Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 2:16 - អាល់គីតាប

16 អ្នក​ប្រាជ្ញ​មិន​ខុស​ប្លែក​ពី​មនុស្ស​លេលា​ទេ ដ្បិត​គ្មាន​នរណា​នឹក​នា​ដល់​គេ រហូត​អស់‌កល្ប​ជា‌និច្ច​ឡើយ។ ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ហើយ​មនុស្ស​ក៏​ភ្លេច​អ្វីៗ​ទាំង​អស់​ដែរ។ អ្នក​ប្រាជ្ញ​នឹង​ស្លាប់​ដូច​មនុស្ស​លេលា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ដ្បិត​គ្មាន​ការនឹកចាំ​ជារៀងរហូត​អំពី​មនុស្ស​មានប្រាជ្ញា ក៏​ដូចជា​មនុស្សល្ងង់​ដែរ​; នៅ​ថ្ងៃ​ដែល​នឹង​មកដល់ អ្វីៗ​ទាំងអស់​នឹង​ត្រូវគេ​ភ្លេច​។ ហេតុអ្វីបានជា​មនុស្ស​មានប្រាជ្ញា​ត្រូវ​ស្លាប់​ដូច​មនុស្សល្ងង់​ដូច្នេះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​មួយ​លើស​ជាង​មួយ​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 អ្នក​ប្រាជ្ញ​មិន​ខុស​ប្លែក​ពី​មនុស្ស​លេលា​ទេ ដ្បិត​គ្មាន​នរណា​នឹក​នា​ដល់​គេ រហូត​អស់‌កល្ប​ជានិច្ច​ឡើយ។ ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ហើយ​មនុស្ស​ក៏​ភ្លេច​អ្វីៗ​ទាំង​អស់​ដែរ។ អ្នក​ប្រាជ្ញ​នឹង​ស្លាប់​ដូច​មនុស្ស​លេលា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​១​លើស​ជាង​១​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ

សូមមើលជំពូក ចម្លង




សាស្តា 2:16
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្តេច​ទត​លើក​ទំនុក​មួយ​រំលឹក​ពី​លោក​អប៊ី‌នើរ​ដូច​ត​ទៅ៖ «អប៊ី‌នើរ​អើយ លោក​មិន​គួរ​ស្លាប់ ដូច​មនុស្ស​លេលា​បែប​នេះ​សោះ!


ពេល​ណា​មាន​ខ្យល់​បក់​មក វា​ក៏​រុះ‌រោយ​បាត់​អស់​ទៅ ឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។


យើង​នឹង​ឃើញ​ច្បាស់​ថា អ្នក​ប្រាជ្ញ ក៏​ដូច​ជា​មនុស្ស​ឆោត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​ដែរ គេ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​គ្នា ហើយ​ទុក​ទ្រព្យ‌សម្បត្តិ​ខ្លួន​ឲ្យ​អ្នក​ដទៃ។


តើ​អ្នក​ដែល​នៅ​ក្នុង​ស្ថាន​ងងឹត​អាច​ស្គាល់ ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់​បាន​ឬ? តើ​អ្នក​ដែល​មនុស្ស‌ម្នា​ភ្លេច​សូន្យ​ទៅ​ហើយ​នោះ អាច​ស្គាល់​សេចក្ដី​សុចរិត របស់​ទ្រង់​ដូច​ម្ដេច​បាន?


ក្រោយ​មក យូសុះ និង​បង​ប្អូន​របស់​គាត់​ព្រម​ទាំង​កូន​ចៅ​របស់​យ៉ាកកូប​មួយ​ជំនាន់​នោះ​បាន​ស្លាប់​អស់​ទៅ។


មាន​ស្តេច​ថ្មី​មួយ​នាក់​ឡើង​គ្រង​រាជ្យ​នៅ​ស្រុក​អេស៊ីប។ ស្តេច​នោះ​មិន​បាន​ស្គាល់​យូសុះ​ទេ។


ប្រាជ្ញា​របស់​មនុស្ស​ឆ្លាត គឺ​ការ​យល់​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ រីឯ​ភាព​ល្ងី‌ល្ងើ​របស់​មនុស្ស​ខ្លៅ គឺ​កល‌ល្បិច​របស់​ខ្លួន។


គ្មាន​នរណា​នឹក​ចាំ​ពី​អតីតកាល​ទេ ហើយ​ហេតុ‌ការណ៍​ដែល​នឹង​កើត​ឡើង​នៅ​អនាគត ក៏​មនុស្ស​ជំនាន់​ក្រោយ​មិន​នឹក​ចាំ​ដែរ។


មនុស្ស​មាន​ប្រាជ្ញា​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​ណា រីឯ​មនុស្ស​ល្ងី‌ល្ងើ​ដើរ​នៅ​ក្នុង​ភាព​ងងឹត។ ប៉ុន្តែ ខ្ញុំ​យល់​ថា ចុង​បញ្ចប់​របស់​អ្នក​ទាំង​ពីរ​មិន​ខុស​គ្នា​ទេ។


ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា: ចុង​បញ្ចប់​របស់​ខ្ញុំ​ក៏​ដូច​ជា​ចុង​បញ្ចប់​របស់​មនុស្ស​លេលា​ដែរ។ ដូច្នេះ បើ​ខ្ញុំ​មាន​ប្រាជ្ញា​ច្រើន តើ​បាន​ប្រយោជន៍​អ្វី? ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា ត្រង់​នេះ​ក៏​ឥត​បាន​ការ​ដែរ


តើ​មនុស្ស​មាន​ប្រាជ្ញា​ទទួល​បាន​អ្វី​លើស​មនុស្ស​លេលា? រីឯ​អ្នក​ក្រ​ដែល​ខំ​តស៊ូ​ក្នុង​ជីវិត​នោះ តើ​បាន​ប្រយោជន៍​អ្វី​ដែរ?


ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​កាន់​ទុក្ខ ប្រសើរ​ជាង​ចូល​ទៅ​ក្នុង​ផ្ទះ​ដែល​គេ​ជប់‌លៀង ដ្បិត​អ្នក​ដែល​នៅ​រស់​ត្រូវ​ចង​ចាំ​ថា សេចក្ដី​ស្លាប់ ជា​ចុង​បញ្ចប់​របស់​មនុស្ស​គ្រប់ៗ​គ្នា។


ខ្ញុំ​បាន​ឃើញ​គេ​បញ្ចុះ​សព​មនុស្ស​អាក្រក់។ អ្នក​ទាំង​នោះ​ធ្លាប់​ចូល​មក​ក្នុង​ទី‌សក្ការៈ ប៉ុន្តែ នៅ​ក្នុង​ទីក្រុង អ្នក​ក្រុង​មិន​នឹក​ចាំ​ពី​អំពើ​ដែល​អ្នក​ទាំង​នោះ​បាន​ប្រព្រឹត្ត​ឡើយ។ ត្រង់​នេះ​ទៀត​ក៏​ឥត​បាន​ការ​ដែរ។


នៅ​ក្រុង​នោះ មាន​បុរស​ម្នាក់​ជា​ជន​ក្រីក្រ តែ​មាន​ប្រាជ្ញា គាត់​បាន​សង្គ្រោះ​ទីក្រុង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ខ្មាំង ដោយ‌សារ​ប្រាជ្ញា​របស់​ខ្លួន។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​នឹក​នា​ដល់​បុរស​ក្រីក្រ​នោះ​ទេ។


អ្នក​ដែល​នៅ​រស់​ដឹង​ថា​ខ្លួន​មុខ​ជា​ត្រូវ​ស្លាប់ តែ​អ្នក​ដែល​ស្លាប់​ផុត​ទៅ​ហើយ មិន​ដឹង​អ្វី​ទាំង​អស់ ពួក​គេ​មិន​រង់‌ចាំ​ផល​អ្វី​បាន​ឡើយ ព្រោះ​គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។


ពេល​នោះ អស់​អ្នក​ដែល​គោរព កោត​ខ្លាចអុលឡោះ‌តាអាឡា ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក អុលឡោះ‌តាអាឡា​ស្តាប់ ហើយ​យក​ចិត្ត​ទុក​ដាក់​នឹង ពាក្យ​សំដី​របស់​ពួក​គេ។ គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព កោត​ខ្លាច​នាមអុលឡោះ‌តាអាឡា​ក្នុង​ក្រាំង​មួយ ទុក​ជា​ទី​រំលឹក​ចំពោះ​ទ្រង់។


មនុស្ស​លោក​ទាំង​អស់​ត្រូវ​ស្លាប់​តែ​មួយ​ដង រួច​ត្រូវ​អុលឡោះ​វិនិច្ឆ័យ​ទោស​យ៉ាង​ណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម