួយ ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​ថា “អ៊ីសា” ដ្បិត​កូន​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ដ្រ​គាត់ ឲ្យ​រួច​ពី​បាប​របស់​គេ»។


ម៉ាឡា‌អ៊ីកាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា៖ «កុំ​ខ្លាច​អី សាកា‌រីយ៉ា​អើយ! អុលឡោះ‌ជាអម្ចាស់​យល់​ព្រម​តាម​ពាក្យ​សូម‌អង្វរ​របស់​អ្នក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ះយ៉ា”។


នាង​នឹង​មាន​ផ្ទៃ​ពោះ សំរាល​បាន​កូន​មួយ​ដែល​នាង​ត្រូវ​ដាក់​ឈ្មោះ​ថា“អ៊ីសា”។


សាកា‌រីយ៉ា​សុំ​ឲ្យ​គេ​យក​ក្ដារ​ឆ្នួន​មួយ​មក ហើយ​សរសេរ​ថា «កូន​នេះ​ឈ្មោះ យ៉ះយ៉ា»។ ពួក​គេ​ងឿង‌ឆ្ងល់​គ្រប់​គ្នា។


គាត់​ក៏​នាំ​លោក​ស៊ីម៉ូន​ទៅ​ជួប​អ៊ីសា។ អ៊ីសា​សម្លឹង​មើល​លោក​ស៊ីម៉ូន ក៏​មាន​ប្រសាសន៍​ថា៖ «អ្នក​ឈ្មោះ​ស៊ីម៉ូន ជា​កូន​របស់​យ៉ូហាន អំណើះ​ត​ទៅ អ្នក​ត្រូវ​មាន​ឈ្មោះ​ថា​“កេផាស”(ពាក្យ “កេផាស” នេះ ប្រែ​ថា ពេត្រុស)»។


ទឹក​ដី​របស់​គេ មាន​ក្រុង​យីស‌រាល គីសា‌ឡូត ស៊ូ‌ណេម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម