Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 9:15 - អាល់គីតាប

15 បន្ទាប់​មក គាត់​យក​ជំនូន​របស់​ប្រជា‌ជន​ជូនអុលឡោះ‌តាអាឡា គឺ​គាត់​យក​ពពែ​ឈ្មោល​ដែល​ប្រជា‌ជន​ធ្វើ​ជា​គូរបាន​រំដោះ​បាប​មក ហើយ​អារ​ក​វា ធ្វើ​ដូច​គូរបាន​រំដោះ​បាប​មុន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 បន្ទាប់​មក លោក​ថ្វាយ​តង្វាយ​របស់​ប្រជា‌ជន លោក​យក​ពពែ​ជា​តង្វាយ​លោះ​បាប ដែល​សម្រាប់​ប្រជា‌ជន​មក​សម្លាប់​ថ្វាយ​ដោយ​ព្រោះ​បាប ដូច​ជា​របៀប​នៃ​សត្វ​មុន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 បន្ទាប់​មក លោក​យក​តង្វាយ​របស់​ប្រជា‌ជន​ថ្វាយ​ព្រះ‌អម្ចាស់ គឺ​លោក​យក​ពពែ​ឈ្មោល​ដែល​ប្រជា‌ជន​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​មក ហើយ​ចាក់​ក​វា ថ្វាយ​ដូច​យញ្ញ‌បូជា​រំដោះ​បាប​មុន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 បន្ទាប់​មក លោក​ថ្វាយ​ដង្វាយ​របស់​ពួក​ជន លោក​យក​ពពែ​ជា​ដង្វាយ​លោះ​បាប ដែល​សំរាប់​ពួក​ជន​មក​សំឡាប់​ថ្វាយ​ដោយ​ព្រោះ​បាប ដូច​ជា​របៀប​នៃ​សត្វ​មុន​ដែរ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 9:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​អ៊ីមុាំ​ក៏​សម្លាប់​ពពែ​ឈ្មោល ហើយ​ដាក់​ឈាម​នៅ​លើ​អាសនៈ ទូរអា​សូម​អុលឡោះ​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ដ្បិត​ស្តេច​បាន​ប្រកាស​ថា គូរបាន​ដុត និង​គូរបាន​រំដោះ​បាប​នេះ​ត្រូវ​ធ្វើ​សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល។


អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​បម្រើ របស់​ទ្រង់​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​គាត់​បាន​ប្រគល់​ជីវិត ធ្វើ​ជា​គូរបាន​លោះ​បាប​សម្រាប់​អ្នក​ដទៃ ទ្រង់​នឹង​ធ្វើ​ឲ្យ​គាត់​មាន​ពូជ‌ពង្ស ទ្រង់​នឹង​បន្ត​អាយុ​ជីវិត​របស់​គាត់ ហើយអុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បំណង របស់​ទ្រង់​តាម​រយៈ​គាត់។


ម៉ូសា​សួរ​រក​ពពែ​ឈ្មោល ដែល​ជា​គូរបាន​រំដោះ​បាប រួច​គាត់​ជ្រាប​ថា​គេ​បាន​ដុត​វា​ផុត​ទៅ​ហើយ។ គាត់​ក៏​ខឹង​នឹង​លោក​អេឡា‌សារ ព្រម​ទាំង​លោក​អ៊ីថាម៉ារ ជា​កូន​របស់​ហារូន​ដែល​នៅ​រស់។ គាត់​សួរ​ពួក​គេ​ថា៖


គាត់​លាង​ពោះ‌វៀន និង​លាង​ជើង​របស់​វា រួច​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ​ពី​លើ​គូរបាន​ដុត។


បន្ទាប់​មក ត្រូវ​បង្គាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា: “ចូរ​នាំ​យក​ពពែ​ឈ្មោល សម្រាប់​ធ្វើ​ជា​គូរបាន​រំដោះ​បាប ព្រម​ទាំង​កូនគោ និង​កូន​ចៀម​មួយ​ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ សម្រាប់​ធ្វើ​ជា​គូរបាន​ដុត


អាល់ម៉ា‌ហ្សៀស​គ្មាន​បាប​ទាល់​តែ​សោះ តែ​អុលឡោះ​បាន​ធ្វើ​ឲ្យ​គាត់​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ដែរ។


អ៊ីសា​បាន​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ដ្រ​មួយ​ទុក​សម្រាប់​គាត់​ផ្ទាល់ជា​ប្រជា‌រាស្ដ្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ដ​អំពើ​ល្អ។


ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​បង​ប្អូន​របស់​គាត់​គ្រប់​ជំពូក​ទាំង​អស់ ដើម្បី​ធ្វើ​ជា​មូស្ទី​ដែល​មាន​ចិត្ដ​មេត្ដា‌ករុណា មាន​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​អុលឡោះ និង​ដើម្បី​រំដោះ​ប្រជា‌ជន​ឲ្យ​រួច​ផុត​ពី​បាប​ផង។


ហើយ​ដោយ​គាត់​ទន់​ខ្សោយ ដូច្នេះ គាត់​ត្រូវ​ធ្វើ​គូរបាន​សម្រាប់​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ និង​ប្រជា‌រាស្ដ្រ​រួច​ពី​បាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម