Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 41:31 - អាល់គីតាប

31 ប្រជា‌ជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរ​ហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 គេ​នឹង​លែង​ស្គាល់​ភាពសម្បូរហូរហៀរ​នៅក្នុង​ទឹកដី​នេះ​ទៀត ដោយសារតែ​ទុរ្ភិក្ស​ដែល​មកតាមក្រោយ​នេះ ពីព្រោះ​វា​ធ្ងន់ធ្ងរ​ណាស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ហើយ​គេ​នឹង​លែង​ស្គាល់​គ្រា​បរិបូរ​នៅ​ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អំណត់​ដែល​ត្រូវ​មក​តាម​ក្រោយ ដ្បិត​អំណត់​នោះ​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ប្រជា‌ជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរ‌ហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 គេ​នឹង​លែង​ស្គាល់​សេចក្ដី​បរិបូរ​នៅ​ក្នុង​ស្រុក​ទៀត ដោយ​ព្រោះ​អំណត់​ដែល​ត្រូវ​មក​តាម​ក្រោយ ដ្បិត​អំណត់​នោះ​នឹង​បាន​ខ្លាំង​ណាស់

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 41:31
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រាំ​ពីរ​ឆ្នាំ​បន្ទាប់​មក​ទៀត នឹង​កើត​ទុរ្ភិក្ស ដែល​នាំ​ឲ្យ​ប្រជា‌ជន​ភ្លេច​ថា ស្រុក​អេស៊ីប​ធ្លាប់​បាន​ទទួល​ភោគ​ផល​សម្បូណ៌​ហូរ​ហៀរ ព្រោះ​ទុរ្ភិក្ស​នឹង​បង្ហិន​បង្ហោច​ស្រុក​អេស៊ីប​អស់​គ្មាន​សល់។


ស្តេច​សុបិន​ដល់​ទៅ​ពីរ​ដង ដូច្នេះ​បញ្ជាក់​ថា អុលឡោះ​បាន​គ្រោង​នឹង​ធ្វើ​កិច្ចការ​នេះ រួច​ស្រេច​ហើយ ហើយ​ទ្រង់​នឹង​សម្រេច​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។


ឃ្លីង‌ឃ្លោង​ដូច​មនុស្ស​ស្រវឹង ហើយ​ទ្រេត‌ទ្រោត​ដូច​ខ្ទម​ត្រូវ​ខ្យល់​បក់​បោក ព្រោះ​អំពើ​បាប​របស់​ផែនដី​ធ្ងន់‌ធ្ងរ​ណាស់ ផែនដី​ត្រូវ​រលំ ក្រោក​ឡើង​វិញ​ពុំ​រួច​ឡើយ។


អុលឡោះ‌តាអាឡា​សំដែង​អំណាច ដាក់​ទោស​អ្នក​ក្រុង​អាស‌ដូឌ គឺ​ទ្រង់​បង្ក​ឲ្យ​មាន​វិនាស‌កម្ម​ក្នុង​ចំណោម​ពួក​គេ ទ្រង់​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​អាស‌ដូឌ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​កើត​ប្ញស​ដូង​បាត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម