Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 4:8 - អាល់គីតាប

8 គាត់​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​ឈ្មោល​ដែល​ធ្វើ​ជា​គូរបាន​រំដោះ​បាប​នោះ គឺ​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឯ​ខ្លាញ់​គោ​ដែល​សម្រាប់​ជា​តង្វាយ​លោះ​បាប នោះ​ត្រូវ​យក​ចេញ​ទាំង​អស់ គឺ​ជា​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង និង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​ឈ្មោល ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប​នោះ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ខ្លាញ់​គោ​នោះ​ដែល​សំរាប់​ជា​ដង្វាយ​លោះ​បាប នោះ​ត្រូវ​យក​ចេញ​ទាំង​អស់ គឺ​ជា​ខ្លាញ់​ដែល​រុំ​អាការៈ​ខាង​ក្នុង នឹង​ខ្លាញ់​ទាំង​អស់​ដែល​នៅ​ជាប់​ខាង​ក្នុង

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 4:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ពេញ​ចិត្ត​ឲ្យ​អ្នក​បម្រើ របស់​ទ្រង់​រង​ទុក្ខ​លំបាក​ដ៏​ខ្លោច‌ផ្សា។ ដោយ​គាត់​បាន​ប្រគល់​ជីវិត ធ្វើ​ជា​គូរបាន​លោះ​បាប​សម្រាប់​អ្នក​ដទៃ ទ្រង់​នឹង​ធ្វើ​ឲ្យ​គាត់​មាន​ពូជ‌ពង្ស ទ្រង់​នឹង​បន្ត​អាយុ​ជីវិត​របស់​គាត់ ហើយអុលឡោះ‌តាអាឡា​នឹង​សម្រេច​តាម​បំណង របស់​ទ្រង់​តាម​រយៈ​គាត់។


គាត់​ត្រូវ​ដុត​ខ្លាញ់​របស់​សត្វ នៅ​លើ​អាសនៈ ដើម្បី​រំដោះ​បាប។


គាត់​យក​ខ្លាញ់​ទាំង​អស់​របស់​គោ​បា ដុត​នៅ​លើ​អាសនៈ។


គាត់​ធ្វើ​ពិធី​ជូន​គូរបាន​គោ​បា​នេះ ដូច​គាត់​ធ្វើ​ចំពោះ​គោ​បា​សម្រាប់​រំដោះ​បាប​ដែរ គឺ​ធ្វើ​តាម​របៀប​ដូច​គ្នា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​ប្រជា‌ជន ហើយ​ពួក​គេ​ក៏​បាន​រួច​ពី​បាប។


គាត់​ដុត​ខ្លាញ់​ទាំង​អស់​នៅ​លើ​អាសនៈ ដូច​លោក​ដុត​ខ្លាញ់​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​មេ​ដឹក​នាំ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប»។


គាត់​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ពពែ​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​សត្វ​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ ធ្វើ​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


គាត់​ពន្លះ​ខ្លាញ់​ទាំង​អស់​របស់​ចៀម​ញី ដូច​គេ​ពន្លះ​ខ្លាញ់​របស់​កូន​ចៀម​ដែល​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​ដែរ។ គាត់​ដុត​ខ្លាញ់​ទាំង​នោះ​នៅ​លើ​អាសនៈ​រួម​ជា​មួយ​ជំនូន​ដែល​គេ​ដុត​ជូនអុលឡោះ‌តាអាឡា។ អ៊ីមុាំ​ធ្វើ​ពិធី​នេះ ដើម្បី​រំដោះ​បាប​របស់​អ្នក​នោះ ហើយ​គាត់​ក៏​បាន​រួច​ពី​បាប។


«ឥឡូវ​នេះ ខ្ញុំ​រន្ធត់​ចិត្ដ​ណាស់ មិន​ដឹង​ជា​នឹង​សុំ​ថា​ដូច​ម្ដេច​ឡើយ។ ឱ​អុលឡោះ​ជា​បិតា​អើយ សូម​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក នៅ​ពេល​កំណត់​នេះ​ផង។ ប៉ុន្ដែ ខ្ញុំ​មក ដើម្បី​រង​ទុក្ខ​លំបាក​ក្នុង​ពេល​កំណត់​នេះ​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម