Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 2:17 - អាល់គីតាប

17 គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួន និង​ក្បត់​សម្ពន្ធ‌មេត្រី​របស់​អុលឡោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 នាង​បោះបង់ចោល​សម្លាញ់ភ្ងា​កាលពីនៅ​យុវវ័យ​របស់នាង ហើយ​បំភ្លេច​សម្ពន្ធមេត្រី​ជាមួយ​ព្រះ​របស់នាង​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ជា​អ្នក​ដែល​លះ​ចោល​គូ​សម្លាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំលោះ ក៏​ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 គឺ​ស្ត្រី​ផិត​ប្ដី​របស់​ខ្លួន និង​ក្បត់​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌ជាម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ជា​អ្នក​ដែល​លះ​ចោល​គូ​សំឡាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំឡោះ ក៏​ភ្លេច​សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន

សូមមើលជំពូក ចម្លង




សុភា‌សិត 2:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុក‌ម្តាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​ទៅ​ជា​រូប​កាយ​តែ​មួយ។


ចូរ​ផ្ដល់​សុភ‌មង្គល​ឲ្យ​ភរិយា​របស់​កូន ចូរ​រួម​រស់​យ៉ាង​សប្បាយ​ជា​មួយ​ភរិយា ដែល​កូន​បាន​រៀប‌ការ​តាំង​ពី​កំលោះ​ក្រមុំ។


ឥឡូវ​នេះ អ្នក​បែរ​ជា​ហ៊ាន​អង្វរ​យើង​ថា “ឱ​បិតា​អើយ ទ្រង់​បាន​ស្រឡាញ់​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្មេង​ម៉្លេះ!


យើង​បាន​ដើរ​កាត់​តាម​នោះ ឃើញ​នាង​ពេញ​វ័យ ដល់​ពេល​មាន​គូ‌ស្រករ​ហើយ យើង​ក៏​លាត​អាវ​ធំ​របស់​យើង​បិទ‌បាំង​រូប​កាយ​នាង។ យើង​បាន​សន្យា​យ៉ាង​ឱឡា‌រិក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​នាង ដើម្បី​ឲ្យ​នាង​បាន​ទៅ​ជា​ភរិយា​របស់​យើង -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម