Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 14:8 - អាល់គីតាប

8 អ្នក​ដែល​ទទួល​ពិធី​ជម្រះ​កាយ​នោះ​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​កោរ​រោម​ទាំង​អស់ រួច​ងូត​ទឹក​ជម្រះ​កាយ ទើប​គាត់​បាន​បរិសុទ្ធ។ បន្ទាប់​មក គាត់​ចូល​ទៅ​ក្នុង​ជំរំ​វិញ តែ​ត្រូវ​ស្នាក់​នៅ​ក្រៅ​ទី​លំ​នៅ​របស់​ខ្លួន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​ដែល​បាន​ញែក​ជា​ស្អាត ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ព្រម​ទាំង​កោរ​សក់ ហើយ​ងូត​ទឹក​ចេញ រួច​នឹង​បាន​ស្អាត ហើយ​នឹង​ចូល​ទៅ​ក្នុង​ជំរំ​បាន តែ​ត្រូវ​នៅ​ខាង​ក្រៅ​ទី​លំនៅ​របស់​ខ្លួន​ប្រាំពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​ទទួល​ពិធី​ជម្រះ​កាយ​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​កោរ​រោម​ទាំង​អស់ រួច​ងូត​ទឹក​ជម្រះ​កាយ ទើប​គាត់​បាន​បរិសុទ្ធ។ បន្ទាប់​មក គាត់​ចូល​ទៅ​ក្នុង​ជំរំ​វិញ តែ​ត្រូវ​ស្នាក់​នៅ​ក្រៅ​ទី​លំ‌នៅ​របស់​ខ្លួន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រួច​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​ស្អាត ត្រូវ​បោក​សំលៀក‌បំពាក់​ខ្លួន ព្រម​ទាំង​កោរ​សក់ ហើយ​ងូត​ទឹក​ចេញ រួច​នឹង​បាន​ស្អាត ហើយ​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​បាន តែ​ត្រូវ​នៅ​ខាង​ក្រៅ​ត្រសាល​របស់​ខ្លួន​អស់​៧​ថ្ងៃ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 14:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អូសៀស​កើត​ឃ្លង់ រហូត​ដល់​ថ្ងៃ​ដែល​គាត់​ស្លាប់។ ដោយ​ស្តេច​កើត​ឃ្លង់​ដូច្នេះ គាត់​ត្រូវ​នៅ​ក្នុង​ដំណាក់​មួយ​ដាច់​ឡែក​ពី​គេ ហើយ​មិន​អាច​ចូល​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​បាន​ឡើយ។ សម្តេច​យ៉ូថាម​ជា​កូន​មាន​ភារកិច្ច​មើល​ខុស​ត្រូវ​កិច្ចការ​ក្នុង​វាំង និង​ទទួល​បន្ទុក​គ្រប់‌គ្រង​ប្រជា‌ជន​នៅ​ក្នុង​ស្រុក។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​វិល​ទៅ​រក​ប្រជា‌ជន​វិញ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក។ ចូរ​ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់​ផង​ដែរ។


ម៉ូសា​ចុះ​ពី​លើ​ភ្នំ​មក​រក​ប្រជា‌ជន​វិញ គាត់​ជម្រះ​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់​ផង​ដែរ។


អ្នក​ដែល​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀក​បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។


អ៊ីមុាំ​ធ្វើ​គូរបាន​ដុត និង​ជំនូន​ម្សៅ​នៅ​លើ​អាសនៈ បន្ទាប់​មក គាត់​ធ្វើ​ពិធី​រំដោះ​បាប​ម្តង​ទៀត ទើប​អ្នក​នោះ​បាន​បរិសុទ្ធ។


នៅ​ថ្ងៃទី​ប្រាំ‌ពីរ​គាត់​ត្រូវ​កោរ​សក់​ពុក​ចង្កា​រោម​ចិញ្ចើម និង​រោម​ទាំង​អស់​របស់​ខ្លួន​សា​ជា​ថ្មី​ម្តង​ទៀត។ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​ងូត​ទឹក​ទើប​គាត់​បាន​បរិសុទ្ធ។


កាល​ណា​ខ្ទុះ​របស់​អ្នក​ដែល​កើត​ជំងឺ​កាម​រោគ​នោះ​ឈ​ប់ហូរ គាត់​ត្រូវ​រង់ចាំ​ប្រាំ‌ពីរ​ថ្ងៃ ទើប​គាត់​អាច​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​ដង​ទឹក​ពី​ជ្រោះ​យក​មក​លាង​សំអាត​ខ្លួន​ប្រាណ រួច​ហើយ​ទើប​គាត់​បាន​បរិសុទ្ធ។


គាត់​នាំ​ហារូន និង​កូនៗ​មក ហើយ​យក​ទឹក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​ពួក​គេ។


ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ក្បែរ​គាត់ ទោះ​បី​គាត់​ញែក​ខ្លួន​ជូនអុលឡោះ‌តាអាឡា​ក្តី ក៏​គាត់​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។ ដូច្នេះ គាត់​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ គឺ​កោរ​សក់​នៅ​ថ្ងៃទី​ប្រាំ‌ពីរ។


អ្នក​ត្រូវ​ជម្រះ​ពួក​គេ​ដូច​ត​ទៅ គឺ​ធ្វើ​ពិធី​ប្រោះ​ទឹក​រំដោះ​បាប ត្រូវ​ឲ្យ​ពួក​គេ​កោរ​រោម​នៅ​លើ​រូប​កាយ​របស់​ខ្លួន ឲ្យ​ពួក​គេ​បោក​សម្លៀក​បំពាក់ និង​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ។


ត្រូវ​យក​នាង​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក ហើយ​ឲ្យ​នាង​កោរ​សក់ និង​កាត់​ក្រចក​ដៃ ក្រចក​ជើង


នេះ​ជា​និមិត្ដ​រូប​នៃ​ពិធី​ជ្រមុជ​ទឹក​ដែល​សង្គ្រោះ​បង​ប្អូន​នា​បច្ចុប្បន្ន​កាល តែ​ពិធី​ជ្រមុជ​ទឹក​មិន​មែន​ជា​ពិធី​លាង​ជម្រះ​រូប​កាយ​នោះ​ទេ គឺ​ជា​ការ​ប្រគល់​ជីវិត​ទាំង​ស្រុង​ទៅ​អុលឡោះ ដោយ​មន‌សិការ​ល្អ​វិញ។ ពិធី​ជ្រមុជ​ទឹក​នេះ​សង្គ្រោះ​បង​ប្អូន ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មាន​ជីវិត​រស់​ឡើង​វិញ


ខ្ញុំ​ក៏​ជម្រាប​គាត់​ថា៖ «លោក​អើយ លោក​ទេ​តើ​ដែល​ជ្រាប»។ គាត់​ក៏​ប្រាប់​ខ្ញុំ​ថា៖ «ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​ដែល​បាន​ឆ្លង​កាត់​ទុក្ខ​វេទនា​ដ៏​ខ្លាំង​នោះ។ គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ឈាម​របស់​កូន​ចៀម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម