Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 10:26 - អាល់គីតាប

26 ម្ជូរ​ធ្វើ​ឲ្យ​ស្រកៀរ​ធ្មេញ ផ្សែង​ធ្វើ​ឲ្យ​ផ្សា​ភ្នែក រីឯ​កូន​ឈ្នួល​កំជិល​ក៏​ធ្វើ​ឲ្យ​ចៅហ្វាយ​មួម៉ៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ដូចដែល​ទឹកខ្មេះ​ដល់​ធ្មេញ​ជា​យ៉ាងណា ហើយ​ផ្សែង​ដល់​ភ្នែក​ជា​យ៉ាងណា មនុស្ស​ខ្ជិលច្រអូស​ក៏​ជា​យ៉ាងនោះដែរ ដល់​អ្នក​ដែល​ចាត់​គាត់​ឲ្យទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ទឹក​ខ្មេះ​ដល់​ធ្មេញ ហើយ​ផ្សែង​ដល់​ភ្នែក នោះ​ជា​យ៉ាង​ណា ឯ​មនុស្ស​ខ្ជិល​ច្រអូស ក៏​យ៉ាង​នោះ​ដល់​អ្នក​ណា​ដែល​ប្រើ​វា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ម្ជូរ​ធ្វើ​ឲ្យ​ស្រកៀរ​ធ្មេញ ផ្សែង​ធ្វើ​ឲ្យ​ផ្សា​ភ្នែក រីឯ​កូន​ឈ្នួល​កម្ជិល​ក៏​ធ្វើ​ឲ្យ​ចៅហ្វាយ​មួម៉ៅ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ទឹក‌ខ្មេះ​ដល់​ធ្មេញ ហើយ​ផ្សែង​ដល់​ភ្នែក នោះ​ជា​យ៉ាង​ណា ឯ​មនុស្ស​ខ្ជិល​ច្រអូស ក៏​យ៉ាង​នោះ​ដល់​អ្នក​ណា​ដែល​ប្រើ​វា​ដែរ។

សូមមើលជំពូក ចម្លង




សុភា‌សិត 10:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នាំ​សារ​ស្មោះ​ត្រង់​រមែង​ធ្វើ​ឲ្យ​ម្ចាស់​របស់​ខ្លួន​សប្បាយ​ចិត្ត ដូច​ទឹក​ដ៏​ត្រជាក់​នៅ​រដូវ​ប្រាំង។


ច្រៀង​ឲ្យ​មនុស្ស​មាន​ទុក្ខ​ស្ដាប់ ប្រៀប​ដូច​ជា​ដោះ​អាវ​នៅ​ពេល​រងា ឬ​ដូច​ចាក់​ទឹក​ខ្មេះ​លើ​មុខ​របួស។


អ្នក​ដែល​ប្រើ​មនុស្ស​ខ្លៅ​ឲ្យ​នាំ​សារ ប្រៀប​ដូច​ជា​កាត់​ជើង​របស់​ខ្លួន ហើយ​ត្រូវ​ពិបាក​ចិត្ត។


កូន​កំជិល​អើយ ចូរ​ទៅ​មើល​ស្រមោច ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា រួច​យក​មេរៀន​ពី​វា​ទៅ។


អ្នក​ទាំង​នោះ​តែង​ស្រែក​ប្រាប់​គេ​ឯង​ថា: “ចៀស! កុំ​ចូល​មក​ជិត​ខ្ញុំ ក្រែង​លោ​ភាព​វិសុទ្ធ​របស់​ខ្ញុំ ធ្វើ​ឲ្យ​អ្នក​ឯង​ស្លាប់!” ពេល​យើង​ឃើញ​ដូច្នេះ ធ្វើ​ឲ្យ​កំហឹង​របស់ យើង​កាន់​តែ​ឆេះ‌ឆួល​ឡើង​ថែម​ទៀត។


ម្ចាស់​ក៏​ពោល​ទៅ​អ្នក​នោះ​ថាៈ “នែ៎ អ្នក​បម្រើ​អា‌ក្រក់ ខ្ជិល​ច្រអូស​អើយ! អ្នក​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​តែង​ច្រូត​យក​ផល​ពី​ស្រែ​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ដំណាំ​ដែល​ខ្ញុំ​មិន​បាន​ដាំ។


ត្រូវ​ឧស្សាហ៍​ខ្នះ‌ខ្នែង កុំ​ខ្ជិល​ច្រអូស​ឡើយ។ ត្រូវ​បម្រើ​អុលឡោះ‌ជាអម្ចាស់​ដោយ​ចិត្ដ​ក្លៀវ‌ក្លា។


ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​ឲ្យ​យក​តម្រាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​បន្ទូល​សន្យា​នៃ​អុលឡោះ ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ​ទ្រាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម