Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 21:21 - អាល់គីតាប

21 ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ៊ីមុាំ​ហារូន អ្នក​ដែល​មាន​រូប​រាង​កាយ​មិន​ធម្មតា មិន​ត្រូវ​ចូល​ទៅ​ធ្វើ​គូរបាន​ដុត​ដល់អុលឡោះ‌តាអាឡា​ឡើយ។ ដោយ​គេ​មាន​រូប​រាង​កាយ​មិន​ធម្មតា​ដូច្នេះ គេ​មិន​អាច​នាំ​យក​អាហារ​ចូល​ទៅ​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន​បាន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 អ្នក​ណា​ដែល​វិកល‌វិការ​ក្នុង​ពូជ​លោក​អើរ៉ុន​ជា​សង្ឃ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​តង្វាយ​ដុត​នៃ​ព្រះ‌យេហូវ៉ា​ទេ អ្នក​នោះ​វិកល‌វិការ​ហើយ ដូច្នេះ មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​បូជា‌ចារ្យ​អើរ៉ុន អ្នក​មាន​រូប​រាង​កាយ​មិន​ធម្មតា មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌អម្ចាស់​ឡើយ។ ដោយ​គេ​មាន​រូប​រាង​កាយ​មិន​ធម្មតា​ដូច្នេះ គេ​មិន​អាច​នាំ​យក​អាហារ​ចូល​ទៅ​ថ្វាយ​ព្រះ​របស់​ខ្លួន​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 អ្នក​ណា​ដែល​វិកល‌វិការ​ក្នុង​ពូជ​អើរ៉ុន​ដ៏​ជា​សង្ឃ នោះ​មិន​ត្រូវ​ចូល​មក​ថ្វាយ​ដង្វាយ​ដុត​នៃ​ព្រះ‌យេហូវ៉ា​ទេ អ្នក​នោះ​វិកល‌វិការ​ហើយ ដូច្នេះ​មិន​ត្រូវ​ចូល​ទៅ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​នៃ​ខ្លួន​ឡើយ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 21:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ជំនូន​ដែល​នៅ​សល់ ត្រូវ​បាន​ទៅ​ហារូន និង​កូន​របស់​គាត់ គឺ​ជា​ចំណែក​បរិសុទ្ធ​បំផុត​នៃ​គូរបាន​ដែល​គេ​ជូនអុលឡោះ‌តាអាឡា។


«ចូរ​ប្រាប់​ហារូន​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គាត់​នៅ​គ្រប់​ជំនាន់ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ដែល​មាន​រូប​រាង​កាយ​មិន​ធម្មតា នាំ​យក​ជំនូន​ចូល​ទៅ​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន​ឡើយ។


ពួក​គេ​ត្រូវ​តែ​បរិសុទ្ធ​សម្រាប់​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន ហើយ​មិន​បន្ថោក​នាម​អុលឡោះ​ទេ ដ្បិត​ពួក​គេ​មាន​មុខ​ងារ​ធ្វើ​គូរបាន និង​អាហារ​ដល់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្លួន។ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​បរិសុទ្ធ។


ចូរ​ចាត់​ទុក​អ៊ីមុាំ​ជា​មនុស្ស​បរិសុទ្ធ ព្រោះ​គេ​យក​អាហារ​ទៅ​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក។ គេ​ជា​មនុស្ស​បរិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​ដ៍​វិសុទ្ធ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម