Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:13 - អាល់គីតាប

13 អ៊ីមុាំ​ត្រូវ​ពិនិត្យ​មើល​ដោយ​ម៉ត់ចត់។ បើ​គាត់​សង្កេត​ឃើញ​ថា​រោគ​ឃ្លង់​កើត​ពេញ​ខ្លួន​អ្នក​ជំងឺ គាត់​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នេះ​ជា​មនុស្ស​បរិសុទ្ធ ដ្បិត​រូប​កាយ​របស់​គាត់​ប្រែ​ជា​មាន​ពណ៌ស​ទាំង​អស់ ដូច្នេះ​បាន​សេចក្តី​ថា​គាត់​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នោះ​ត្រូវ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា​រោគ​ឃ្លង់​បាន​រាល​ពេញ​ខ្លួន​ហើយ នោះ​ត្រូវ​ប្រកាស​ថា អ្នក​ដែល​មាន​រោគ​នោះ​ជា​ស្អាត​វិញ ដ្បិត​បាន​ត្រឡប់​ជា​ស​ទាំង​អស់​ហើយ គឺ​ស្អាត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​ដោយ​ហ្មត់‌ចត់។ បើ​លោក​សង្កេត​ឃើញ​ថា​រោគ​ឃ្លង់​កើត​ពេញ​ខ្លួន​អ្នក​ជំងឺ លោក​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នេះ​ជា​មនុស្ស​បរិសុទ្ធ ដ្បិត​រូប​កាយ​របស់​គាត់​ប្រែ​ជា​មាន​ពណ៌​ស​ទាំង​អស់ ដូច្នេះ​បាន​សេចក្ដី​ថា​គាត់​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នោះ​ត្រូវ​ឲ្យ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​ថា រោគ​ឃ្លង់​បាន​រាល​ពេញ​ខ្លួន​ហើយ នោះ​ត្រូវ​ប្រកាស​ថា អ្នក​ដែល​មាន​រោគ​នោះ​ជា​ស្អាត​វិញ ដ្បិត​បាន​ត្រឡប់​ជា​ស​ទាំង​អស់​ហើយ គឺ​ស្អាត​ទេ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​នរណា​ម្នាក់​អង្វរ​រក​នាម​ទ្រង់​ទេ គ្មាន​នរណា​ម្នាក់​ភ្ញាក់​រឭក ហើយ​ជំពាក់​ចិត្ត​នឹង​ទ្រង់​ឡើយ ដ្បិត​ទ្រង់​បាន​លាក់​មុខ​នឹង​យើង​ខ្ញុំ ទ្រង់​បណ្ដោយ​ឲ្យ​ចិត្ត​អាក្រក់ របស់​យើង​ខ្ញុំ ដឹក​នាំ​យើង​ខ្ញុំ។


ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ៊ីមុាំ​ឃើញ​ថា រោគ​ឃ្លង់​កើត​ពេញ​នៅ​លើ​ស្បែក ហើយ​រាល​ដាល​ពេញ​ខ្លួន​អ្នក​ជំងឺ តាំង​ពី​ក្បាល​ដល់​ជើង​នោះ


ប៉ុន្តែ នៅ​ថ្ងៃ​ណា គេ​សង្កេត​ឃើញ​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​ខ្លួន​គាត់ នោះ​គាត់​នឹង​ទៅ​ជា​មិន​បរិសុទ្ធ។


ពពក​ក៏​រសាត់​ឡើង​ចាក​ចេញ​ពី​ជំរំ​ដែរ។ ពេល​នោះ ម៉ារៀម​ក៏​កើត​ឃ្លង់​ពេញ​ខ្លួន មាន​ពណ៌​ដូច​កប្បាស។ ហារូន​បែរ​ទៅ​រក​ម៉ារៀម ឃើញ​គាត់​កើត​ឃ្លង់។


អ៊ីសា​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ខ្វាក់​មែន អ្នក​រាល់​គ្នា​គ្មាន​បាប​ទេ។ ផ្ទុយ​ទៅ​វិញ​មក​ពី​អ្នក​រាល់​គ្នា​ថា ខ្លួន​ឃើញ​ដូច្នេះ​ហើយ បាន​ជា​អ្នក​រាល់​គ្នា​នៅ​តែ​ជាប់​បាប​រហូត»។


ចូរ​ប្រយ័ត្ន​អំពី​ករណី​រោគ​ឃ្លង់។ ចូរ​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ពួក​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ៊ីមុាំ​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម