Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 10:12 - អាល់គីតាប

12 ចិត្ត​ស្អប់​រមែង​បង្ក​ជំលោះ រីឯ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 សម្អប់​បង្កឲ្យមាន​ជម្លោះ រីឯ​សេចក្ដីស្រឡាញ់​គ្របបាំង​ការបំពាន​គ្រប់យ៉ាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឯ​សេចក្ដី​សម្អប់ នោះ​បណ្ដាល​ឲ្យ​កើត​មាន ហេតុ​ទាស់‌ទែង​គ្នា តែ​សេចក្ដី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ចិត្ត​ស្អប់​រមែង​បង្ក​ជម្លោះ រីឯ​ចិត្ត​ស្រឡាញ់​រមែង​គ្រប​បាំង​កំហុស​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​សេចក្ដី​សំអប់ នោះ​បណ្តាល​ឲ្យ​កើត​មាន​ហេតុ​ទាស់‌ទែង​គ្នា តែ​សេចក្ដី​ស្រឡាញ់ តែង​គ្រប​បាំង​អស់​ទាំង​អំពើ​កំហុស។

សូមមើលជំពូក ចម្លង




សុភា‌សិត 10:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ខឹង​ច្រើន​តែងតែ​បង្ក​ជំលោះ រីឯ​មនុស្ស​ដែល​ចេះ​អត់‌ធ្មត់​តែងតែ​សំរុះ‌សំរួល កុំ​ឲ្យ​មាន​ការ​ទាស់‌ទែង​គ្នា។


មនុស្ស​ចោល‌ម្សៀត​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ អណ្ដាត​របស់​គេ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​បំផ្លាញ។


អ្នក​ចង់​បាន​មិត្ត‌ភាព​តែងតែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស​រមែង​ធ្វើ​ឲ្យ​មិត្ត‌ភាព​រលាយ។


អ្នក​មាន​ចិត្ត​លោភ‌លន់​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​ផ្ញើ​ជីវិត​លើអុលឡោះ‌តាអាឡា តែងតែ​បាន​ចំរើន​ឡើង។


មនុស្ស​ឆាប់​ខឹង​រមែង​បង្ក​ជំលោះ រីឯ​អ្នក​ដែល​មាន​ចិត្ត​កំរោល រមែង​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា។


បើ​អ្នក​ចម្រាញ​ទឹក​ដោះ​គោ អ្នក​នឹង​បាន​ខ្លាញ់​ទឹក​ដោះ បើ​វាយ​ច្រមុះ នឹង​ចេញ​ឈាម ហើយ​បើ​បញ្ឆេះ​កំហឹង នឹង​បង្ក​ជំលោះ។


ការ​ទាស់‌ទែង​ឈ្លោះ​ប្រកែក​គ្នា ក្នុង​ចំណោម​បង​ប្អូន​កើត​មក​ពី​អ្វី? តើ​មិន​មែន​មក​ពី​ចិត្ដ​ស្រើប​ស្រាល ដែល​ប្រទាញ‌ប្រទង់​គ្នា នៅ​ក្នុង​សរីរាង្គ​របស់​បង​ប្អូន​ទេ​ឬ?


តោង​ដឹង​ថា អ្នក​ដែល​នាំ​មនុស្ស​បាប​ឲ្យ​ងាក​ចេញ​ពី​មាគ៌ា​ដែល​គេ​វង្វេង​នោះ បាន​សង្គ្រោះ​ជីវិត​គេ​ឲ្យ​រួច​ពី​ស្លាប់ ព្រម​ទាំង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លប់​ផង។


ជា​បឋម ត្រូវ​មាន​ចិត្ដ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ដ្បិត​សេចក្ដី​ស្រឡាញ់​រមែង​គ្រប​បាំង​អំពើ​បាប​ដ៏​ច្រើន​លើស‌លប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម