Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 2:22 - អាល់គីតាប

22 ហេតុ​នេះ យើង​នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ដេក​លើ​គ្រែ​យ៉ាង​សែន​វេទនា ហើយ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​រួម​ផិត​ក្បត់​ជា​មួយ​នាង វេទនា​ដូច​គ្នា​ដែរ លើក‌លែង​តែ​គេ​កែ​ប្រែ​ចិត្ដ​ឈប់​ប្រព្រឹត្ដ​អំពើ​នោះ​ជា​មួយ​នាង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 មើល៍! យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ​អ្នកជំងឺ​ព្រមទាំង​បោះ​ពួក​ប្រព្រឹត្តអំពើផិតក្បត់​ជាមួយ​នាង​ទៅ​ក្នុង​ទុក្ខវេទនា​យ៉ាងខ្លាំង លុះត្រាតែ​ពួកគេ​បាន​កែប្រែចិត្ត​ពី​អំពើ​របស់​នាង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 មើល៍​ យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ​ ហើយ​បោះ​ពួកអ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ផិតក្បត់​ជាមួយ​នាង​ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង​ លើក​លែង​តែ​ពួកគេ​ប្រែចិត្ត​ពី​ការ​ប្រព្រឹត្ដិ​របស់​នាង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 មើល៍! យើង​នឹង​បោះ​នាង​ទៅ​លើ​គ្រែ ហើយ​បោះ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​នាង ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង លើក​លែង​តែ​គេ​ប្រែ​ចិត្ត​ពី​អំពើ​ដែល​គេ​ប្រព្រឹត្ត​ជា​មួយ​នាង​នោះ​ចេញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ហេតុ​នេះ យើង​នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ដេក​លើ​គ្រែ​យ៉ាង​សែន​វេទនា ហើយ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​រួម​ផិត​ក្បត់​ជា​មួយ​នាង វេទនា​ដូច​គ្នា​ដែរ លើក‌លែង​តែ​គេ​កែ​ប្រែ​ចិត្ត ឈប់​ប្រព្រឹត្ត​អំពើ​នោះ​ជា​មួយ​នាង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 មើល អញ​នឹង​បោះ​វា​ទៅ​លើ​គ្រែ ហើយ​បោះ​ពួក​អ្នក ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជា​មួយ​នឹង​វា ឲ្យ​ទៅ​ក្នុង​សេចក្ដី​វេទនា​ជា​ខ្លាំង លើក​តែ​គេ​ប្រែ​ចិត្ត​លះ‌បង់​ការ ដែល​គេ​ប្រព្រឹត្ត​នោះ​ចេញ

សូមមើលជំពូក ចម្លង




វិវរណៈ 2:22
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​យូដា​ប្រហែល​ជា​ដឹង​ខ្លួន​ថា យើង​នឹង​ដាក់​ទោស​ពួក​គេ ហើយ​ពួក​គេ​ប្រហែល​ជា​នាំ​គ្នា​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់ ដើម្បី​យើង​លើក‌លែង​ទោស​ពួក​គេ​ឲ្យ​បាន​រួច​ពី​បាប»។


ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ចិត្ត​ស្អប់ ពួក​គេ​នឹង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នាង​ខំ​ប្រឹង​រក ហើយ​ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។ មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​នាង គេ​នឹង​ដឹង​ថា​នាង​ជា​ស្រី​ពេស្យា។


ចូរ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: យើង​ជា​អុលឡោះ​ដែល​មាន​ជីវិត​អស់‌កល្ប! យើង​មិន​សប្បាយ​ចិត្ត​នឹង​ឲ្យ​មនុស្ស​អាក្រក់​ស្លាប់​ទេ តែ​យើង​ចង់​ឃើញ​គេ​កែ​ប្រែ​កិរិយា‌មារយាទ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។ ពូជ‌ពង្ស​អ៊ីស្រ‌អែល​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ ចូរ​លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​ទៅ អ្នក​រាល់​គ្នា​មិន​គួរ​ស្លាប់​ឡើយ! - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


យើង​គិត​ថា “អ្នក​រាល់​គ្នា​គង់​តែ​កោត​ខ្លាច និង​ព្រម​ទទួល​ការ​ស្តី​ប្រដៅ​ពី​យើង ដូច្នេះ ទី​លំ‌នៅ​អ្នក​រាល់​គ្នា​មុខ​ជា​មិន​ត្រូវ វិនាស​អន្តរាយ​ទេ”។ ប៉ុន្តែ ពេល​ណា​យើង​ដាក់​ទោស​ពួក​គេ ពួក​គេ​គិត​តែ​ពី​រូត‌រះ​ប្រព្រឹត្ត​អំពើ​ថោក​ទាប គ្រប់​បែប​យ៉ាង។


ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ដ​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្ដរាយ​ដូច​គេ​មិន​ខាន។


ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ដ​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្ដរាយ​ដូច្នោះ​ដែរ»។


ខ្ញុំ​បារម្ភ​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់​លើក​ក្រោយ អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​នឹង​បំបាក់​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​បង​ប្អូន ហើយ​ខ្ញុំ​ត្រូវ​យំ​សោក ព្រោះ​តែ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ដ​អំពើ​បាប​កាល​ពី​មុន តែ​មិន​ទាន់​បាន​កែ​ប្រែ​ចិត្ដ​គំនិត លះ‌បង់​អំពើ​សៅ‌ហ្មង​ប្រាស​ចាក​សីល‌ធម៌ និង​កាម​គុណ​ថោក​ទាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ​នៅ​ឡើយ។


ស្ដេច​នៅ​ផែនដី​បាន​នាំ​គ្នា​ប្រាស‌ចាក​សីល‌ធម៌​ជា​មួយ​ស្ដ្រី​នោះ ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែនដី ក៏​បាន​នាំ​គ្នា​ស្រវឹង​នឹង​កាម​គុណ​ជា​មួយ​នាង​ដែរ»។


ព្រោះ​ក្រុង​នេះ​បាន​នាំ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម​គុណ​ដ៏​ថោក​ទាប​បំផុត​របស់​វា។ ពួក​ស្ដេច​នៅ​លើ​ផែនដី​នាំ​គ្នា​ប្រាស‌ចាក​សីល‌ធម៌​ជា​មួយ​ក្រុង​នេះ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​រក​ស៊ី​មាន​បាន​ក៏​ដោយ‌សារ​តែ​អំណាច​នៃ​ទ្រព្យ‌សម្បត្តិ​ដ៏​ហូរ​ហៀរ​របស់​ក្រុង​នេះ​ដែរ»។


ពេល​ស្ដេច​នានា​នៅ​លើ​ផែនដី​ដែល​បាន​ប្រាស‌ចាក​សីល‌ធម៌ ជា​មួយ​ក្រុង​នេះ ព្រម​ទាំង​ឈ្លក់​នឹង​ទ្រព្យ​សម្បត្តិ​ដ៏​ហូរ​ហៀរ​របស់​វា ឃើញ​ផ្សែង​ហុយ​ឡើង​ពី​ក្រុង​ដែល​កំពុង​តែ​ឆេះ មុខ​ជា​យំ​សោក​សង្រេង​អាណិត​ក្រុង​នេះ​មិន​ខាន។


ដូច្នេះ ចូរ​នឹក​គិត​ឡើង​វិញ​ថា តើ​អ្នក​បាន​ធ្លាក់​ចុះ​ពី​ណា​មក ចូរ​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ប្រព្រឹត្ដ​អំពើ​ដែល​អ្នក​ធ្លាប់​ប្រព្រឹត្ដ កាល​ពី​ដើម​នោះ​ឡើង​វិញ។ បើ​ពុំ​នោះ​ទេ យើង​នឹង​មក​រក​អ្នក ហើយ​បើ​អ្នក​មិន​កែ​ប្រែ​ចិត្ដ​គំនិត​ទេ​នោះ យើង​នឹង​យក​ជើង​ចង្កៀង​របស់​អ្នក ចេញ​ពី​កន្លែង​វា​ជា​មិន​ខាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម