Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 24:10 - អាល់គីតាប

10 មាន​ស្ត្រី​ម្នាក់​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​ប្ដី​ជន‌ជាតិ​អេស៊ីប ហើយ​បាន​កូន​ប្រុស​មួយ។ កូន​ប្រុស​នោះ​ចេញ​ទៅ​កណ្តាល​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ឈ្លោះ​គ្នា​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ក្នុង​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 នៅ​គ្រា​នោះ មាន​កូន​ប្រុស​របស់​ស្ត្រី​សាសន៍​អ៊ីស្រា‌អែល​ម្នាក់ ដែល​ឪពុក​ជា​សាសន៍​អេស៊ីព្ទ បាន​ចេញ​ទៅ​កណ្ដាល​ជំនុំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឈ្លោះ​គ្នា​នឹង​សាសន៍​អ៊ីស្រា‌អែល​ម្នាក់​នៅ​ក្នុង​ជំរំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 មាន​ស្ត្រី​ម្នាក់​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ប្ដី​ជន‌ជាតិ​អេស៊ីប ហើយ​បាន​កូន​ប្រុស​មួយ។ កូន​ប្រុស​នោះ​ចេញ​ទៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ឈ្លោះ​គ្នា​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ក្នុង​ជំរំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 នៅ​គ្រា​នោះ មាន​កូន​ប្រុស​របស់​ស្ត្រី​សាសន៍​អ៊ីស្រាអែល​ម្នាក់ ដែល​ឪពុក​ជា​សាសន៍​អេស៊ីព្ទ បាន​ចេញ​ទៅ​កណ្តាល​ជំនុំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ឈ្លោះ​គ្នា​នឹង​មនុស្ស​សាសន៍​អ៊ីស្រាអែល​ម្នាក់​នៅ​ក្នុង​ទី​ដំឡើង​ត្រសាល

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 24:10
4 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ប្រជា‌ជន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។


កូន​ប្រុស​របស់​ស្ត្រី​នោះ​បាន​ប្រមាថអុលឡោះ‌តាអាឡា ព្រម​ទាំង​ដាក់​បណ្តា‌សា​ទ្រង់​ទៀត​ផង។ គេ​ក៏​នាំ​អ្នក​នោះ​មក​ជួប​ម៉ូសា។ ម្តាយ​របស់​អ្នក​នោះ​ឈ្មោះ​នាង​សឡូ‌មីត​ជា​កូន​របស់​ឌីបរី ក្នុង​កុល​សម្ព័ន្ធ​ដាន់។


នំបុ័ង​ទាំង​នោះ​ត្រូវ​បាន​ទៅ​លើ​ហារូន និង​កូនៗ​របស់​គាត់។ ពួក​គេ​បរិភោគ​នំបុ័ង​ទាំង​នោះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ ព្រោះ​ជា​ជំនូន​បរិសុទ្ធ​បំផុត យក​ចេញ​ពី​ជំនូន​ដែល​គេ​ដុត​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​បាន​ជា​ចំណែក​របស់​ពួក​គេ​រហូត​ត​ទៅ»។


ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​ចិត្ត​លោភ‌លន់ សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម