លេវីវិន័យ 23:22 - អាល់គីតាប22 ពេលណាអ្នករាល់គ្នាច្រូតស្រូវនៅក្នុងស្រែរបស់អ្នករាល់គ្នា កុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសគួរស្រូវដែលជ្រុះដែរ។ ត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នក»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ពេលណាអ្នករាល់គ្នាច្រូតចម្រូតនៅស្រែចម្ការរបស់អ្នក មិនត្រូវឲ្យដល់កៀនឡើយ ក៏មិនត្រូវសន្សំរើសកួរស្រូវដែលជ្រុះចុះដែរ ត្រូវឲ្យទុកសម្រាប់អស់អ្នកក្រីក្រ និងអស់អ្នកដែលស្នាក់នៅវិញ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ពេលណាអ្នករាល់គ្នាច្រូតស្រូវនៅក្នុងស្រែរបស់អ្នករាល់គ្នា កុំច្រូតរហូតដល់ភ្លឺស្រែឡើយ ហើយក៏កុំរើសកួរស្រូវដែលជ្រុះដែរ។ ត្រូវទុកឲ្យជនទុគ៌ត និងជនបរទេសរើសបរិភោគ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 កាលណាឯងរាល់គ្នាច្រូតចំរូតនៅស្រែចំការរបស់ឯង នោះមិនត្រូវច្រូតឲ្យដល់កៀនឡើយ ក៏មិនត្រូវសន្សំរើសគួរស្រូវដែលជ្រុះចុះដែរ ត្រូវឲ្យទុកសំរាប់ពួកអ្នកក្រីក្រ ហើយនឹងពួកអ្នកដែលស្នាក់នៅវិញ អញនេះគឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា។ សូមមើលជំពូក |