Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 18:10 - អាល់គីតាប

10 អុលឡោះ‌តាអាឡា មាន​បន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ សារ៉ា​ឈរ​ស្តាប់​ក្រោយ​ខ្នង​គាត់ នៅ​មាត់​ទ្វារ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នោះ​ម្នាក់​ក្នុងពួកគេ​និយាយថា​៖ “ឆ្នាំក្រោយ​យើង​នឹង​ត្រឡប់មក​ឯ​អ្នក​វិញជាមិនខាន​ក្នុងពេលដដែលនេះ ហើយ​មើល៍! សារ៉ា​ប្រពន្ធ​របស់អ្នក​នឹង​មាន​កូនប្រុស​ម្នាក់”។ ពេលនោះ សារ៉ា​បាន​លួច​ស្ដាប់​នៅ​មាត់ទ្វារ​រោង​ដែល​នៅខាងក្រោយ​អ័ប្រាហាំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​នោះ ម្នាក់​ពោល​ឡើង​ថា៖ «ដល់​វេលា​កំណត់ យើង​នឹង​វិល​មក​រក​អ្នក​វិញ​ជា​មិន​ខាន ហើយ​សារ៉ា​ប្រពន្ធ​របស់​អ្នក​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ខាង​ក្រោយ​លោក នៅ​មាត់​ទ្វារ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ព្រះ‌អម្ចាស់ ​មាន​ព្រះ‌បន្ទូល​ថា៖ «ឆ្នាំ​ក្រោយ នៅ​ខែ​ដដែល​នេះ យើង​នឹង​វិល​មក​រក​អ្នក​សា​ជា​ថ្មី ពេល​នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។ លោក​ស្រី​សារ៉ា​ឈរ​ស្ដាប់​ក្រោយ​ខ្នង​លោក នៅ​មាត់​ទ្វារ​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ទ្រង់មាន​បន្ទូល​ថា ដល់​កំណត់ អញ​នឹង​មក​ឯ​ឯង​វិញ​ជា​មិន​ខាន នោះ​សារ៉ា​ប្រពន្ធ​ឯង​នឹង​មាន​កូន​ប្រុស​១ ចំណែក​សារ៉ា​ដែល​នៅ​មាត់​ទ្វារ​ត្រសាល​ខាង​ក្រោយ​គាត់ នាង​ក៏​បាន​ឮ​ដែរ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 18:10
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ពោល​ទៅ​កាន់​នាង​ទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​នាង កើន​ចំនួន​ច្រើន​ឡើង​ជា​អនេក គ្មាន​នរណា​អាច​រាប់​បាន​ឡើយ ព្រោះ​ពូជ‌ពង្ស​របស់​នាង​នឹង​មាន​ច្រើន​ឥត​គណនា»។


យើង​នឹង​ឲ្យ​ពរ​នាង ហើយ​យើង​នឹង​ឲ្យ​អ្នក​មាន​កូន​មួយ​តាម​រយៈ​នាង។ យើង​នឹង​ឲ្យ​ពរ​នាង នាង​នឹង​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​ក៏​នឹង​មាន​ស្តេច​របស់​សាសន៍​នា​នា កើត​ចេញ​ពី​នាង​ដែរ»។


ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​“អ៊ីសា‌ហាក់”។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​តទៅ។


ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីសា‌ហាក់ គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ»។


បន្ទាប់​មក បុរស​ទាំង​បី​ពោល​មក​គាត់​ថា៖ «សារ៉ា ភរិយា​របស់​អ្នក នៅ​ឯ​ណា?»។ គាត់​តប​វិញ​ថា៖ «នាង​នៅ​ក្នុង​ជំរំ​ឯ​ណោះ»។


អុលឡោះ‌តាអាឡា​បាន​ប្រោស​ប្រណី​សារ៉ា ស្រប​តាម​សេចក្តី​ដែល​ទ្រង់​មាន​បន្ទូល​ទុក គឺ​ប្រព្រឹត្ត​ចំពោះ​គាត់ ស្រប​តាម​បន្ទូល​របស់​ទ្រង់។


សារ៉ា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ជូន​អ៊ីព្រហ៊ីម ក្នុង​ពេល​គាត់​មាន​វ័យ​ចាស់​ជរា ត្រូវ​តាម​ពេល​កំណត់​ដែល​អុលឡោះ​មាន​បន្ទូល​ប្រាប់​គាត់។


ម៉ាឡា‌អ៊ីកាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា៖ «កុំ​ខ្លាច​អី សាកា‌រីយ៉ា​អើយ! អុលឡោះ‌ជាអម្ចាស់​យល់​ព្រម​តាម​ពាក្យ​សូម‌អង្វរ​របស់​អ្នក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ះយ៉ា”។


ក៏​ប៉ុន្ដែ កូន​របស់​ស្ដ្រី​អ្នក​ងារ​នោះ ជា​កូន​កើត​មក​តាម​របៀប​លោកីយ៍ រីឯ​កូន​របស់​ស្ដ្រី​អ្នក​ជា​វិញ កើត​មក​តាម​បន្ទូល​សន្យា​របស់​អុលឡោះ។


បង​ប្អូន​អើយ បង​ប្អូន​បាន​កើត​មក តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដូច​អ៊ីសាហាក់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម