Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:39 - អាល់គីតាប

39 ខ្ញុំ​ពុំ​បាន​យក​សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ​សម្លាប់​មក​ជូន​លោក​ឪពុក​វិញ​ទេ គឺ​ខ្ញុំ​តែង​តែ​សង​ជា​និច្ច ហើយ​ប្រសិន​បើ​គេ​លួច​សត្វ​នៅ​ពេល​ថ្ងៃ​ក្តី ឬ​យប់​ក្តី លោក​ឪពុក​តែង​ចាប់​ឲ្យ​ខ្ញុំ​សង​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 សត្វដែលត្រូវសត្វព្រៃហែកស៊ី ខ្ញុំ​មិនដែល​យកមក​ឲ្យ​លោកអ៊ំ​ទេ គឺ​ខ្ញុំ​បាន​ទទួលសង​វា​។ លោកអ៊ំ​បាន​ទារ​វា​ពី​ដៃ​ខ្ញុំ មិនថា​ត្រូវបាន​លួច​ពេលថ្ងៃ ឬ​លួច​ពេលយប់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ នោះ​ខ្ញុំ​មិន​ដែល​យក​មក​ជូន​ទេ គឺ​ខ្ញុំ​បាន​សង ទោះ​បើ​គេ​លួច​នៅ​ពេល​ថ្ងៃ ឬ​ពេល​យប់​ក្តី លោក​ឪពុក​បាន​ចាប់​ឲ្យ​ខ្ញុំ​សង​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ខ្ញុំ​ពុំ​បាន​យក​សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ​សម្លាប់​មក​ជូន​លោក​ឪពុក​វិញ​ទេ គឺ​ខ្ញុំ​តែងតែ​សង​ជានិច្ច ហើយ​ប្រសិន​បើ​គេ​លួច​សត្វ​នៅ​ពេល​ថ្ងៃ​ក្ដី ឬ​យប់​ក្ដី លោក​ឪពុក​តែង​ចាប់​ឲ្យ​ខ្ញុំ​សង​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 សត្វ​ណា​ដែល​ត្រូវ​សត្វ​ព្រៃ​ខាំ នោះ​ខ្ញុំ​មិន​ដែល​យក​មក​ជូន​ទេ ខ្ញុំ​បាន​ទទួល​សង គឺ​លោក​ឪពុក​បាន​ចាប់​ឲ្យ​ខ្ញុំ​សង ទោះ​បើ​លួច​បាន​នៅ​ពេល​ថ្ងៃ​ឬ​ពេល​យប់​ក្តី

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:39
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រយៈ​ពេល​ម្ភៃ​ឆ្នាំ​ដែល​ខ្ញុំ​នៅ​ជា​មួយ​លោក​ឪពុក គ្មាន​ចៀម​ញី ឬ​ពពែ​ញី​ណា​មួយ​របស់​លោក​ឪពុក បាន​រលូត​កូន​ឡើយ ខ្ញុំ​ក៏​ពុំ​ដែល​បាន​យក​ពពែ​ឈ្មោល​ណា​មួយ ក្នុង​ហ្វូង​សត្វ​របស់​លោក​ឪពុក មក​ទទួល​ទាន​ដែរ។


ខ្ញុំ​ទ្រាំ​ទ្រ​នៅ​ជា​មួយ​ហ្វូង​សត្វ​ជា​និច្ច គឺ​ត្រូវ​រង​កំដៅ​នៅ​ពេល​ថ្ងៃ ត្រូវ​រងា​នៅ​ពេល​យប់ និង​ត្រូវ​អត់​ងងុយ​ដេក​មិន​លក់។


យើង​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មនុស្ស​បរិសុទ្ធ ដូច្នេះ មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​សត្វ​ព្រៃ​ហែក​ស៊ី​នោះ​ឡើយ តែ​ត្រូវ​បោះ​សាច់​នោះ​ទៅ​ឲ្យ​ឆ្កែ​ស៊ី​វិញ។


បើ​នរណា​ម្នាក់​បាត់​គោ លា កូន​ចៀម អាវ​ធំ ឬ​វត្ថុ​អ្វី​ផ្សេង​ទៀត ហើយ​មាន​ម្នាក់​ទៀត​ប្រកាន់​ថា​ជា​របស់​ខ្លួន ក្នុង​ករណី​ដណ្តើម​កម្ម​សិទ្ធិ​គ្នា អ្នក​ទាំង​ពីរ​ត្រូវ​នាំ​គ្នា​ទៅ​នៅ​ចំពោះ​អុលឡោះ។ អ្នក​ដែល​ទ្រង់​ប្រកាស​ថា​មាន​កំហុស ត្រូវ​សង​ទៅ​ម្ចាស់​របស់​មួយ​ជា​ពីរ។


អ៊ីមុាំ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ខាំ​ឡើយ ដើម្បី​កុំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង ព្រោះតែ​សត្វ​នោះ។ យើង​ជាអុលឡោះ‌តាអាឡា។


ក្នុង​ស្រុក​នោះ ពេល​យប់​មាន​ពួក​គង្វាល​នៅ​មើល​ហ្វូង​សត្វ​របស់​គេ​តាម​វាល​ស្មៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម