Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 17:4 - អាល់គីតាប

4 ត្រូវ​តែ​នាំ​សត្វ​នោះ​មក​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​ជូន​ជា​ជំនូន​ដល់​ទ្រង់​នៅ​មុខ​ជំរំ‌សក្ការៈ។ ប្រសិន​បើ​អ្នក​នោះ​មិន​ធ្វើ​ដូច្នេះ​ទេ ត្រូវ​ទារ​ឈាម​ដែល​គាត់​បាន​បង្ហូរ ដោយ​ដក​គាត់​ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ឥត​នាំ​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​មុខ​រោង​ឧបោសថ​របស់​ព្រះ‌អង្គ អ្នក​នោះ​រាប់​ថា​មាន​ទោស​នឹង​ឈាម ដ្បិត​បាន​កម្ចាយ​ឈាម​ហើយ អ្នក​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ត្រូវ​តែ​នាំ​សត្វ​នោះ​មក​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះអង្គ នៅ​មុខ​ព្រះ‌ពន្លា។ ប្រសិន​បើ​អ្នក​នោះ​មិន​ធ្វើ​ដូច្នេះ​ទេ ត្រូវ​ទារ​ឈាម​ដែល​គាត់​បាន​បង្ហូរ ដោយ​ដក​គាត់​ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឥត​នាំ​ចូល​មក​ឯ​ទ្វារ​ត្រសាល​ជំនុំ ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​មុខ​រោង​ឧបោសថ​របស់​ទ្រង់ អ្នក​នោះ​នឹង​បាន​រាប់​ជា​មាន​ទោស​នឹង​ឈាម ដ្បិត​បាន​កំចាយ​ឈាម​ហើយ អ្នក​នោះ​ត្រូវ​កាត់‌កាល់​ពី​សាសន៍​ខ្លួន​ចេញ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 17:4
30 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​បុរស​ណា ដែល​គ្មាន​សញ្ញា​សំគាល់​ខតាន់ នៅ​លើ​រូប​កាយ​ទេ ត្រូវ​កាត់​កាល់​បុរស​នោះ ឲ្យ​ដាច់​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​អ្នក​នោះ​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ហើយ»។


មាន​សុភ‌មង្គល​ហើយ អស់​អ្នក​ដែល​អុលឡោះ‌តាអាឡា​មិន​ប្រកាន់​ទោស ហើយ​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​វៀច‌វេរ!


ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ។ ចាប់​ពី​ថ្ងៃ​ទី​មួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​មេ​នំបុ័ង​ចេញ​ឲ្យ​អស់​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា។ អ្នក​ណា​បរិភោគ​នំបុ័ង​មាន​មេ ចាប់​ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំ​ពីរ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល។


ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ​នោះ មិន​ត្រូវ​ឲ្យ​មាន​មេ​នំបុ័ង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​បរិភោគ​នំបុ័ង​មាន​មេ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​សហគមន៍​អ៊ីស្រ‌អែល ទោះ​បី​អ្នក​នោះ​ជា​សាសន៍​ដទៃ ឬ​ជា​ម្ចាស់​ស្រុក​ក្តី។


អ្នក​ណា​ផ្សំ​ប្រេង​ដូច​ប្រេង​សក្ការៈ ឬ​យក​ប្រេង​នេះ​ទៅ​លាប​លើ​មនុស្ស​សាមញ្ញ​ធម្មតា ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន»។


អ្នក​ណា​ផ្សំ​គ្រឿង​ក្រអូប ដូច​គ្រឿង​ក្រអូប​នេះ ដើម្បី​ប្រើ​ប្រាស់ ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន»។


រីឯ​អ្នក​ដែល​យក​គោ​មក​ធ្វើ​ជា​គូរបាន នោះ​ដូច​ជា​បាន​សម្លាប់​មនុស្ស អ្នក​ដែល​យក​ចៀម​មក​ធ្វើ​គូរបាន នោះ​ដូច​ជា​បាន​វាយ​បំបាក់​ក​ឆ្កែ អ្នក​ដែល​យក​ជំនូន​មក​ជូន នោះ​ដូច​ជា​បាន​យក​ជំនូន​នេះ​ជា​ឈាម​ជ្រូក អ្នក​ដែល​ដុត​គ្រឿង​ក្រអូប នោះ​ដូច​ជា​បាន​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ គឺ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ប្រព្រឹត្ត​តាម ការ​យល់​ឃើញ​របស់​ខ្លួន ហើយ​ចូល​ចិត្ត​តែ​អំពើ​គួរ​ស្អប់​ខ្ពើម


ដ្បិត​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ដែល​រស់​នៅ​ក្នុង​ស្រុក នឹង​គោរព​បម្រើ​យើង​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង គឺ​ភ្នំ​ដ៏​ខ្ពស់​នៅ​ស្រុក​អ៊ីស្រ‌អែល - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា​នៅ​លើ​ភ្នំ​នោះ ព្រម​ទាំង​ទទួល​ជំនូន​ផល​ដំបូង និង​អ្វីៗ​ផ្សេង​ទៀត​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​សម្រាប់​យើង។


ប្រសិន​បើ​ជំនូន​នោះ ជា​គោ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​ទូរអា​សូមអុលឡោះ‌តាអាឡាទទួល​យក។


«ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​បរិភោគ​ឈាម​អ្វី​ក៏​ដោយ យើង​នឹង​ដាក់​ទោស​អ្នក​ដែល​បរិភោគ​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន


ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ ហេតុ​នេះ​ហើយ បាន​ជា​យើង​ហាម​ជន‌ជាតិ​អ៊ីស្រ‌អែល​ថា “អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​លោក​ណា​មួយ​ឡើយ ដ្បិត​ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ អ្នក​ណា​បរិភោគ​ឈាម ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន”។


ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល បើ​បុរស​ណា​ម្នាក់​ចង់​អារ​ក​គោ ចៀម ឬ​ពពែ​ក្នុង​ជំរំ ឬ​ក្រៅ​ជំរំ


ធ្វើ​ដូច្នេះ ដើម្បី​ឃាត់​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​ឲ្យ​សម្លាប់​សត្វ ធ្វើ​គូរបាន​នៅ​តាម​ទី​វាល។ គេ​ត្រូវ​នាំ​សត្វ​យក​មក​ជូន​អ៊ីមុាំ​នៅ​ចំពោះអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​ជូន​ដល់អុលឡោះ‌តាអាឡា​ទុកជា​គូរបាន​មេត្រី​ភាព។


តែ​មិន​នាំ​សត្វ​នោះ​មក​ធ្វើ​ជា​គូរបាន​ជូនអុលឡោះ‌តាអាឡា ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ទេ ត្រូវ​ដក​បុរស​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន»។


អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ណា​មួយ​ក្នុង​ចំណោម​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។


ប្រសិន​បើ​ស្ត្រី​ម្នាក់​ទៅ​រួម‌រ័ក​ជា​មួយ​សត្វ ត្រូវ​សម្លាប់​ទាំង​ស្ត្រី​នោះ ទាំង​សត្វ។ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។


ប្រសិន​បើ​បុរស​ម្នាក់​រួម‌រ័ក​ជា​មួយ​ស្ត្រី​ដែល​កំពុង​មាន​រដូវ ប្រសិន​បើ​អ្នក​នោះ​ឃើញ​ឈាម​នាង​ហូរ ហើយ​នាង​ក៏​បង្ហាញ​ឈាម​របស់​ខ្លួន​ហូរ​ដែរ នោះ​ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។


រីឯ​យើង យើង​នឹង​ដាក់​ទោស​បុរស​នោះ យើង​នឹង​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​គេ​បាន​ប្រគល់​កូន​ចៅ​របស់​ខ្លួន​ទៅ​ឲ្យ​ព្រះ‌ម៉ូឡុក ជា​ហេតុ​បណ្តាល​ឲ្យ​ទី​សក្ការៈ​របស់​យើង​ទៅ​ជា​សៅ‌ហ្មង ហើយ​បង្អាប់​បង្អោន​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ទៀត​ផង។


គេ​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ ហើយ​អារ​ក​វា​នៅ​ត្រង់​មាត់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន​ប្រោះ​ឈាម​គោ​នោះ ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។


នៅ​ថ្ងៃ​ទី​បី ប្រសិន​បើ​នរណា​ម្នាក់​បរិភោគ​សាច់​ដែល​ខ្លួន​បាន​ធ្វើ​ជា​គូរបាន​មេត្រី​ភាព អ្នក​នោះ​នឹង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។ អុលឡោះ‌តាអាឡា​មិន​ព្រម​ទទួល​គូរបាន​របស់​គេ​ទេ ព្រោះ​ជា​គូរបាន​ឥត​បាន​ការ ហើយ​ជា​សាច់​សៅ‌ហ្មង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ សម្រាប់​ឲ្យ​ចៀម​ចេញ​ចូល។


ខ្ញុំ​ហ្នឹង​ហើយ​ជា​ទ្វារ អ្នក​ណា​ចូល​តាម​ខ្ញុំ អុលឡោះ​នឹង​សង្គ្រោះ​អ្នក​នោះ អ្នក​នោះ​នឹង​ចេញ​ចូល ព្រម​ទាំង​រក​ឃើញ​ចំណី​អាហារ ថែម​ទៀត​ផង។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​អុលឡោះ​ជា​បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។


ហេតុ​នេះ​ហើយ​បាន​ជា​ទត​ថ្លែង​អំពី​សុភ‌មង្គល​របស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​សុចរិត ដោយ​មិន​គិត​ដល់​ការ​ប្រព្រឹត្ដ​អំពើ​ល្អ​ថាៈ


មុន​ពេល​មាន​ហ៊ូកុំ បាប​មាន​នៅ​ក្នុង​លោក​នេះ​រួច​ស្រេច​ទៅ​ហើយ តែ​អុលឡោះ​ពុំ​បាន​ប្រកាន់​ទោស​មនុស្ស​លោក​ទេ ព្រោះ​គ្រា​នោះ​មិន​ទាន់​មាន​ហ៊ូកុំ​នៅ​ឡើយ។


ហ៊ូកុំ​កើត​មាន​ឡើង​ដើម្បី​ធ្វើ​ឲ្យ​កំហុស​កើត​មាន​កាន់​តែ​ច្រើន​ឡើងៗ។ នៅ​ទី​ណា​ដែល​មាន​បាប​កាន់​តែ​ច្រើន ទី​នោះ​ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​ក៏​រឹត​តែ​មាន​ច្រើន​ថែម​ទៀត។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​លើក​លែង​ទោស​អ៊ីស្រ‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ឲ្យ​រួច​ពី​បាប​ផង។ សូម​កុំ​ឲ្យ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​រំដោះ ត្រូវ​ទទួល​ទោស ព្រោះ​ឃាត‌កម្ម​ទៅ​លើ​ជន​ស្លូត​ត្រង់​នេះ​ឡើយ”។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​គ្មាន​ទោស ព្រោះ​តែ​ឃាត‌កម្ម​នេះ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម