Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:27 - អាល់គីតាប

27 សូម​អុលឡោះ​ប្រទាន​ឲ្យ​យ៉ាផេត មាន​ចិត្ត​ទូលំ​ទូលាយ ឲ្យ​គេ​បាន​ស្នាក់​នៅ​ក្នុង​ជំរំ​របស់​សិម ហើយ​ឲ្យ​កាណាន​បាន​ទៅ​ជា​ទាសករ របស់​អ្នក​ទាំង​ពីរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 សូមឲ្យ​ព្រះ​ពង្រីក​យ៉ាផែត សូមឲ្យ​វា​ស្នាក់នៅ​ក្នុង​រោង​របស់​សិម ហើយ​ឲ្យ​កាណាន​ទៅជា​បាវបម្រើ​ដល់​យ៉ាផែត”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 សូម​ព្រះ‌ទ្រង់​វាត​ទី​ឲ្យ យ៉ាផែត សូម​ឲ្យ​វា​បាន​អាស្រ័យ​នៅ​ក្នុង​ជំរំ​របស់​សិម ហើយ​សូម​ឲ្យ​កាណាន​ធ្វើ​ជា​បាវ​បម្រើ​របស់​វា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យ៉ាផេត មាន​ចិត្ត​ទូលំ​ទូលាយ ឲ្យ​គេ​បាន​ស្នាក់​នៅ ក្នុង​ជំរំ​របស់​សិម ហើយ​ឲ្យ​កាណាន បាន​ទៅ​ជា​ទាសករ​របស់​អ្នក​ទាំង​ពីរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 សូម​ព្រះ‌ទ្រង់​វាត​ទី​ឲ្យ​យ៉ាផែត សូម​ឲ្យ​វា​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លំនៅ​របស់​សិម ហើយ​ឲ្យ​កាណាន​បាន​ធ្វើ​ជា​បាវ​បំរើ​របស់​វា​ដែរ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:27
15 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​របស់​យ៉ាផេត មាន​កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និង​ទីរ៉ាស។


សូម​ឲ្យ​ជាតិ​សាសន៍​នា​នា​បាន​ទៅ​ជា ខ្ញុំ​បម្រើ​របស់​កូន ហើយ​ឲ្យ​ប្រជា‌ជាតិ​ជា​ច្រើន ក្រាប​ចុះ​ចំពោះ​កូន!។ សូម​ឲ្យ​កូន​គ្រប់​គ្រង​លើ​បង‌ប្អូន​របស់​កូន! សូម​ឲ្យ​បង‌ប្អូន​បង្កើត​ទាំង​ប៉ុន្មាន​របស់​កូន ក្រាប​ចុះ​ចំពោះ​កូន! អ្នក​ណា​ដាក់​បណ្តា​សា​កូន អ្នក​នោះ​មុខ​ជា​ទទួល​បណ្តាសា​មិន​ខាន! រីឯ​អ្នក​ណា​ឲ្យ​ពរ​កូន អ្នក​នោះ​ក៏​នឹង​ទទួល​ពរ​ដែរ»។


ក្រោយ​ទឹក​ជំនន់​ធំ ណុះហ៍​រស់​បាន​បី​រយ​ហាសិប​ឆ្នាំ​ទៀត។


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​នឹង​លើក​ស្តេច ដែល​ប្រសូត​ចេញ​ពី​ពូជ‌ពង្ស​លោក​អ៊ីសាយ ឲ្យ​ធ្វើ​ជា​ទង់ សម្រាប់​ប្រជា‌ជន​ទាំង‌ឡាយ ប្រជា‌ជាតិ​ទាំង​នោះ​នឹង​ស្វែង​រក​ស្តេច ហើយ​កន្លែង​ដែល​គាត់​សម្រាក នឹង​បាន​ថ្កុំ‌ថ្កើង​រុង‌រឿង។


យើង​នឹង​ដាក់​ទី​សំគាល់​មួយ​ជា​សញ្ញា នៅ​កណ្ដាល​ជាតិ​សាសន៍​ទាំង​នោះ។ យើង​នឹង​ចាត់​អ្នក​ខ្លះ​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រួច​ជីវិត ឲ្យ​ទៅ​កាន់​ប្រទេស​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ (អ្នក​ស្រុក​នោះ​ជា​អ្នក​បាញ់​ព្រួញ​ដ៏​ចំណាន) ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ព្រម​ទាំង​កោះ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន អ្នក​ស្រុក​ទាំង​នោះ​មិន​ដែល​ឮ​គេ​និយាយ​អំពី​យើង ហើយ​ក៏​មិន​ដែល​ឃើញ​សិរី‌រុង‌រឿង​របស់​យើង​ដែរ។ អ្នក​ដែល​យើង​ចាត់​ឲ្យ​ទៅ​នឹង​ថ្លែង​ពី​សិរី‌រុង‌រឿង​របស់​យើង នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។


ហេតុ​នេះ​យើង​នឹង​ទាក់‌ទាញ​ចិត្ត​នាង ដោយ​នាំ​នាង​ទៅ​វាល​រហោ‌ស្ថាន យើង​នឹង​និយាយ​លួង‌លោម​ចិត្ត​នាង។


ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។ នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូប ដើម្បី​លើក​តម្កើង​នាម​របស់​យើង ព្រម​ទាំង​នាំ​យក​ជំនូន​បរិសុទ្ធ​មក​ជា​មួយ​ផង ដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដម ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។


ឃើញ​ដូច្នោះ ពួក​បង​ប្អូន​បាន​នាំ​លោក​ប៉ូល​ឆ្ពោះ​ទៅ​មាត់​សមុទ្រ​ភ្លាម រីឯ​លោក​ស៊ីឡាស និង​លោក​ធីម៉ូ‌ថេ​វិញ ស្នាក់​នៅ​ទី​នោះ​ដដែល។


ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដា នាំ​ឲ្យ​ពិភព​លោក​ទទួល​ពរ​ដ៏​លើស‌លប់ ហើយ​ការ​ចុះ​អន់​ថយ​របស់​គេ នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ពរ​ដ៏​លើស‌លប់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​ពួក​គេ​បាន​ចំរើន​ឡើង​យ៉ាង​ពោរ‌ពេញ​វិញ​នោះ តើ​ពរ​នឹង​មាន​កាន់​តែ​ច្រើន​លើស‌លប់​យ៉ាង​ណា​ទៅ​ទៀត?។


ណាពី​អេសាយ​ក៏​មាន​ប្រសាសន៍​ថាៈ «ពូជ​របស់​លោក​អ៊ីសាយ​នឹង​មក​ដល់ គាត់​នឹង​ក្រោក​ឡើង ដើម្បី​ដឹក​នាំ​ជាតិ​សាសន៍​នានា ហើយ​ជាតិ​សាសន៍​ទាំង​នោះ នឹង​សង្ឃឹម​លើ​គាត់»។


ហេតុ​នេះ បង​ប្អូន​លែង​ជា​ជន​បរទេស ឬ​ជា​អាណិក​ជន​ទៀត​ហើយ គឺ​បង​ប្អូន​ជា​ជន​រួម​ជាតិ​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​ជា​ក្រុម​គ្រួសារ​របស់​អុលឡោះ។


ហេតុ​នេះ សូម​បង​ប្អូន​កុំ​ធ្លាក់​ទឹក​ចិត្ដ ដោយ​ខ្ញុំ​រង​ទុក្ខ​វេទនា ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​នោះ​ឡើយ ទុក្ខ​វេទនា​ទាំង​នេះ​ជា​សិរី‌រុង‌រឿង​របស់​បង​ប្អូន​វិញ​ទេ។


គឺ​ថា ដោយ‌សារ​ដំណឹង‌ល្អ សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក មាន​សិទ្ធិ​ចូល​រួម​ក្នុង​រូប‌កាយ​តែ​មួយ និង​មាន​សិទ្ធិ​ទទួល​ពរ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​រួម​ជា​មួយ​សាសន៍​អ៊ីស្រ‌អែល ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម