Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 26:26 - អាល់គីតាប

26 ទោះ​បី​អ្នក​នោះ​ចេះ​លាក់​បាំង​ចិត្ត​ស្អប់​របស់​ខ្លួន​ក៏​ដោយ មនុស្ស​គ្រប់​គ្នា​គង់​តែ​ឃើញ​ចិត្ត​អាក្រក់​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ថ្វីត្បិតតែ​គាត់​លាក់បាំង​សម្អប់​ដោយ​ការបញ្ឆោត​ក៏ដោយ ប៉ុន្តែ​ការអាក្រក់​របស់គាត់​នឹង​ត្រូវបាន​លាតត្រដាង​នៅមុខ​អង្គប្រជុំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ទោះ​បើ​សេចក្ដី​សម្អប់​របស់​គេ​បាន​គ្រប​បាំង ដោយ​ពុត​មាយា​ក៏​ដោយ គង់​តែ​សេចក្ដី​អាក្រក់​របស់​គេ នឹង​សម្ដែង​ចេញ​ឲ្យ​ច្បាស់ នៅ​ចំពោះ​មុខ​ពួក​ជំនុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ទោះ​បី​អ្នក​នោះ​ចេះ​លាក់​បាំង​ចិត្ត​ស្អប់​របស់​ខ្លួន​ក៏​ដោយ មនុស្ស​គ្រប់​គ្នា​គង់​តែ​ឃើញ​ចិត្ត​អាក្រក់​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ទោះ​បើ​សេចក្ដី​សំអប់​របស់​គេ​បាន​គ្រប​បាំង ដោយ​ពុត​មាយា​ក៏​ដោយ គង់​តែ​សេចក្ដី​អាក្រក់​របស់​គេ​នឹង​សំដែង​ចេញ​ឲ្យ​ច្បាស់ នៅ​ចំពោះ​មុខ​នៃ​ពួក​ជំនុំ​ដែរ

សូមមើលជំពូក ចម្លង




សុភា‌សិត 26:26
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កបេល​បាន​បបួល​ហាបេល ជា​ប្អូន​ទៅ​ចម្ការ លុះ​ដល់​ហើយ គាត់​ក៏​ស្ទុះ​ទៅ​ប្រហារ​ប្អូន​ឲ្យ​ស្លាប់​បាត់​បង់​ជីវិត។


អ្នក​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​តែងតែ​បាន​សុខ‌សាន្ត រីឯ​អ្នក​ដើរ​តាម​ផ្លូវ​វៀច‌វេរ នឹង​ត្រូវ​គេ​រក​មុខ​ឃើញ។


អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ អ្នក​រាល់​គ្នា​សំដែង​ឫក‌ពារ​ខាង​ក្រៅ​ឲ្យ​មនុស្ស‌ម្នា​ឃើញ​ថា អ្នក​រាល់​គ្នា​សុចរិត តែ​ចិត្ដ​អ្នក​រាល់​គ្នា​ពោរ‌ពេញ​ដោយ​គំនិត​លាក់​ពុត និង​គំនិត​ទុច្ចរិត​ទៅ​វិញ។


គ្រប់​ការ​លាក់​កំបាំង នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង ហើយ​គ្រប់​អាថ៌‌កំបាំង ក៏​នឹង​លេច​មក​ឲ្យ​មនុស្ស​គ្រប់​គ្នា​ស្គាល់​ច្បាស់​ដែរ។


ស្តេច​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ទត​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​ឲ្យ​ពួក​ភីលី‌ស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ទត​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាប ជា​កូន​ច្បង​របស់​យើង​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បម្រើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​សម្រាប់អុលឡោះ‌តាអាឡា»។


ស្តេច​សូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​ឲ្យ​ទត​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​ឲ្យ​ទត​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន»។ ដូច្នេះ ស្តេច​សូល​ស្នើ​ជា​លើក​ទី​ពីរ ឲ្យ​ទត​ធ្វើ​ជា​កូន​ប្រសា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម