Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 23:30 - អាល់គីតាប

30 អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ហើយ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នោះ នោះ​យើង​នឹង​ធ្វើ​ឲ្យ​វិនាស​ចេញ​ពី​ពួក​សាសន៍​ខ្លួន​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 អ្នក​ដែល​ធ្វើ​ការ​អ្វី​មួយ​នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ហើយ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​ក៏​ដោយ​នៅ​ថ្ងៃ​នោះ នោះ​អញ​នឹង​ធ្វើ​ឲ្យ​វិនាស​ចេញ​ពី​ពួក​សាសន៍​ខ្លួន​ទៅ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 23:30
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​បុរស​ណា ដែល​គ្មាន​សញ្ញា​សំគាល់​ខតាន់ នៅ​លើ​រូប​កាយ​ទេ ត្រូវ​កាត់​កាល់​បុរស​នោះ ឲ្យ​ដាច់​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​អ្នក​នោះ​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ហើយ»។


យើង​នឹង​រែង​ប្រជា‌ជន​នេះ​នៅ​តាម​ស្រុក​នានា យើង​កំចាត់‌កំចាយ​ពួក​គេ យើង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វិនាស ដោយ​បាត់​បង់​កូន​ចៅ ដ្បិត​ពួក​គេ​ពុំ​ព្រម​ងាក​ចេញ​ពី ផ្លូវ​ដ៏​អាក្រក់​របស់​ខ្លួន​ឡើយ។


ប្រសិន​បើ​ណាពី​ចាញ់​ការ​ទាក់​ទាញ​របស់​គេ ហើយ​ឆ្លើយ​តប​ទៅ​គេ​វិញ គឺ​យើង​ជាអុលឡោះ‌តាអាឡា​បាន​បណ្ដោយ​ឲ្យ​ណាពី​នោះ​ចាញ់​ការ​ទាក់​ទាញ។ យើង​នឹង​ដាក់​ទោស​គាត់ ហើយ​ដក​គាត់​ចេញ​ពី​ចំណោម​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង។


រីឯ​យើង យើង​នឹង​ដាក់​ទោស​បុរស​នោះ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​គេ​បាន​ប្រគល់​កូន​ចៅ​របស់​ខ្លួន​ទៅ​ឲ្យ​ព្រះ‌ម៉ូឡុក ជា​ហេតុ​បណ្តាល​ឲ្យ​ទី​សក្ការៈ​របស់​យើង​ទៅ​ជា​សៅ‌ហ្មង ហើយ​បង្អាប់​បង្អោន​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ទៀត​ផង។


អ្នក​ដែល​ពុំ​តម​អាហារ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។


អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ។ នេះ​ជា​ហ៊ូកុំ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ នៅ​គ្រប់​ជំនាន់ និង​គ្រប់​ទីក​ន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។


ប្រជា‌ជាតិ​កេរេ‌ធីម​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន អុលឡោះ‌តាអាឡា​មាន​បន្ទូល​ប្រឆាំង​នឹង អ្នក​រាល់​គ្នា​ថា៖ «ទឹក​ដី​កាណាន ស្រុក​ភីលី‌ស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក លែង​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។


ប្រសិន​បើ​នរណា​ម្នាក់​កំទេច​ម៉ាស្ជិទ​របស់​អុលឡោះ ទ្រង់​នឹង​កំទេច​អ្នក​នោះ​វិញ ដ្បិត​ម៉ាស្ជិទ​របស់​អុលឡោះ ជា​ម៉ាស្ជិទ​បរិសុទ្ធ គឺ​បង​ប្អូន​ហ្នឹង​ហើយ​ជា​ម៉ាស្ជិទ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម