លេវីវិន័យ 26:14 - អាល់គីតាប14 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនស្តាប់តាមយើង ហើយមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើងទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមយើង ហើយមិនប្រព្រឹត្តតាមសេចក្ដីបញ្ញត្តិរបស់យើងទាំងនេះ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាមយើង ហើយមិនប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មានរបស់យើងទេ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ហើយមិនប្រព្រឹត្តតាមសេចក្ដីបញ្ញត្តរបស់អញទាំងនេះ សូមមើលជំពូក |
ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ដោយមិនញែកថ្ងៃឈប់សម្រាកទុកសម្រាប់យើង គឺអ្នករាល់គ្នាលីសែងអ្វីកាត់ទ្វារក្រុងយេរូសាឡឹមនៅថ្ងៃឈប់សម្រាក នោះយើងនឹងធ្វើឲ្យមានភ្លើងឆេះកំទេចទ្វារក្រុងនេះ ព្រមទាំងឆេះបំផ្លាញវិមាននៅក្រុងយេរូសាឡឹមទៀតផង ភ្លើងនោះនឹងមិនរលត់ឡើយ”»។
ចូរប្រយ័ត្ន! បើអុលឡោះមានបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ទ្រង់ ដែលមានបន្ទូលមកកាន់យើងពីសូរ៉កាវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសបានឡើយ។
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសាមែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។
ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងដែរ ម្នាក់ៗនៅតែចចេសធ្វើតាមចិត្តអាក្រក់របស់ខ្លួន។ ហេតុនេះ យើងប្រព្រឹត្តចំពោះពួកគេ ស្របតាមសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងសម្ពន្ធមេត្រី គឺជាសេចក្ដីដែលយើងបង្គាប់ពួកគេឲ្យប្រតិបត្តិតាម តែពួកគេមិនប្រតិបត្តិតាមទេ»។
«សូមអស់លោកអញ្ជើញទៅទូរអាសួរអុលឡោះតាអាឡាឲ្យយើង និងប្រជាជនស្រុកយូដាទាំងមូល ពីសេចក្តីទាំងប៉ុន្មានក្នុងគីតាបដែលទើបរកឃើញនេះផង។ អុលឡោះតាអាឡាមុខជាខឹងនឹងយើងយ៉ាងខ្លាំង ដ្បិតពួកដូនតារបស់យើង មិនបានស្តាប់តាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបនេះទេ ហើយក៏មិនប្រតិបត្តិតាមដែរ»។