Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 7:19 - អាល់គីតាប

19 ទឹក​ជន់​ឡើង​កាន់​តែ​ខ្លាំង​នៅ​លើ​ផែនដី ធ្វើ​ឲ្យ​លិច​ភ្នំ​ខ្ពស់ៗ​ទាំង​ប៉ុន្មាន​នៅ​ក្រោម​មេឃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ទឹក​បាន​ជន់ឡើង​កាន់តែខ្លាំងឡើងៗ​នៅលើ​ផែនដី ហើយ​គ្របលើ​អស់ទាំង​ភ្នំ​ខ្ពស់​នៅក្រោម​មេឃ​ទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ជំនន់​នោះ​ធំ​យ៉ាង​អស្ចារ្យ​នៅ​លើ​ផែន‌ដី ដល់​ម៉្លេះ​បាន​ជា​ភ្នំ​ខ្ពស់ៗ​ទាំង​ប៉ុន្មាន​នៅ​ក្រោម​មេឃ​លិច​បាត់​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ទឹក​ជន់​ឡើង​កាន់​តែ​ខ្លាំង​នៅ​លើ​ផែនដី ធ្វើ​ឲ្យ​លិច​ភ្នំ​ខ្ពស់ៗ​ទាំង​ប៉ុន្មាន​នៅ​ក្រោម​មេឃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ជំនន់​នោះ​ជា​ធំ​យ៉ាង​អស្ចារ្យ​នៅ​លើ​ផែនដី ទាល់​តែ​អស់​ទាំង​ភ្នំ​ខ្ពស់ៗ​នៅ​ក្រោម​មេឃ បាន​លិច​បាត់​អស់​រលីង​ទៅ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 7:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទឹក​ជន់​កាន់​តែ​ខ្លាំង​ឡើងៗ កំពស់​ទឹក​កើន​ឡើង​យ៉ាង​ខ្ពស់ ហើយ​ទូក​ធំ​នៅ​អណ្តែត​ពី​លើ​ផ្ទៃ​ទឹក។


ទឹក​ជន់​លិច​ភ្នំ​ទាំង​ឡាយ ហើយ​ឡើង​ហួស​ភ្នំ​ទាំង​នោះ ដប់​ប្រាំ​ហត្ថ។


ប្រសិន​បើ​ទ្រង់​ទប់​ទឹក នោះ​នឹង​កើត​រាំង​ស្ងួត ប្រសិន​បើ​ទ្រង់​បើក នោះ​ទឹក​នឹង​លិច​ផែនដី។


យើង​ខ្ញុំ​បាន​វង្វេង​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ នៅ​លើ​កំពូល​ភ្នំ យើង​ខ្ញុំ​ទៅ​តាម​សំឡេង​ហ៊ោ​កញ្ជ្រៀវ​លើ​ភ្នំ​ខ្ពស់ៗ។ មាន​តែអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ប៉ុណ្ណោះ ដែល​អាច​សង្គ្រោះ​អ៊ីស្រ‌អែល​បាន។


បន្ទាប់​មក ដោយ​ទឹក​ដដែល ពិភព​លោក​បាន​លិច​លង់ នៅ​គ្រា​ទឹក​ជំនន់​ធំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម