Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 44:9 - អាល់គីតាប

9 ក្នុង​ចំណោម​យើង​ខ្ញុំ បើ​លោក​រក​ឃើញ​ថា អ្នក​ណា​លួច​យក​ពែង អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ហើយ​សូម​យក​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា​ទាសករ​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 បើ​ឃើញមាន​នៅនឹង​អ្នកណា​ក្នុង​ពួក​បាវបម្រើ​របស់លោក សូមឲ្យ​អ្នកនោះ​ស្លាប់​ចុះ ហើយ​យើងខ្ញុំ​ក៏​នឹង​ធ្វើជា​ទាសករ​របស់​លោកម្ចាស់​នៃខ្ញុំ​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 បើ​ឃើញ​មាន​នៅ​នឹង​រូប​អ្នក​ណា ក្នុង​ចំណោម​យើង​ខ្ញុំ​ប្របាទ​នេះ សូម​ឲ្យ​អ្នក​នោះ​ស្លាប់​ចុះ ហើយ​យើង​ខ្ញុំ​នឹង​ទៅ​ធ្វើ​ជា​បាវ​បម្រើ​របស់​លោក!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ក្នុង​ចំណោម​យើង​ខ្ញុំ បើ​លោក​ម្ចាស់​រក​ឃើញ​ថា អ្នក​ណា​លួច​យក​ពែង អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ជីវិត ហើយ​សូម​យក​យើង​ខ្ញុំ​ទៅ​ធ្វើ​ជា​ទាសករ​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 បើ​ឃើញ​មាន​នៅ​នឹង​រូប​អ្នក​ណា​ក្នុង​ពួក​យើង​ខ្ញុំ​ប្របាទ​នេះ សូម​ឲ្យ​អ្នក​នោះ​ទទួល​ស្លាប់​ចុះ ហើយ​យើង​ខ្ញុំ​រាល់​គ្នា​នឹង​ធ្វើ​ជា​បាវ​របស់​លោក​ត​ទៅ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 44:9
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​លោក​ឪពុក​រក​ឃើញ​រូប​ព្រះ​របស់​លោក​ឪពុក​នៅ​ជា​មួយ​នរណា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត! សូម​លោក​ឪពុក​ឆែក​មើល​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ដោយ​មាន​បង‌ប្អូន​យើង​នៅ​ទី​នេះ​ជា​សាក្សី​ស្រាប់ ហើយ​អ្វីៗ​ដែល​ជា​របស់​លោក​ឪពុក សូម​អញ្ជើញ​យក​ទៅ​វិញ​ចុះ»។ យ៉ាកកូប​ពុំ​ដឹង​ថា រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។


កាល​បង‌ប្អូន​របស់​យូសុះ​ឃើញ​គេ​នាំ​ខ្លួន​ចូល​ទៅ​ក្នុង​ផ្ទះ​ដូច្នេះ ពួក​គេ​តក់​ស្លុត​ជា​ខ្លាំង ក៏​និយាយ​ថា៖ «គេ​បញ្ជូន​យើង​មក​ទី​នេះ ព្រោះ​តែ​ប្រាក់​នៅ​ក្នុង​បាវ​កាល​ពី​លើក​មុន​នោះ​ហើយ។ គេ​នាំ​ទាំង​យើង ទាំង​លា​របស់​យើង​មក​ដូច្នេះ ព្រោះ​គេ​ចង់​ចាប់​យើង​ធ្វើ​ទោស និង​យក​យើង​ធ្វើ​ជា​ទាសករ​ទៀត​ផង!»។


បុរស​នោះ​តប​ថា៖ «អ៊ីចឹង​ក៏​បាន ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា! បើ​ខ្ញុំ​រក​ឃើញ​ពែង​ក្នុង​បាវ​អ្នក​ណា អ្នក​នោះ​នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​នឹង​បាន​រួច​ខ្លួន»។


យូដា​តប​ថា៖ «យើង​ខ្ញុំ​គ្មាន​អ្វី​ឆ្លើយ​នឹង​ចៅ‌ហ្វាយ​ទេ យើង​ខ្ញុំ​ក៏​រក​ពាក្យ​មក​ដោះ​សា​ពុំ​បាន​ដែរ អុលឡោះ​បាន​បង្ហាញ​កំហុស​របស់​យើង​ខ្ញុំ​ស្រាប់​ហើយ ដូច្នេះ យើង​ខ្ញុំ​ព្រម​ទាំង​អ្នក​ដែល​បាន​លួច​ពែង សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​ចៅ‌ហ្វាយ»។


ប្រសិន​បើ​ខ្ញុំ​មាន​ទោស​អ្វី ឬ​បាន​ប្រព្រឹត្ដ​អ្វី​ខុស សម​នឹង​មាន​ទោស​ដល់​ជីវិត​នោះ ខ្ញុំ​មិន​រួញ​រា​នឹង​ស្លាប់​ទេ។ ប៉ុន្ដែ ប្រសិន​បើ​ពាក្យ​ដែល​លោក​ទាំង​នេះ​ចោទ​ខ្ញុំ​មិន​ពិត​ទេ គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​គេ​ឡើយ។ ខ្ញុំ​សូម​ឡើង​ទៅ​ស្តេច​អធិ‌រាជ​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម