Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 14:19 - អាល់គីតាប

19 ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីប និង​ប្រជា‌ជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មក ប្រារព្ធ​ពិធី​បុណ្យ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 នេះ​ហើយ ជា​ការដាក់ទោស​ដល់​អេហ្ស៊ីប និង​ជា​ការដាក់ទោស​ដល់​អស់ទាំង​ប្រជាជាតិ​ដែល​មិន​ឡើងមក​ប្រារព្ធ​បុណ្យបោះជំរំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 នេះ​ហើយ​ជា​ការ​ដាក់​ទោស​ដល់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ជា​ការ​វាយ​ផ្ចាល​ដល់​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​មក​ធ្វើ​បុណ្យ​បារាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីប និង​ប្រជា‌ជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មក ប្រារព្ធ​ពិធី​បុណ្យ​បារាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នេះ​ហើយ​ជា​សេចក្ដី​វាយ‌ផ្ចាល ដល់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​ជា​សេចក្ដី​វាយ‌ផ្ចាល​ដល់​អស់​ទាំង​សាសន៍ ដែល​មិន​ឡើង​មក​ធ្វើ​បុណ្យ​បារាំ​នោះ។

សូមមើលជំពូក ចម្លង




សាការី 14:19
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: រៀង​រាល់​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី និង​រៀង​រាល់​ថ្ងៃ​ឈប់​សម្រា មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា មក​ក្រាប​ថ្វាយ‌បង្គំ​យើង។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ជា​ថ្ងៃ​បុណ្យ​ជំរ​សម្រាប់​លើក​តម្កើងអុលឡោះ‌តាអាឡា ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។


ប្រសិន​បើ​អំបូរ​របស់​ជន‌ជាតិ​អេស៊ីប មិន​ឡើង​មក​ទេ អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន ចំពោះ​ពួក​គេ ដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មក ប្រារព្ធ​ពិធី​បុណ្យ​ជំរំ​ដែរ។


នៅ​ថ្ងៃ​នោះ គេ​នឹង​ចារឹក​អក្សរ​នៅ​លើ កណ្ដឹង​ដែល​គេ​ពាក់​ឲ្យ​សេះ​ថា “ញែក​ជូនអុលឡោះ‌តាអាឡា”។ រីឯ​ថ្លាង​សម្រាប់​ស្ងោរ​សាច់​នៅ​ក្នុង ដំណាក់​របស់អុលឡោះ‌តាអាឡា ក៏​គេ​ចាត់​ទុក​ជា​សក្ការៈ ដូច​ចាន​សម្រាប់​ប្រោះ​ឈាម ដែល​ស្ថិត​នៅ​ក្បែរ​អាសនៈ​ដែរ។


ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​មក​ក្នុង​ពិភព​លោក ប៉ុន្ដែ មនុស្ស​លោក​ចូល​ចិត្ដ​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម