Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 24:4 - អាល់គីតាប

4 ហើយ​ដោយ‌សារ​តម្រិះ គេ​ធ្វើ​ឲ្យ​បន្ទប់​មាន​ពេញ​ទៅ​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ ជា​ទី​ពេញ​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ហើយ​ដោយ​ចំណេះដឹង បន្ទប់​ទាំងឡាយ​ក៏​ត្រូវបាន​បំពេញ​ដោយ​ទ្រព្យសម្បត្តិ​គ្រប់យ៉ាង​ដ៏មានតម្លៃ និង​ដ៏ជាទីគាប់ចិត្ត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ហើយ​ដោយ‌សារ​តម្រិះ នោះ​បន្ទប់​ទាំង‌ឡាយ​បាន​ពេញ ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ហើយ​ដោយ‌សារ​តម្រិះ គេ​ធ្វើ​ឲ្យ​បន្ទប់​មាន​ពេញ​ទៅ​ដោយ​វត្ថុ​ដ៏​មាន​តម្លៃ ជា​ទី​គាប់​ចិត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហើយ​ដោយ‌សារ​ដំរិះ នោះ​បន្ទប់​ទាំង‌ឡាយ​បាន​ពេញ​ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត។

សូមមើលជំពូក ចម្លង




សុភា‌សិត 24:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​អ៊ីស្រ‌អែល និង​ក្រុម​លេវី ត្រូវ​យក​ជំនូន​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង។ ក្នុង​បន្ទប់​ទាំង​នោះ គេ​ដាក់​វត្ថុ​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ ហើយ​ក្រុម​អ៊ីមុាំ​ដែល​ត្រូវ​វេន​បម្រើ​ការ‌ងារ​ក្រុម​យាម​ទ្វារ និង​ក្រុម​ចំរៀង​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ដែរ។ ដូច្នេះ យើង​ពុំ​បោះ​បង់​ចោល​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ឡើយ។


គេ​ចោះ​រូង​នៅ​ក្នុង​ថ្ម‌ដា ហើយ​ឃើញ​វត្ថុ​ធាតុ​ទាំង​ប៉ុន្មាន​ដ៏​មាន​តម្លៃ។


ផ្ទះ​របស់​មនុស្ស​សុចរិត​តែង​សម្បូណ៌​សប្បាយ រីឯ​ទ្រព្យ​ដែល​រក​បាន​ដោយ​អំពើ​អាក្រក់ រមែង​នាំ​ឲ្យ​កើត​ទុក្ខ។


មាស​ក៏​សម្បូណ៌ ពេជ្រ​ក៏​សម្បូណ៌ ប៉ុន្តែ ពាក្យ​សំដី​ប្រកប​ដោយ​ប្រាជ្ញា​មាន​តម្លៃ​លើស​អ្វីៗ​ទាំង​អស់។


ទ្រព្យ​សម្បត្តិ និង​វត្ថុ​ដ៏​មាន​តម្លៃ ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ប្រាជ្ញ រីឯ​មនុស្ស​ល្ងី‌ល្ងើ​វិញ​រមែង​បង្ហិន​ទាំង​អស់។


អ្នក​ប្រាជ្ញ​តែងតែ​មាន​កម្លាំង ហើយ​អ្នក​ចេះ​ដឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើងៗ។


ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ និង​សិរី‌រុង‌រឿង ភាព​ចំរុង‌ចំរើន និង​សេចក្ដី​សុចរិត។


ខ្ញុំ​ផ្ដល់​ទ្រព្យ​សម្បត្តិ​យ៉ាង​បរិបូណ៌ ឲ្យ​អ្នក​ដែល​ស្រឡាញ់​ខ្ញុំ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ពួក​តួន​ដែល​បាន​ទទួល​ការ​អប់រំ​អំពី​នគរ​នៃ​អុលឡោះ ប្រៀប​បាន​ទៅ​នឹង​ម្ចាស់​ផ្ទះ​ដែល​យក​ទ្រព្យ ទាំង​ចាស់​ទាំង​ថ្មី​ចេញ​ពី​ឃ្លាំង​របស់​គាត់​ដូច្នោះ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម