Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:11 - អាល់គីតាប

11 អ៊ីព្រហ៊ីម និង​សារ៉ា​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 អ័ប្រាហាំ និង​សារ៉ា​ចាស់​ហើយ អាយុ​ក៏​ច្រើន​ដែរ ហើយ​សារ៉ា​លែង​មាន​រដូវ​របស់​មនុស្សស្រី​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 លោក​អ័ប្រា‌ហាំ និង​លោក​ស្រី​សារ៉ា មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 លោក​អប្រាហាំ និង​លោក​ស្រី​សារ៉ា​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ ហើយ​លោក​ស្រី​សារ៉ា​ក៏​ហួស​អាយុ​នឹង​មាន​កូន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រីឯ​អ័ប្រា‌ហាំ នឹង​សារ៉ា គាត់​ជា​មនុស្ស​ចាស់​មាន​អាយុ​ច្រើន​ណាស់ សារ៉ា​អស់​មាន​រដូវ​កាល​តាម​ទំលាប់​ស្ត្រី​ទៀត​ហើយ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​ក្រាប​ចុះ អោន​មុខ​ដល់​ដី គាត់​អស់​សំណើច ហើយ​នឹក​ក្នុង​ចិត្ត​ថា «តើ​មនុស្ស​អាយុ​មួយ​រយ​ឆ្នាំ​ដូច​ខ្ញុំ​នេះ អាច​មាន​កូន​ទៅ​កើត​ឬ? រីឯ​សារ៉ា​ដែល​មាន​អាយុ​កៅ‌សិប​ឆ្នាំ​ហើយ តើ​នៅ​តែ​អាច​សំរាល​កូន​បាន​ឬ?»។


ពេល​អ៊ីព្រហ៊ីម​ខតាន់​នោះ គាត់​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ​ហើយ


គាត់​ពោល​ទៀត​ថា៖ «តើ​នរណា​អាច​នឹក​ភ្នក​និយាយ​ទៅ​អ៊ីព្រហ៊ីម​ថា “ថ្ងៃ​មួយ សារ៉ា​ត្រូវ​បំបៅ​កូន”? ក៏​ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​បាន​បង្កើត​កូន​ប្រុស​មួយ​ជូន​គាត់ ក្នុង​គ្រា​ដែល​គាត់​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ»។


អ៊ីព្រហ៊ីម​មាន​វ័យ​កាន់​តែ​ចាស់​ណាស់​ទៅ​ហើយ អុលឡោះ‌តាអាឡា​ក៏​បាន​ប្រទាន​ពរ​គាត់​សព្វ​គ្រប់​ទាំង​អស់។


ក្នុង​គ្រា​ដែល​ចៅ‌ហ្វាយ​របស់​ខ្ញុំ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ សារ៉ា ជា​ភរិយា បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​គាត់ គឺ​កូន​ប្រុស​នេះ​ហើយ ដែល​នឹង​ទទួល​អ្វីៗ​ទាំង​អស់​ពី​គាត់។


រ៉ាជែល​ជម្រាប​ឪពុក​ថា៖ «សូម​លោក​ឪពុក​កុំ​ប្រកាន់​កូន​ធ្វើ​អ្វី កូន​មិន​អាច​ក្រោក​នៅ​មុខ​លោក​ឪពុក​បាន​ទេ ព្រោះ​កូន​មិន​សូវ​ស្រួល​ខ្លួន»។ ឡាបាន់​ខំ​រក​រូប​ព្រះ​ទាំង​នោះ តែ​រក​ពុំ​ឃើញ​ឡើយ។


«កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម ដោយ​មាន​រដូវ​នាង​ត្រូវ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ អ្នក​ដែល​ប៉ះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។


សាកា‌រីយ៉ា​សួរ​ទៅ​ម៉ាឡា‌អ៊ីកាត់​ថា៖ «តើ​ធ្វើ​ម្ដេច​ឲ្យ​ខ្ញុំ​ដឹង​ថា ការ​នោះ​ពិត​ជា​កើត​ឡើង​មែន ព្រោះ​រូប​ខ្ញុំ​នេះ​ចាស់​ហើយ រីឯ​ប្រពន្ធ​ខ្ញុំ​សោត​ក៏​មាន​អាយុ​ច្រើន​ទៀត​ផង»។


ម្យ៉ាង​ទៀត នាង​អេលី‌សាបិត ជា​ញាតិ​របស់​នាង មាន​ផ្ទៃ​ពោះ​ប្រាំ​មួយ​ខែ​ហើយ ថ្វី​ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់ ថែម​ទាំង​ជា​ស្ដ្រី​អារ​ទៀត​ផង​ក៏​ដោយ


អ្នក​ទាំង​ពីរ​គ្មាន​កូន​សោះ ព្រោះ​នាង​អេលី‌សាបិត​ជា​ស្ដ្រី​អារ ហើយ​ម្យ៉ាង​ទៀត​អ្នក​ទាំង​ពីរ​ក៏​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​ផង។


អ៊ីព្រហ៊ីម​យល់​ឃើញ​ថា អុលឡោះ​មាន​អំណាច​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ គាត់​ក៏​បាន​ទទួល​កូន​មក​វិញ​ដែល​ជា​និមិត្ដ‌រូប​មួយ។


នៅ​គ្រា​នោះ យ៉ូស្វេ​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «អ្នក​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ រីឯ​ទឹក​ដី​ដែល​ត្រូវ​វាយ​យក ក៏​នៅ​សល់​ច្រើន​ណាស់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម