Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 26:34 - អាល់គីតាប

34 ស្រុក​ទេស​នឹង​បាន​សម្រាក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ទឹក​ដី​នឹង​បាន​សម្រាក ជំនួស​ឆ្នាំ​សម្រាក​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គោរព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ស្រុកទេស​នឹង​បាន​រីក​រាយ​ក្នុង​ឆ្នាំ​សប្ប័ទ ក្នុង​កាល​ដែល​ស្រុក​នោះ​នៅ​ស្ងាត់‌ឈឹង ហើយ​អ្នក​រាល់​គ្នា​នៅ​ឯ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ ពេល​នោះ ស្រុក​ទេស​នឹង​បាន​សម្រាក ហើយ​រីក​រាយ​នឹង​ឆ្នាំ​សប្ប័ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ស្រុក​ទេស​នឹង​បាន​សម្រាក ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។ ទឹក​ដី​នឹង​បាន​សម្រាក​ជំនួស​ឆ្នាំ​សប្ប័ទ ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គោរព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ស្រុក​នោះ​នឹង​បាន​សំរាក ក្នុង​រវាង​ប៉ុន្មាន​ដែល​កំពុង​នៅ​ស្ងាត់‌ឈឹង ហើយ​ឯង​រាល់​គ្នា​នៅ​ឯ​ស្រុក​របស់​ពួក​ខ្មាំង​សត្រូវ​ឯង​ដូច្នេះ គឺ​ស្រុក​ឯង​នឹង​បាន​ត្រេក‌អរ​ឡើង​ដោយ​មាន​ពេល​ឈប់​សំរាក​វិញ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 26:34
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់ (ដ្បិត​គ្មាន​នរណា​ម្នាក់​មិន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ) ពេល​នោះ​ទ្រង់​ខឹង​នឹង​ពួក​គេ ហើយ​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​ខ្មាំង​សត្រូវ។ ពេល​ខ្មាំង​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​របស់​ខ្លួន ទោះ​ឆ្ងាយ ឬ​ជិត​ក្តី


ហេតុ‌ការណ៍​នេះ​កើត​មាន​ស្រប​តាម​បន្ទូល ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​តាម​រយៈ​ណាពី​យេរេ‌មា​ថា «ស្រុក​ទេស​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន អស់​រយៈ​ពេល​ចិត‌សិប​ឆ្នាំ ដូច្នេះ​ក្នុង​អំឡុង​ពេល​នោះ ទឹក​ដី​នឹង​បាន​សម្រាក​ជំនួស​ឆ្នាំ​ឈប់​សម្រាក​ដែល​ប្រជា‌ជន​ពុំ​បាន​គោរព»។


ហេតុ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​បង្គាប់​យើង ក្នុង​ការ​ដោះ​លែង​បង​ប្អូន​ដែល​ជា​សាច់​ឈាម​របស់​ខ្លួន​ទេ​នោះ យើង​ក៏​នឹង​បណ្ដោយ​ឲ្យ​សង្គ្រាម ជំងឺ​អាសន្ន‌រោគ និង​ទុរ្ភិក្ស​កើត​មាន​ដល់​អ្នក​រាល់​គ្នា​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ពេល​នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​ឃើញ​អ្នក​រាល់​គ្នា គេ​នឹង​តក់‌ស្លុត​យ៉ាង​ខ្លាំង។


អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ឆ្នាំ​ទី​ហា‌សិប​នោះជា​ឆ្នាំ​បរិសុទ្ធ ត្រូវ​ប្រកាស​សេរី​ភាព​នៅ​ក្នុងស្រុក​ទាំង​មូល។ ឆ្នាំ​នោះ​ត្រូវ​មាន​ឈ្មោះ​ថា “ឆ្នាំ​មេត្តា‌ករុណា”។ ពេល​នោះ ម្នាក់ៗ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​ភូមិ ទៅ​ជួប​ជុំ​នឹង​អំបូរ​របស់​អ្នក​រាល់​គ្នា​វិញ។


ក្នុង​ពេល​ដែល​ស្រុក​ស្ងាត់​ជ្រងំ​នោះ​ទឹក​ដី​នឹង​បាន​សម្រាក ដ្បិត​កាល​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​ដី​ពុំ​បាន​សម្រាក​ទេ ព្រោះ​អ្នក​រាល់​គ្នា​មិន​គោរព​ឆ្នាំ​សម្រាក​សោះ​ឡើយ។


ក្នុង​ពេល​ដែល​ពួក​គេ​មិន​រស់​នៅ​ក្នុង​ស្រុក គឺ​ពេល​ដែល​ទឹក​ដី​ស្ងាត់​ជ្រងំ​នោះ ទឹក​ដី​នឹង​បាន​សម្រាក​ដូច​នៅ​ឆ្នាំ​សម្រាក។ ពួក​គេ​ទទួល​ទណ្ឌ‌កម្ម ព្រោះ​គេ​បាន​បោះ​បង់​ចោល​ហ៊ូកុំ​របស់​យើង និង​បែក​ចិត្ត​ចេញ​ពី​ហ៊ូកុំ​របស់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម