Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហាកាយ 2:15 - អាល់គីតាប

15 ឥឡូវ​នេះ ចូរ​សង្កេត​មើល​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ចាប់​ពី​ពេល​នេះ​ត​ទៅ​ខាង​មុខ។ មុន​ពេល​អ្នក​រាល់​គ្នា​យក​ថ្ម​មក​ដាក់​ត្រួត​លើ​គ្នា ដើម្បី​សង់​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដូច្នេះ ចូរឯង​រាល់​គ្នា​ពិចារណា​ចាប់​តាំង​ពី​សព្វ​ថ្ងៃ​នេះ​សា​ឡើង ទៅ​ដល់​គ្រា​មុន​ដែល​មាន​ថ្ម​ណា​រៀប​ឡើង ត្រួត​លើ​ថ្ម​ណា​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ឥឡូវ​នេះ ចូរ​សង្កេត​មើល​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន​ចាប់​ពី​ពេល​នេះ​ត​ទៅ​ខាង​មុខ។ មុន​ពេល​អ្នក​រាល់​គ្នា​យក​ថ្ម​មក​ដាក់​ត្រួត​លើ​គ្នា ដើម្បី​សង់​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ពិចារណា​ចាប់​តាំង​ពី​សព្វ​ថ្ងៃ​នេះ​សា​ឡើង ទៅ​ដល់​គ្រា​មុន​ដែល​មាន​ថ្ម​ណា​រៀប​ឡើង ត្រួត​លើ​ថ្ម​ណា​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ

សូមមើលជំពូក ចម្លង




ហាកាយ 2:15
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​ពួក​ជាង​ចាក់​គ្រឹះ​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា គេ​សុំ​ឲ្យ​អ៊ីមុាំ​ដែល​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ នាំ​គ្នា​មក ទាំង​កាន់​ត្រែ ហើយ​ក្រុម​លេវី​ដែល​ជា​កូន​ចៅ​របស់​លោក​អេសាភ កាន់​ឈិង សម្រាប់​ប្រគំ​ភ្លេង​សរសើរ​តម្កើងអុលឡោះ‌តាអាឡា ដូច​ទត ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល បាន​បង្គាប់​ទុក។


ជន‌ជាតិ​យូដា​ផ្អាក​ការ​សាង​សង់​ដំណាក់​របស់​អុលឡោះនៅ​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ស្តេច​ដារី‌យូស ជា​ស្តេច​ស្រុក​ពែរ្ស។


អស់​អ្នក​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចង​ចាំ​សេចក្ដី​នេះ​ទុក ហើយ​ស្វែង​យល់​ពី​ស្នា‌ដៃ​ប្រកប​ដោយ ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ‌តាអាឡា។


ពួក​គេ​គិត​តែ​ពី​ផឹក​ស្រា​សប្បាយ ដោយ​មាន​សំឡេង​ពិណ និង​ចាប៉ី ព្រម​ទាំង​ក្រាប់ និង​ខ្លុយ​លេង​កំដរ ពួក​គេ​ឥត​ចាប់​អារម្មណ៍​នឹង​កិច្ចការ​ដែល អុលឡោះ‌តាអាឡា​កំពុង​ធ្វើ គេ​ឥត​ឃើញ​ថា ទ្រង់​កំពុង​សម្រេច​ការ​អ្វី​ទេ។


តើ​នរណា​មាន​ប្រាជ្ញា​វាង‌វៃ អាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន? មាគ៌ា​របស់អុលឡោះ‌តាអាឡាសុទ្ធ​តែ​ទៀង​ត្រង់ មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះ រីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួល ព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។


ឥឡូវ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​ថា៖ «ចូរ​រិះ‌គិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា៖ «ចូរ​រិះ‌គិត​អំពី​សភាព‌ការណ៍​របស់​អ្នក​រាល់​គ្នា!


អ្នក​រាល់​គ្នា​ទៅ​ជង្រុក​បម្រុង​នឹង​កើប​ស្រូវ​ម្ភៃ​ថាំង នោះ​ឃើញ​មាន​តែ​ដប់​ថាំង​ទេ។ អ្នក​រាល់​គ្នា​ទៅ​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំង‌បាយជូរ ដើម្បី​ដួស​យក​ស្រា​ហា‌សិប​ធុង នោះ​ឃើញ​មាន​តែ​ម្ភៃ​ធុង​ប៉ុណ្ណោះ។


ហេតុ​នេះ ចូរ​សង្កេត​មើល​ហេតុ‌ការណ៍​ដែល កើត​មាន​ចាប់​ពី​ឥឡូវ​នេះ​ត​ទៅ​ខាង​មុខ។ ចាប់​តាំង​ពី​ថ្ងៃ​ទី​ម្ភៃ​បួន​ក្នុង​ខែ​ទី​ប្រាំ​បួន គឺ​ចាប់​ពី​ថ្ងៃ​ដែល​គេ​ចាក់​គ្រឹះ​សង់ ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា។ ចូរ​សង្កេត​មើល​ចុះ!


កាល​ពី​មុន គ្មាន​នរណា​ឲ្យ​ថ្លៃ​ឈ្នួល​មនុស្ស ឬ​សត្វ​ដែល​បំពេញ​ការ‌ងារ​ទេ ហើយ​ព្រោះ​តែ​ខ្មាំង​សត្រូវ​ក៏​គ្មាន​នរណា​ធ្វើ​ដំណើរ​ដោយ​សុខ‌សាន្ត​ដែរ ដ្បិត​យើង​បាន​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។


ប៉ុន្តែ ឥឡូវ​នេះ យើង​មិន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ដូច​យើង​ធ្លាប់​ប្រព្រឹត្ត​ពី​អតីតកាល​ឡើយ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


កាល​ណោះ​បង​ប្អូន​បាន​ទទួល​ផល​អ្វី? គឺ​គ្មាន​អ្វី​ក្រៅ​ពី​កិច្ចការ​ដែល​នាំ​ឲ្យ​បង​ប្អូន​ខ្មាស​នៅ​ពេល​នេះ​ឡើយ ជា​កិច្ចការ​ដែល​បណ្ដាល​ឲ្យ​បង​ប្អូន​ស្លាប់!


ប្រសិន​បើ​យើង​ពិនិត្យ​ពិច័យ​មើល​ខ្លួន​ឯង អ៊ីសា‌ជាអម្ចាស់​នឹង​មិន​វិនិច្ឆ័យ​ទោស​យើង​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម