Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 22:15 - អាល់គីតាប

15 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ហៅ​អ៊ីព្រហ៊ីម​ពី​លើ​មេឃ​ម្តង​ទៀត​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ក៏​ហៅ​អ័ប្រាហាំ​ម្ដងទៀត​ពី​លើមេឃ​មក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ហៅ​លោក​អ័ប្រា‌ហាំ​ពី​លើ​មេឃ​ម្តង​ទៀត​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ទេវតា​របស់​ព្រះ‌អម្ចាស់​ហៅ​លោក​អប្រាហាំ​ពី​លើ​មេឃ​ម្ដង​ទៀត​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ហៅ​ពី​លើ​មេឃ​មក​អ័ប្រា‌ហាំ​ម្តង​ទៀត

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 22:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ពោល​ទៅ​កាន់​នាង​ទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​នាង កើន​ចំនួន​ច្រើន​ឡើង​ជា​អនេក គ្មាន​នរណា​អាច​រាប់​បាន​ឡើយ ព្រោះ​ពូជ‌ពង្ស​របស់​នាង​នឹង​មាន​ច្រើន​ឥត​គណនា»។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។


អុលឡោះ‌តាអាឡា មាន​បន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ សារ៉ា​ឈរ​ស្តាប់​ក្រោយ​ខ្នង​គាត់ នៅ​មាត់​ទ្វារ​ជំរំ។


អ៊ីព្រហ៊ីម​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «អុលឡោះ‌តាអាឡា​ផ្គត់​ផ្គង់»។


«អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ដោយ​អ្នក​បាន​ធ្វើ​ដូច្នេះ គឺ​អ្នក​ពុំ​បាន​បដិសេធ​នឹង​ប្រគល់​កូន​តែ​មួយ​គត់​របស់​អ្នក​មក​ឲ្យ​យើង យើង​សន្យា​ជា​ពាក្យ​ពិត​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​យ៉ាង​ណា


ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ហៅ​បង​ក្នុង​សុបិន​នោះ​ថា “យ៉ាកកូប​អើយ!” បង​ឆ្លើយ​វិញ​ថា “បាទ!”។


សូម​ម៉ាឡា‌អ៊ីកាត់ ដែល​បាន​រំដោះ​ពុក​ឲ្យ​រួច​ផុត ពី​គ្រោះ​ថ្នាក់​គ្រប់​យ៉ាង ប្រទាន​ពរ​កូន​ប្រុស​ទាំង​ពីរ! សូម​ឲ្យ​គេ​រំលឹក​ឈ្មោះ​ពុក ឈ្មោះ​របស់​អ៊ីព្រហ៊ីម​ជា​ជីតា និង ឈ្មោះ​របស់​អ៊ីសា‌ហាក់ ជា​ឪពុក​របស់​ពុក តាម​រយៈ​កូន​ទាំង​ពីរ។ សូម​ឲ្យ​កូន​ទាំង​ពីរ​មាន​កូន​ចៅ ជា​ច្រើន​អនេក​នៅ​ក្នុង​ស្រុក​នេះ!»។


នៅ​ទី​នោះ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា បង្ហាញ​ខ្លួន​ក្នុង​អណ្ដាត​ភ្លើង​ដែល​ឆេះ​ចេញ​ពី​កណ្តាល​គុម្ពោត​ឲ្យ​គាត់​ឃើញ។ គាត់​ឃើញ​ភ្លើង​ចេញ​ពី​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ។


អ្វីៗ​ដែល​យើង​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​សច្ចៈ មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ។ យើង​សុំ​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​យើង​ផ្ទាល់​ថា មនុស្ស​លោក​ទាំង​អស់​នឹង​ក្រាប​ថ្វាយ‌បង្គំ​យើង ហើយ​មនុស្ស​គ្រប់​ភាសា​នាំ​គ្នា​សច្ចា​ថា នឹង​គោរព​បម្រើ​យើង​ដោយ​ស្មោះ។


ពេល​នោះ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​យ៉ាកកូប អ៊ីសា‌ហាក់ និង​អ៊ីព្រ‌ហីម ហើយ​យើង​ក៏​នឹក​ដល់​ទឹក​ដី​របស់​ពួក​គេ​ដែរ។


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​ការពារ​ប្រជា‌ជន នៅ​ក្រុង​យេរូ‌សាឡឹម។ នៅ​ថ្ងៃ​នោះ​ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​មាន​នរណា​ទន់​ខ្សោយ ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​មាន​កម្លាំង​ដូច​ស្តេច​ទត ហើយ​ពូជ‌ពង្ស​របស់​ស្តេច​ទត​នឹង​គ្រប់​គ្រង​ដោយ​យុត្តិធម៌​ប្រៀប​ដូច​អុលឡោះ​ឬ​ប្រៀប​ដូច​ជា​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា នៅ​មុខ​ពួក​គេ។


ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​លោក​យេសួរ​ថា៖


សែ‌សិប​ឆ្នាំ​កន្លង​មក​ទៀត មាន​ម៉ាឡា‌អ៊ីកាត់​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​ម៉ូសា​ឃើញ នៅ​វាល​រហោ‌ស្ថាន​ភ្នំ​ស៊ីណៃ ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​នៅ​គុម្ពោត​មួយ។


នៅ​ពេល​ដែល​អុលឡោះ​មាន​បន្ទូល​សន្យា​នឹង​អ៊ីព្រហ៊ីម ទ្រង់​បាន​ស្បថ​ដោយ​ទ្រង់​ផ្ទាល់​ធ្វើ​ជា​ប្រធាន ព្រោះ​គ្មាន​នរណា​មាន​ឋានៈ​ធំ​ជាង​ទ្រង់​ធ្វើ​ជា​ប្រធាន​សម្បថ​បាន​ឡើយ។


រីឯ​ម៉ាឡា‌អ៊ីកាត់​ដែល​ខ្ញុំ​បាន​ឃើញ​ឈរ​លើ​សមុទ្រ និង​លើ​ដី​គោក​នោះ ក៏​លើក​ដៃ​ស្ដាំ​ឡើង​ទៅ​លើ​មេឃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម