Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:23 - អាល់គីតាប

23 អ្នក​ណា​ស្ដី​បន្ទោស​គេ ថ្ងៃ​ក្រោយ គេ​នឹង​ដឹង​គុណ លើស​អ្នក​ដែល​និយាយ​បញ្ជោរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 អ្នកដែល​ស្ដីបន្ទោស​មនុស្ស ក្រោយមក​នឹង​បានជា​ទីគាប់ចិត្ត ជាង​អ្នកដែល​មាន​អណ្ដាត​បញ្ជោរ​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស នោះ​នៅ​ជាន់​ក្រោយ​នឹង​មាន​គេ​រាប់​អាន​ខ្លួន ជា​ជាង​អ្នក​ដែល​បញ្ចើច ដោយ​អណ្ដាត​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្នក​ណា​ស្ដី​បន្ទោស​គេ ថ្ងៃ​ក្រោយ គេ​នឹង​ដឹង​គុណ លើស​អ្នក​ដែល​និយាយ​បញ្ជោរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស នោះ​នៅ​ជាន់​ក្រោយ​នឹង​មាន​គេ​រាប់​អាន​ខ្លួន ជា​ជាង​អ្នក​ដែល​បញ្ចើច​ដោយ​អណ្តាត​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:23
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ណាពី​ណាថាន​ជម្រាប​ស្តេច​ទត​វិញ​ថា៖ «បុរស​នោះ គឺ​អ្នក​ហ្នឹង​ហើយ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល​ថា “យើង​បាន​តែង‌តាំង​អ្នក ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​យើង​ក៏​បាន​រំដោះ​អ្នក ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​សូល​ដែរ។


គេ​ទៅ​ជម្រាប​ទត​ថា ណាពី​ណាថាន​អញ្ជើញ​មក​ដល់​ហើយ។ ណាពី​ណាថាន​ចូល​ជួប​គាត់​ដោយ​ក្រាប​គោរព​អោន​មុខ​ដល់​ដី។


ខ្ញុំ​មិន​រើស​មុខ​នរណា​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បញ្ចើច‌បញ្ចើ​នរណា​ម្នាក់​ដែរ។


ខ្ញុំ​មិន​ចេះ​បញ្ចើច‌បញ្ចើ​ទេ បើ​ខ្ញុំ​ធ្វើ​ដូច្នេះ អុលឡោះ​ដែល​បង្កើត​ខ្ញុំ​មុខ​ជា ដក​ជីវិត​ខ្ញុំ​យ៉ាង​ឆាប់​មិន​ខាន។


បើ​មនុស្ស​សុចរិត​វាយ​ប្រដៅ និង​ស្តី​បន្ទោស​ខ្ញុំ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ខ្ញុំ​មិន​ប្រកែក​ទេ ព្រោះ​ជា​ការ​ល្អ​ចំពោះ​ខ្ញុំ ប្រៀប​ដូច​ជា​ទឹក​អប់​ហូរ​លើ​ក្បាល​ខ្ញុំ។ ក៏​ប៉ុន្តែ ខ្ញុំ​នៅ​តែ​បន្ត​ទូរអា តប​នឹង​អំពើ​ឃោរ‌ឃៅ​របស់​មនុស្ស​ទុច្ចរិត។


ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ដាក់​ទោស​ជន​ឧក្រិដ្ឋ​មុខ​ជា​បាន​សុខ ព្រម​ទាំង​ទទួល​ពរ និង​សុភ‌មង្គល។


អ្នក​ណា​បញ្ជោរ​អ្នក​ជិត​ខាង អ្នក​នោះ​ដូច​ជា​ដាក់​អន្ទាក់​ខ្លួន​ឯង។


«ប្រសិន​បើ​មាន​បង​ប្អូន​ណា​ម្នាក់​បាន​ប្រព្រឹត្ដ​អំពើ​បាប​អ្វី​មួយ ចូរ​ទៅ​ជួប​អ្នក​នោះ ស្ងាត់ៗ​តែ​ពីរ​នាក់ ហើយ​ស្ដី​ប្រដៅ​គាត់​ទៅ។ បើ​គាត់​ស្ដាប់​អ្នក អ្នក​នឹង​រក្សា​បង​ប្អូន​នោះ មិន​ឲ្យ​បាត់​ឡើយ


ក៏​ប៉ុន្ដែ នៅ​ពេល​ដែល​លោក​ពេត្រុស​បាន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ព្រោះ​លោក​បាន​ធ្វើ​ខុស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម