Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សេផានា 1:1 - អាល់គីតាប

1 នេះ​ជា​បន្ទូល ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​សេផា‌នា ជា​កូន​របស់​លោក​គូស៊ី ជា​ចៅ​របស់​លោក​កេដា‌លា ជា​ចៅ‌ទួត​របស់​លោក​អម៉ា‌រា និង​ជា​ចៅ‌លួត​របស់​លោក​ហេសេ‌គា នៅ​រជ្ជកាល​ស្តេច​យ៉ូសៀស ជា​បុត្រ​របស់​ស្តេច​អាំម៉ូន ស្ដេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​សេផានា ជា​កូន​គូស៊ី ដែល​ជា​កូន​កេដាលា កេដាលា​ជា​កូន​អ័ម៉ារា អ័ម៉ារា​ជា​កូន​ហេ‌សេ‌គា ក្នុង​រជ្ជ‌កាល​ព្រះ​បាទ​យ៉ូសៀស ជា​ព្រះ​រាជ‌បុត្រា​របស់​ព្រះ​បាទ​អាំម៉ូន ស្តេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​សេផា‌នា ជា​កូន​របស់​លោក​គូស៊ី ជា​ចៅ​របស់​លោក​កេដា‌លា ជា​ចៅ‌ទួត​របស់​លោក​អម៉ា‌រា និង​ជា​ចៅ‌លួត​របស់​លោក​ហេ‌សេគា នៅ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន ស្ដេច​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​សេផានា ជា​កូន​គូស៊ី ដែល​ជា​កូន​កេដាលាៗ ជា​កូន​អ័ម៉ារាៗ​ជា​កូន​ហេសេគា នៅ​ក្នុង​រាជ្យ​នៃ​យ៉ូសៀស ព្រះ‌រាជ​បុត្រា​អាំម៉ូន ជា​ស្តេច​យូដា។

សូមមើលជំពូក ចម្លង




សេផានា 1:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ម៉ាណា‌សេ​ស្លាប់ គេ​បាន​យក​សព​របស់​ស្តេច​ទៅ​បញ្ចុះ​ក្នុង​សួន​ឧទ្យាន​នៃ​រាជ​វាំង គឺ​សួន​របស់​លោក​អ៊ូសា ហើយ​ស្តេច​អាំម៉ូន​ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


គេ​បាន​យក​សព​របស់​ស្តេច​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​នៅ​សួន​របស់​លោក​អ៊ូសា ហើយ​ស្តេច​យ៉ូសៀស ជា​កូន​ឡើង​ស្នង​រាជ្យ។


កាល​ស្តេច​ម៉ាណា‌សេ​ស្លាប់ គេ​បាន​បញ្ចុះ​សព​របស់​គាត់​នៅ​ក្នុង​រាជ‌វាំង ហើយ​ស្តេច​អាំម៉ូន ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់ នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូសៀស ជា​បុត្រ​របស់​ស្តេច​អាំម៉ូន និង​ជា​ស្ដេច​ស្រុក​យូដា។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្ដី​អំពី​ស្ដេច​សាលូម ជា​បុត្រ​របស់​ស្ដេច​យ៉ូសៀស ដែល​ស្នង​រាជ្យ​បិតា​នៅ​ស្រុក​យូដា ហើយ​ដែល​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ថា គាត់​នឹង​មិន​វិល​ត្រឡប់​មក​វិញ​ទេ


ចាប់​ពី​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូសៀស បុត្រ​របស់​ស្តេច​អាំម៉ូន ជា​ស្ដេច​ស្រុក​យូដា មក​ទល់​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​បាន​ម្ភៃ​បី​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​នាំ​បន្ទូល​នេះ​មក​ប្រាប់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​ទេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​អេសេ‌គាល ជា​កូន​របស់​អ៊ីមុាំ​ប៊ូស៊ី នៅ​ស្រុក​ខាល់ដេ ជិត​ទន្លេ​កេបារ។ ពេល​នោះ អុលឡោះ‌តាអាឡា​ដាក់​ដៃ​លើ​គាត់។


នេះ​ជា​បន្ទូល​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ហូសេ​ជា​កូន​របស់​លោក​បេរី នៅ​រជ្ជកាល​ស្តេច​អូសៀស ស្តេច​យ៉ូថាម ស្តេច​អេហាស និង​ស្តេច​ហេ‌សេគា​ជា​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម បុត្រ​របស់​ស្តេច​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រ‌អែល។


គ្រប់​អត្ថ‌បទ​គីតាប សុទ្ធ​តែ​អុលឡោះ​ប្រទាន​រស‌អុលឡោះ​មក​បំភ្លឺ​ឲ្យ​តែង និង​មាន​ប្រយោជន៍​សម្រាប់​បង្រៀន រក​ខុស​ត្រូវ កែ​តម្រង់ និង​អប់រំ​ឲ្យ​រស់​តាម​សេចក្ដី​សុចរិត


យើង​ក៏​មាន​ពាក្យ​ណាពី​បាន​ថ្លែង​ទុក​មក​ផង​ដែរ ដែល​ជា​គោល​មួយ​ដ៏​មាំ‌មួន។ បើ​បង​ប្អូន​ផ្ចង់​ចិត្ដ​ទៅ​កាន់​ពាក្យ​នេះ ពិត​ជា​ត្រឹម​ត្រូវ​ហើយ ព្រោះ​ពាក្យ​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​បំភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង​ក្នុង​ចិត្ដ​បង​ប្អូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម