Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 38:25 - អាល់គីតាប

25 ពេល​គេ​កំពុង​តែ​នាំ​តាម៉ារ​ចេញ​ទៅ​ក្រៅ តាម៉ារ​ឲ្យ​គេ​ទៅ​ជម្រាប​យូដា​ថា៖ «ខ្ញុំ​មាន​ផ្ទៃ​ពោះ​ជា​មួយ​ម្ចាស់​វត្ថុ​ទាំង​នេះ សូម​ពុក​មើល​មើល៍ តើ​ត្រា​នេះ និង​ខ្សែ​វា ព្រម​ទាំង​ដំបង​នេះ​ជា​របស់​នរណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 នៅពេល​នាង​ត្រូវគេ​នាំចេញមក នាង​ក៏​ចាត់​គេ​ឲ្យទៅ​ឯ​ឪពុកក្មេក​របស់នាង ប្រាប់ថា​៖ “ខ្ញុំ​មានផ្ទៃពោះ​ជាមួយ​អ្នក​ដែល​ជា​ម្ចាស់របស់​ទាំងនេះ​!”។ នាង​និយាយ​ទៀត​ថា​៖ “សូម​ពិនិត្យមើល​ថា ត្រា ខ្សែ និង​ឈើច្រត់​នេះ​ជារបស់​អ្នកណា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពេល​គេ​នាំ​នាង​ចេញ​មក នាង​ឲ្យ​គេ​ទៅ​ជម្រាប​ឪពុក​ក្មេក​ថា៖ «ខ្ញុំ​មាន​ទម្ងន់​នឹង​ម្ចាស់​របស់​ទាំង​នេះ» ហើយ​នាងប្រាប់​ថា៖ «សូម​មើល​ត្រា ខ្សែ និង​ដំបង​នេះ​ចុះ តើ​ជា​របស់​អ្នក​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ពេល​គេ​កំពុង​តែ​នាំ​នាង​ចេញ​ទៅ​ក្រៅ នាង​តាម៉ារ​ឲ្យ​គេ​ទៅ​ជម្រាប​លោក​យូដា​ថា៖ «ខ្ញុំ​មាន​ផ្ទៃ​ពោះ​ជា​មួយ​ម្ចាស់​វត្ថុ​ទាំង​នេះ សូម​ពុក​មើល​មើល៍ តើ​ត្រា​នេះ និង​ខ្សែ​វា ព្រម​ទាំង​ដំបង​នេះ​ជា​របស់​នរណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 តែ​កាល​គេ​នាំ​នាង​ចេញ​មក នោះ​នាង​ក៏​ផ្ញើ​ទៅ​ឪពុក​ក្មេក​ជំរាប​ថា ខ្ញុំ​មាន​ទំងន់​នឹង​ម្ចាស់​របស់​ទាំង​នេះ នាង​ក៏​ថា សូម​មើល​ត្រា នឹង​ខ្សែ ហើយ​ដំបង​នេះ​ចុះ តើ​ជា​របស់​ផង​អ្នក​ណា

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 38:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​ផ្ញើ​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​នោះ ទៅ​ឪពុក​ទាំង​ផ្តាំ​ថា៖ «ពួក​កូន​បាន​រក​ឃើញ​អាវ​នេះ សូម​លោក​ឪពុក​ពិនិត្យ​មើល តើ​អាវ​នេះ​ពិត​ជា​អាវ​របស់​កូន​លោក​ឪពុក​មែន ឬ​មិន​មែន?»។


គាត់​ពោល​ទៅ​វិញ​ថា៖ «តើ​ចង់​ឲ្យ​ខ្ញុំ​បញ្ចាំ​អ្វី​ទុក?»។ តាម៉ារ​ឆ្លើយ​ថា៖ «សុំ​ប្រគល់​ត្រា​របស់​អ្នក និង​ខ្សែ​វា ព្រម​ទាំង​ដំបង​ដែល​អ្នក​កាន់​នោះ​មក​ឲ្យ​ខ្ញុំ»។ យូដា​ប្រគល់​របស់​ទាំង​នោះ​ឲ្យ​តាម៉ារ រួច​គាត់​ក៏​រួមរ័ក​ជា​មួយ​នាង។ បន្ទាប់​មក​នាង​មាន​ផ្ទៃ​ពោះ​ជា​មួយ​គាត់។


អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ តើ​ឲ្យ​យើង​នៅ​ស្ងៀម​ម្ដេច​កើត? អ្នក​ស្មាន​ថា​យើង​ដូច​អ្នក​ដែរ​ឬ? ប៉ុន្តែ យើង​ថ្កោល​ទោស ហើយ​បង្ហាញ ឲ្យ​អ្នក​ឃើញ​កំហុស​ទាំង​នេះ​ផ្ទាល់​នឹង​ភ្នែក។


ជន‌ជាតិ​អ៊ីស្រ‌អែល ទាំង​ស្ដេច ទាំង​នាម៉ឺន ទាំង​អ៊ីមុាំ ទាំង​ណាពី នឹង​ត្រូវ​អាម៉ាស់ ដូច​ចោរ​ដែល​គេ​តាម​ទាន់ ក្នុង​ពេល​កំពុង​តែ​លួច។


ការ​នេះ​នឹង​លេច​មក​ឲ្យ​ឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក គឺ​អុលឡោះ​នឹង​វិនិច្ឆ័យ តាម​រយៈ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា នូវ​អំពើ​ដែល​គេ​ប្រព្រឹត្ដ​ដោយ​លាក់​កំបាំង ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ផ្សព្វ‌ផ្សាយ។


ហេតុ​នេះ សូម​បង​ប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់‌ចាំ​អ៊ីសា‌ជាអម្ចាស់​មក​ដល់​សិន គឺ​អ៊ីសា​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទី‌ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​អ៊ីសា​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ដ​មនុស្ស។ នៅ​ពេល​នោះ អ៊ីសា‌ជាអម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


ខ្ញុំ​ក៏​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ ទាំង​អ្នក​តូច​ឈរ​នៅ​មុខ​បល្ល័ង្ក ហើយ​មាន​ក្រាំង​ជា​ច្រើន​បើក​ជា​ស្រេច មាន​ក្រាំង​មួយ​ទៀត​បើក​ដែរ គឺ​ក្រាំង​នៃ​បញ្ជី​ជីវិត។ ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក ទ្រង់​វិនិច្ឆ័យ​ទោស​មនុស្ស​ស្លាប់​ទាំង​អស់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ដ ដូច​មាន​កត់‌ត្រា​ទុក​ក្នុង​ក្រាំង​ទាំង​នោះ​ស្រាប់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម