Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 6:12 - អាល់គីតាប

12 ជីវិត​របស់​មនុស្ស​ប្រៀប​បាន​នឹង​ស្រមោល។ គ្មាន​នរណា​អាច​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​អ្វី​ដែល​ប្រសើរ​ជាង​គេ នៅ​ពេល​ដែល​ខ្លួន​រស់​នៅ​ក្នុង​ជីវិត​ដ៏​ខ្លី ហើយ​ឥត​ន័យ​នេះ​ឡើយ។ គ្មាន​នរណា​អាច​ថ្លែង​ប្រាប់​មនុស្ស​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន នៅ​លើ​ផែនដី ក្រោយ​ពេល​គេ​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 តើ​នរណា​ដឹង​ថា​អ្វី​ល្អ​សម្រាប់​មនុស្ស​នៅក្នុង​ជីវិត ក្នុង​ថ្ងៃដ៏តិចតួចនៃជីវិត​ឥតន័យ​របស់ខ្លួន ដែល​ខ្លួន​ឆ្លងកាត់​ទៅ​ដូចជា​ស្រមោល​? តើ​នរណា​អាច​ប្រាប់​មនុស្ស​អំពី​អ្វីដែល​នឹង​កើតឡើង​នៅក្រោម​ថ្ងៃ​បាន ក្រោយពី​គេ​បាត់ទៅ​?​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សម្រាប់​មនុស្ស​ក្នុង​ជីវិត​នេះ គឺ​ក្នុង​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍ ដែល​រស់​នៅ​ដូច​ជា​ស្រមោល​នេះ តើ​អ្នក​ណា​អាច​នឹង​ប្រាប់​ដល់​មនុស្ស​បាន អំពី​អ្វីៗ​ដែល​នឹង​កើត​មក​ក្រោយ​ខ្លួន​នៅ​ក្រោម​ថ្ងៃ​នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ជីវិត​របស់​មនុស្ស​ប្រៀប​បាន​នឹង​ស្រមោល។ គ្មាន​នរណា​អាច​ដឹង​ថា ខ្លួន​ត្រូវ​ធ្វើ​ការ​អ្វី​ដែល​ប្រសើរ​ជាង​គេ នៅ​ពេល​ដែល​ខ្លួន​រស់​នៅ​ក្នុង​ជីវិត​ដ៏​ខ្លី ហើយ​ឥត​ន័យ​នេះ​ឡើយ។ គ្មាន​នរណា​អាច​ថ្លែង​ប្រាប់​មនុស្ស​អំពី​ហេតុ‌ការណ៍ ដែល​កើត​មាន នៅ​លើ​ផែនដី ក្រោយ​ពេល​គេ​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដ្បិត​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្វីៗ​ដែល​ល្អ​សំរាប់​មនុស្ស​ក្នុង​ជីវិត​នេះ គឺ​ក្នុង​អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ដ៏​ឥត​ប្រយោជន៍ ដែល​រស់​នៅ​ដូច​ជា​ស្រមោល​នេះ ដ្បិត​តើ​អ្នក​ណា​អាច​នឹង​ប្រាប់​ដល់​មនុស្ស​បាន អំពី​អ្វីៗ​ដែល​នឹង​កើត​មក​ក្រោយ​ខ្លួន​នៅ​ក្រោម​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង




សាស្តា 6:12
28 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ចំពោះ​មុខ​ទ្រង់ យើង​ខ្ញុំ​គ្រាន់​តែ​ជា​ជន​បរទេស និង​ជា​អ្នក​ដែល​ស្នាក់​នៅ​បណ្តោះ​អាសន្ន ដូច​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​ដែរ។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ស្រមោល គ្មាន​អ្វី​នៅ​ស្ថិត‌ស្ថេរ​ឡើយ។


គេ​លូត​ឡើង​ដូច​ផ្កា ហើយ​ត្រូវ​កាត់​ចោល គេ​វិនាស​បាត់​ទៅ​ដូច​ស្រមោល គឺ​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។


កូន​ចៅ​របស់​គេ​ទទួល​កិត្តិយស គេ​ពុំ​ដឹង កូន​ចៅ​របស់​គេ​បាត់​បង់​កិត្តិយស ក៏​គេ​មិន​ឃើញ​ដែរ


ដ្បិត​យើង​ជា​មនុស្ស​ទើប​នឹង​ដឹង​ក្ដី យើង​មិន​ដឹង​អ្វី​ទាំង​អស់ អាយុ​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ ប្រៀប​ដូច​ជា​ស្រមោល។


អាយុ​ជីវិត​ខ្ញុំ​ប្រៀប​ដូច​ជា​ស្រមោល នៅ​ពេល​ល្ងាច និង​ដូច​ស្មៅ​ដែល​ក្រៀម​ស្ងួត​ដែរ។


ខ្ញុំ​កំពុង​តែ​រសាត់​បាត់​ទៅ ដូច​ជា​ស្រមោល​នៅ​ពេល​ល្ងាច គេ​កំចាត់​ខ្ញុំ​ដូច​កំចាត់​សត្វ​ល្អិត។


មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ អាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែងតែ​រសាត់​បាត់​ទៅ។


ក្រៅ​ពី​អុលឡោះ‌តាអាឡា ខ្ញុំ​គ្មាន​ចំណែក​មត៌ក​អ្វី​ទេ ទ្រង់​ប្រទាន​អ្វីៗ​ទាំង​អស់ ដែល​ខ្ញុំ​ត្រូវ​ការ​ អនាគត​របស់​ខ្ញុំ​ស្ថិត​នៅ​លើ​ទ្រង់។


ចំពោះ​ខ្ញុំ​វិញ ដោយ​ខ្ញុំ​ប្រព្រឹត្ត​តាម​សេចក្ដី​សុចរិត ខ្ញុំ​នឹង​បាន​ឃើញ​ទ្រង់ ពេល​ខ្ញុំ​ក្រោក​ពី​ដំណេក ខ្ញុំ​បាន​ស្កប់​ចិត្ត ដោយ​ទ្រង់​នៅ​ជា​មួយ។


មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភ‌មង្គល​មក​ឲ្យ​យើង​ខ្ញុំ? អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​មើល​មក​យើង​ខ្ញុំ ដោយ​ចិត្ត​សប្បុរស​ផង!


ទ្រង់​បាន​ជ្រើស​រើស​ទឹក​ដី ឲ្យ​យើង​ទុក​ជា​មត៌ក ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ​ក្រៃ‌លែង គឺ​យើង​ជា​ពូជ‌ពង្ស​យ៉ាកកូប ដែល​ទ្រង់​ស្រឡាញ់​ ។ - សម្រាក


សូម​ទ្រង់​កុំ​ភ្លេច​ថា អាយុ​ជីវិត​ខ្ញុំ​ខ្លី​ណាស់! ទ្រង់​បង្កើត​មនុស្ស​លោក​ទាំង​អស់​មក ដើម្បី​ឲ្យ​រលាយ​សូន្យ​ទៅ​វិញ​ទេ​ដឹង!


មនុស្ស​ល្ងី‌ល្ងើ​រមែង​និយាយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។ មនុស្ស​មិន​អាច​ស្គាល់​ពី​អ្វីៗ​ដែល​នឹង​កើត​មាន​ទេ ហើយ​ក៏​គ្មាន​នរណា​ប្រាប់​ឲ្យ​គេ​ដឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ក្រោយ​ពេល​គេ​ស្លាប់​ដែរ។


អ្វីៗ​ទាំង​ប៉ុន្មាន​ដូច​មាន​បរិយាយ​ខាង​លើ យើង​អាច​ទាញ​ជា​សេចក្ដី​សន្និ‌ដ្ឋាន​ថា ត្រូវ​គោរព​កោត​ខ្លាច​អុលឡោះហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ទ្រង់។ នេះ​ហើយ​ជា​ការ​ដែល​មនុស្ស​គ្រប់ៗ​គ្នា​ត្រូវ​ធ្វើ។


ដូច្នេះ សម្រាប់​មនុស្ស គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ស៊ី​ផឹក ព្រម​ទាំង​គិត​តែ​ពី​សប្បាយ​នឹង​កិច្ចការ​ដែល​ខ្លួន​ខំ​ប្រឹង​ធ្វើ​នោះ​ឡើយ។ ប៉ុន្តែ ត្រង់​នេះ​ទៀត ខ្ញុំ​ឃើញ​ថា អុលឡោះ​ទេ​តើ​ដែល​ប្រទាន​ឲ្យ។


ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​សុរា​ជា​ត្រី​មុខ ហើយ​រស់​នៅ​ដូច​មនុស្ស​លេលា ប៉ុន្តែ ព្រម​ជា​មួយ​គ្នា​នោះ ចិត្ត​គំនិត​របស់​ខ្ញុំ​នៅ​តែ​ចង់​ធ្វើ​ជា​ម្ចាស់​លើ​ប្រាជ្ញា​របស់​ខ្ញុំ ដើម្បី​ឲ្យ​បាន​ដឹង​ច្បាស់​ថា អ្វី​ទៅ​ជា​ការ​ល្អ ដែល​មនុស្ស​ត្រូវ​ប្រព្រឹត្ត ក្នុង​ជីវិត​ដ៏​ខ្លី​របស់​គេ​នៅ​លើ​ផែនដី​នេះ។


ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​សប្បាយ​រីក‌រាយ ចំពោះ​កិច្ចការ​ដែល​ខ្លួន​ធ្វើ​នោះ​ទេ ព្រោះ​ជា​រង្វាន់​មួយ​សម្រាប់​គេ។ គ្មាន​នរណា​ម្នាក់​អាច​នាំ​គេ​ឲ្យ​មក​មើល​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន ក្រោយ​ពេល​ដែល​ខ្លួន​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ឡើយ។


យើង​និយាយ​កាន់​តែ​ច្រើន​យ៉ាង​ណា ពាក្យ​សំដី​របស់​យើង​រឹត​តែ​ឥត​បាន​ការ​យ៉ាង​នោះ​ដែរ ហើយ​យើង​ពុំ​អាច​ទាញ​ផល​ប្រយោជន៍​អ្វី​បាន​ឡើយ។


ក្នុង​ជីវិត​ដ៏​ឥត​ន័យ​របស់​ខ្ញុំ​នេះ ខ្ញុំ​បាន​សង្កេត​ឃើញ​ហេតុ‌ការណ៍​គ្រប់​យ៉ាង។ ខ្ញុំ​ឃើញ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត ព្រោះ​តែ​អំពើ​សុចរិត ហើយ​មនុស្ស​ទុច្ចរិត​មាន​អាយុ​វែង​ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​ខ្លួន។


មនុស្ស​អាក្រក់​មិន​ដែល​បាន​សេចក្ដី​សុខ​ទេ ហើយ​ក៏​គ្មាន​អាយុ​វែង​ដែរ គឺ​មិន​យូរ​ជាង​ស្រមោល​ឡើយ ព្រោះ​គេ​មិន​គោរព​អុលឡោះ។


មនុស្ស​ពុំ​អាច​ដឹង​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល​បាន​ឡើយ គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​គេ​ដឹង​ទេ។


ការ​ស្រឡាញ់ ការ​ស្អប់ និង​ការ​ច្រណែន​របស់​ពួក​គេ រលាយ​សូន្យ​អស់​ទៅ​ហើយ ពួក​គេ​ក៏​ពុំ​រួម​ចំណែក​នឹង​អ្វីៗ​ដែល​មនុស្ស​ធ្វើ​នៅ​លើ​ផែនដី​នេះ​ទៀត​ដែរ។


ចូរ​រួម​រស់​យ៉ាង​សប្បាយ​នឹង​ភរិយា​ដែល​អ្នក​ស្រឡាញ់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត គឺ​ជីវិត​ឥត​បាន​ការ ដែល​អុលឡោះ​ប្រទាន​ឲ្យ​នៅ​លើ​ផែនដី។ នេះ​ហើយ​ចំណែក​ដែល​អ្នក​ទទួល​នៅ​ក្នុង​ជីវិត ក្នុង​ការ‌ងារ​ដែល​អ្នក​ធ្វើ​នៅ​ក្រោម​កំដៅ​ថ្ងៃ។


ឱ​មនុស្ស​អើយ គេ​បាន​ប្រៀន‌ប្រដៅ​អ្នក ឲ្យ​ស្គាល់​ការ​ណា​ដែល​ល្អ និង​ការ​ណា​ដែលអុលឡោះ‌តាអាឡា ពេញ​ចិត្ត​ឲ្យ​អ្នក​ធ្វើ គឺ​អ្នក​ត្រូវ​ប្រតិបត្តិ​តាម​យុត្តិធម៌ ស្រឡាញ់​ភាព​ស្មោះ​ត្រង់ ហើយ​យក​ចិត្ត​ទុក​ដាក់​ដើរ តាម​មាគ៌ា របស់​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ដោយ​ចិត្ត​សុភាព»។


បង​ប្អូន​ពុំ​ដឹង​ថា​ថ្ងៃ​ស្អែក ជីវិត​បង​ប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ! បង​ប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក​ដែល​មាន​តែ​មួយ​ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម