Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 7:16 - អាល់គីតាប

16 កុំ​សុចរិត​ជ្រុល​ពេក ហើយ​ក៏​កុំ​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ជ្រុល​ពេក​ដែរ ក្រែង​នាំ​ឲ្យ​ខ្លួន​វិនាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 កុំ​ឲ្យ​សុចរិត​ហួសហេតុពេក ហើយក៏​កុំ​ធ្វើឲ្យ​ខ្លួន​មានប្រាជ្ញា​ពេក​ដែរ​។ ម្ដេចក៏​ត្រូវ​បំផ្លាញ​ខ្លួនឯង​ដូច្នេះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ កុំ​ឲ្យ​ប្រព្រឹត្ត​ជា​មនុស្ស​សុចរិត​ហួស​ល្បត់​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា​លើស​លន់​ដែរ តើ​ចង់​បំផ្លាញ​ខ្លួន​ធ្វើ​អី?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 កុំ​សុចរិត​ជ្រុល​ពេក ហើយ​ក៏​កុំ​បង្ហាញ​ថា​ខ្លួន​មាន​ប្រាជ្ញា​ជ្រុល​ពេក​ដែរ ក្រែង​នាំ​ឲ្យ​ខ្លួន​វិនាស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ដូច្នេះ កុំ​ឲ្យ​ប្រព្រឹត្ត​ជា​មនុស្ស​សុចរិត​ហួស​ល្បត់​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា​លើស‌លន់​ដែរ តើ​ចង់​បំផ្លាញ​ខ្លួន​ធ្វើ​អី

សូមមើលជំពូក ចម្លង




សាស្តា 7:16
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​មើល​ទៅ​ដើម​ឈើ ឃើញ​ថា​មាន​រស​ជាតិ​ឆ្ងាញ់​ពិសា គួរ​ឲ្យ​គយ‌គន់ ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​មាន​ប្រាជ្ញា​ទៀត​ផង នាង​ក៏​បេះ​ផ្លែ​មក​បរិភោគ ព្រម​ទាំង​ចែក​ឲ្យ​ប្ដី​ដែល​នៅ​ជា​មួយ ហើយ​ប្ដី​ក៏​បរិភោគ​ដែរ។


មនុស្ស​ល្ងី‌ល្ងើ​ប្រែ​ទៅ​ជា​មាន​ប្រាជ្ញា លុះ​ត្រា​ណា​តែ​សេះ​ដុះ​ស្នែង។


បន្ទាប់​មក ទ្រង់​មាន​បន្ទូល មក​កាន់​មនុស្ស​លោក​ថា: “ការ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ប្រាជ្ញា ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។


កុំ​ខំ​ប្រឹង​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ពេក ហើយ​ក៏​កុំ​គិត​តែ​ពី​ចង់​មាន ចង់​បាន​ដែរ។


បើ​អ្នក​រក​បាន​ទឹក​ឃ្មុំ កុំ​បរិភោគ​ច្រើន​ហួស បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ធុញ ហើយ​ចង់​ក្អួត​មក​វិញ​ផង។


កូន​អើយ កុំ​បន្ថែម​អ្វី​ពី​លើ​ពាក្យ​ប្រៀន‌ប្រដៅ​នេះ​ឡើយ។ សៀវភៅ​ដែល​គេ​អាច​សរសេរ​បាន​មាន​ចំនួន​ច្រើន​ឥត​គណនា ហើយ​ការ​សិក្សា​ច្រើន​រមែង​ធ្វើ​ឲ្យ​រូប​កាយ​នឿយ‌ហត់។


ពួក​តួន និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ពួក​ណាពី ព្រម​ទាំង​តុប‌តែង​ផ្នូរ​របស់​មនុស្ស​សុចរិត


ហេតុ​នេះ ផ្ទះ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​បោះ​បង់​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ។


គេ​ធ្វើ​កិច្ចការ​ផ្សេងៗ ដើម្បី​ឲ្យ​មនុស្ស‌ម្នា​កោត​សរ‌សើរ គឺ​គេ​ធ្វើ​ក្លាក់ នៅ​ជាយ​អាវ​កាន់​តែ​វែង​ទៅៗ។


ពេល​នោះ ពួក​សិស្ស​របស់​យ៉ះយ៉ា​ចូល​មក​ជួប​អ៊ីសា ហើយ​សួរ​ថា៖ «យើង​ខ្ញុំ និង​ពួក​ខាង​គណៈ​ផារីស៊ី តម​អាហារ ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​សិស្ស​របស់​លោក​មិន​តម​ដូច្នេះ?»។


ខ្ញុំ​តម​អាហារ​ពីរ​ដង​ក្នុង​មួយ​អាទិត្យ ហើយ​ខ្ញុំ​ជូន​របស់​អ្វីៗ​ទាំង​អស់ ដែល​ខ្ញុំ​រក​បាន​មួយ​ភាគ​ដប់​ដល់​អុលឡោះ”។


ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា ពួក​គេ​មាន​ចិត្ដ​ខ្នះ‌ខ្នែង​បម្រើ​អុលឡោះ​ខ្លាំង​ណាស់ តែ​គេ​បម្រើ​ទាំង​ល្ងិត​ល្ងង់។


បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​ពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ ក្រែង​លោ​បង​ប្អូន​ស្មាន​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា។ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ គឺ​សាសន៍​អ៊ីស្រ‌អែល​មួយ​ចំនួន​មាន​ចិត្ដ​រឹង​រូស​រហូត​ដល់​ពេល​សាសន៍​ដទៃ​បាន​ចូល​មក​ទទួល​ការ​សង្គ្រោះ​ពេញ​ចំនួន


ខ្ញុំ​សូម​ជម្រាប​បង​ប្អូន តាម​អំណោយ​ទាន​ដែល​អុលឡោះ​បាន​ប្រទាន​មក​ខ្ញុំ​ថា ម្នាក់ៗ​មិន​ត្រូវ​លើក​តម្លៃ​ខ្លួន​ឯង​ខ្ពស់ ហួស​ពី​គំនិត​ដែល​ត្រូវ​គិត​នោះ​ឡើយ តែ​ត្រូវ​គិត​ឲ្យ​បាន​សមរម្យ​តាម​កំរិត​នៃ​ជំនឿ ដែល​អុលឡោះ​ប្រទាន​ឲ្យ​ម្នាក់ៗ។


សូម​កុំ​បញ្ឆោត​ខ្លួន​ឯង​ឲ្យ​សោះ ប្រសិន​បើ​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ប្រាជ្ញ​តាម​របៀប​លោកីយ៍​នេះ អ្នក​នោះ​ត្រូវ​តែ​ធ្វើ​ជា​មនុស្ស​លីលាសិន ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​ប្រាជ្ញ។


មាន​ចែង​ទុក​ទៀត​ថា «អុលឡោះ‌តាអាឡា​ជ្រាប​ថា​គំនិត​របស់​ពួក​អ្នក​ប្រាជ្ញ​គ្មាន​ខ្លឹម​សារ​អ្វី​ទេ»។


បើ​និយាយ​ពី​ខ្នះ‌ខ្នែង ខ្ញុំ​បាន​ខ្នះ‌ខ្នែង​រហូត​ដល់​ទៅ​បៀត‌បៀន​ក្រុម‌ជំអះ​ទៀត​ផង។ បើ​និយាយ​ពី​សេចក្ដី​សុចរិត ដែល​មក​ពី​ការ​កាន់​តាម​ហ៊ូកុំ​នោះ​វិញ ខ្ញុំ​គ្មាន​កំហុស​ត្រង់​ណា​សោះ​ឡើយ។


មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​មក​បង្វែរ​បង​ប្អូន​ចេញ​ពី​រង្វាន់​ដែល​បង​ប្អូន​ត្រូវ​ទទួល ដោយ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ឬ​គោរព​ម៉ាឡា‌អ៊ីកាត់​នោះ​ឡើយ។ ជន​បែប​នេះ​តែង​យក​ការ​និមិត្ដ​ឃើញ​របស់​ខ្លួន​មក​ធ្វើ​ជា​ទី​សំអាង ហើយ​គេ​អួត​បំប៉ោង​ឥត​បាន​ការ​តាម​គំនិត​លោកីយ៍។


សេចក្ដី​ក្នុង​បញ្ញត្ដិ​ទាំង​នេះ ទំនង​ដូច​ជា​មាន​ប្រាជ្ញា គឺ​ឲ្យ​គោរព​ថ្វាយ‌បង្គំ​ដោយ​ស្ម័គ្រ‌ចិត្ដ ឲ្យ​ដាក់​ខ្លួន និង​លត់​ដំ​ខ្លួន​ជា​ដើម តែ​តាម​ពិត​គ្មាន​តម្លៃ​អ្វី​សោះ ក្នុង​ការ​ទប់‌ទល់​នឹង​និស្ស័យ​លោក‌កិយ៍​ឡើយ។


ពួក​គេ​ហាម​ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ មិន​ឲ្យ​បរិភោគ​អាហារ​ខ្លះ​ដែល​អុលឡោះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្នក​ជឿ​ដែល​ស្គាល់​សេចក្ដី​ពិត​បរិភោគ ទាំង​អរ​គុណ។


គេ​បាច​ធូលី​ដី​លើ​ក្បាល​របស់​ខ្លួន ហើយ​នាំ​គ្នា​យំ​សោក និង​កាន់​ទុក្ខ ទាំង​ពោល​ថាៈ“វេទនា​ហើយ! វេទនា​ហើយ! មហា​នគរ​ដែល​ធ្វើ​ឲ្យ​ពួក​ម្ចាស់​សំពៅ​នៅ​តាម​សមុទ្រ​រក​ស៊ី​មាន​បាន ដោយ‌សារ​តែ​ភោគ​សម្បត្តិ​របស់​ក្រុង​នេះ។ ក្នុង​ពេល​តែ​មួយ​ម៉ោង​ក្រុង​នេះ​ទៅ​ជា​ស្ងាត់​ជ្រងំ!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម