Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 4:16 - អាល់គីតាប

16 បន្ទាប់​មក​ទៀត កបេល​បាន​ចាក​ចេញ​ឆ្ងាយ​ពី អុលឡោះ​ទៅ​រស់​នៅ​ឯ​ស្រុក​ណូដ ដែល​ស្ថិត​នៅ​ខាង​កើត​ស្រុក​អេដែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 បន្ទាប់មក កាអ៊ីន​ក៏​ចេញ​ពី​ចំពោះ​ព្រះយេហូវ៉ា ហើយ​ទៅ​រស់នៅ​ក្នុង​ដែនដី​ណូឌ នៅ​ខាងកើត​អេដែន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 បន្ទាប់​មក កាអ៊ីន​ក៏​ចេញ​ពី​ព្រះ‌យេហូវ៉ា ទៅ​នៅ​ស្រុក​ណូឌ ខាង​កើត​ស្រុក​អេដែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បន្ទាប់​មក​ទៀត លោក​កាអ៊ីន​បាន​ចាក​ចេញ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ របស់ព្រះ‌អម្ចាស់ ទៅ​រស់​នៅ​ឯ​ស្រុក​ណូដ ដែល​ស្ថិត​នៅ​ខាង​កើត​ស្រុក​អេដែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 នោះ​កាអ៊ីន​ក៏​ចេញ​ពី​ចំពោះព្រះ‌យេហូវ៉ា ទៅ​នៅ​ឯ​ស្រុក​ណូឌ ខាង​កើត​អេដែន​ទៅ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 4:16
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​របស់អុលឡោះ‌តាអាឡាជា​ម្ចាស់ ដែល​មក​កាត់​សួន​ឧទ្យាន នៅ​ពេល​មាន​ខ្យល់​បក់​រំភើយៗ បុរស និង​ស្ត្រី ក៏​នាំ​គ្នា​រត់​ពួន​ក្រោយ​ដើម​ឈើ​ក្នុង​សួន​ឧទ្យាន កុំ​ឲ្យអុលឡោះ‌តាអាឡាជា​ម្ចាស់​មើល​ឃើញ។


ថ្ងៃ​នេះ ទ្រង់​ដេញ​ខ្ញុំ​ចេញ​ពី​ដី​ដែល​មាន​ជី​ជាតិ​ល្អ ខ្ញុំ​ក៏​ត្រូវ​ចេញ​ឆ្ងាយ​ពី​ទ្រង់​ទៀត ហើយ​នឹង​ទៅ​ជា​មនុស្ស​អនាថា​សាត់​ព្រាត់​នៅ​លើ​ផែនដី បើ​មាន​នរណា​ម្នាក់​ជួប​ខ្ញុំ គេ​មុខ​ជា​សម្លាប់​ខ្ញុំ​មិន​ខាន»។


កបេល​បាន​រួម​រស់​ជា​មួយ​ភរិយា​របស់​គាត់ នាង​ក៏​មាន​ផ្ទៃ​ពោះ ហើយ​បង្កើត​បាន​កូន​មួយ ឈ្មោះ​ហេណុក។ បន្ទាប់​មក គាត់​កសាង​ក្រុង​មួយ ហើយ​ដាក់​ឈ្មោះ​ថា ក្រុង​ហេណុក តាម​ឈ្មោះ​កូន​របស់​គាត់។


ប៉ុន្តែ អុលឡោះ‌តាអាឡា​ប្រណី​សន្តោស​ដល់​កូន​ចៅ​អ៊ីស្រ‌អែល ទ្រង់​អាណិត​អាសូរ និង​សំដែង​ចិត្ត​មេត្តា‌ករុណា​ចំពោះ​ពួក​គេ​ដោយ​យល់​ដល់​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​អ៊ីព្រហ៊ីម អ៊ីសា‌ហាក់ និង​យ៉ាកកូប។ ទ្រង់​មិន​គាប់​ចិត្ត​បំផ្លាញ​ពួក​គេ​ទេ ហើយ​រហូត​ដល់​ពេល​នេះ ទ្រង់​ក៏​មិន​បោះ‌បង់​ចោល​ពួក​គេ​ឲ្យ​ទៅ​ឆ្ងាយ​ពី​ទ្រង់​ដែរ។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន មក​ពីអុលឡោះ‌តាអាឡា​ខឹង​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា។ ទ្រង់​បោះ‌បង់​ចោល​ពួក​គេ ឆ្ងាយ​ពី​ទ្រង់។


អុលឡោះ‌តាអាឡាមាន​បន្ទូល​ទៅ​កាន់​អ៊ីព្លេស‌ហ្សៃតន​ថា៖ «អ្វីៗ​ដែល​អៃយ៉ូប​មាន ស្ថិត​នៅ​ក្នុង​អំណាច​របស់​អ្នក​ស្រាប់​ហើយ ប៉ុន្តែ កុំ​ប៉ះ‌ពាល់​រូប​គាត់​ផ្ទាល់​ឲ្យ​សោះ»។ ពេល​នោះ អ៊ីព្លេស‌ហ្សៃតន​ក៏​ចាក​ចេញ​ពីអុលឡោះ‌តាអាឡា​ទៅ។


ពេល​នោះ អ៊ីព្លេស‌ហ្សៃតន​ចាក​ចេញ​ពីអុលឡោះ‌តាអាឡា​ទៅ ហើយ​ធ្វើ​ឲ្យ​អៃយ៉ូប​កើត​ដំបៅ​រីក​ពេញ​ខ្លួន គឺ​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។


គេ​នឹង​លែង​ឃើញ​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ ដ៏​សម្បូណ៌​ហូរ‌ហៀរ ដូច​ទឹក​ជ្រោះ ទឹក​ទន្លេ​ទៀត​ហើយ។


រីឯ​អស់​អ្នក​ដែល​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ទ្រង់ គេ​នឹង​មាន​អំណរ គេ​នឹង​សប្បាយ​រីក‌រាយ​រហូត​ត​ទៅ ហើយ​ទ្រង់​នឹង​រក្សា​ការពារ​គេ អស់​អ្នក​ដែល​ស្រឡាញ់​នាម​របស់​ទ្រង់ នឹង​សប្បាយ​រីក‌រាយ​រួម​ជា​មួយ​ទ្រង់។


ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​គេ រលាយ​សូន្យ​ទៅ​ដូច​ជា​ផ្សែង ហើយ​មនុស្ស​អាក្រក់​នឹង​រលាយ​សូន្យ បាត់​ពី​ទ្រង់ ដូច​ក្រមួន​ត្រូវ​ថ្ងៃ​ ។


ប្រជា‌ជន​ទាំង​មូល​បាន​ឮ​ស្នូរ​ផ្គរ​លាន់ និង​សំឡេង​ត្រែ ព្រម​ទាំង​ឃើញ​ផ្លេក​បន្ទោរ និង​ផ្សែង​ហុយ​ឡើង​ពី​ភ្នំ។ ពួក​គេ​ភ័យ​ញ័រ​រន្ធត់ ហើយ​ឈរ​ពី​ចម្ងាយ។


យើង​នឹង​បោះ​បង់​ចោល​អ្នក​រាល់​គ្នា យើង​នឹង​បណ្តេញ​អ្នក​រាល់​គ្នា​ចេញ​ឲ្យ​ឆ្ងាយ​ពី​មុខ​យើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​ទីក្រុង​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា និង​ដូនតា​របស់​អ្នក​រាល់​គ្នា។


អុលឡោះ‌តាអាឡា​ខឹង​ចំពោះ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា ព្រោះ​តែ​អំពើ​ដែល​គេ​ប្រព្រឹត្ត រហូត​ទាល់​តែ​ទ្រង់​បោះ​បង់​ចោល​ពួក​គេ​ឆ្ងាយ​ពី​ទ្រង់។ នៅ​គ្រា​នោះ ស្តេច​សេដេ‌គា​បាន​បះ‌បោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ី‌ឡូន។


យូណើស​ក៏​ក្រោក​ឡើង គេច​ខ្លួន​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពីអុលឡោះ‌តាអាឡា។ គាត់​ទៅ​ដល់​ក្រុង​យ៉ុប‌ប៉េ ហើយ​រក​ឃើញ​សំពៅ​មួយ​ដែល​ហៀប​នឹង​ចេញ​ដំណើរ​ទៅ​ក្រុង​តើស៊ីស គាត់​ក៏​បង់​ថ្លៃ​ធ្វើ​ដំណើរ រួច​ចុះ​សំពៅ​ទៅ​ជា​មួយ​អ្នក​ឯ​ទៀតៗ​ធ្វើ​ដំណើរ​ទៅ​ក្រុង​តើស៊ីស ឆ្ងាយ​ពីអុលឡោះ‌តាអាឡា។


ដ្បិត​នៅ​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប‌ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នោះ​ជា​មួយ​គេ​ដែរ»។


លោក​រាល់​គ្នា​មុខ​ជា​ជម្រាប​គាត់​ថា “យើង​ខ្ញុំ​ធ្លាប់​បរិភោគ​ជា​មួយ​លោក ហើយ​លោក​ក៏​ធ្លាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​នៅ​តាម​ភូមិ​ដែរ”។


បន្ទូល​នៃ​អុលឡោះ​បាន​នៅ​ក្នុង​ពិភព​លោក ហើយ​ពិភព​លោក​កើត​ឡើង​ដោយ‌សារ​បន្ទូល​នៃ​អុលឡោះ ប៉ុន្ដែ ពិភព​លោក​ពុំ​បាន​ទទួល​ស្គាល់​គាត់​ទេ។


អ្វីៗ​សព្វ​សារពើ​សុទ្ធ​តែ​កើត​ឡើង​ដោយ‌សារ​បន្ទូល​នៃ​អុលឡោះ គឺ​ក្នុង​បណ្ដា​អ្វីៗ​ដែល​កើត​មក គ្មាន​អ្វី​មួយ​កើត​មក​ក្រៅ​ពី​បន្ទូល​នៃ​អុលឡោះ​បង្កើត​នោះ​ឡើយ។


មនុស្ស‌ម្នា​រៀប​រាប់​អំពី​របៀប​ដែល​បង​ប្អូន​ទទួល​យើង នៅ​ពេល​យើង​មក​រក​បង​ប្អូន និង​អំពី​របៀប​ដែល​បង​ប្អូន​លះ‌បង់​ព្រះ​ក្លែង‌ក្លាយ បែរ​មក​រក​អុលឡោះ ដើម្បី​គោរព​បម្រើ​ទ្រង់​ដែល​នៅ​អស់‌កល្ប និង​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម