លូកា 7:20 - អាល់គីតាប20 អ្នកទាំងពីរទៅដល់សួរអ៊ីសាថា៖ «យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកចាត់ឲ្យយើងខ្ញុំមកសួរតួនថា តើតួនជាអាល់ម៉ាហ្សៀសដែលត្រូវមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 អ្នកទាំងពីរក៏មកដល់ព្រះអង្គ ហើយទូលថា៖ “យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកបានចាត់យើងខ្ញុំឲ្យមកសួរលោកថា: ‘តើលោកជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវតែរង់ចាំអ្នកផ្សេងទៀត?’”។ សូមមើលជំពូកKhmer Christian Bible20 កាលពួកគេមកដល់ ក៏ទូលសួរព្រះអង្គថា៖ «លោកយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹកបានចាត់យើងឲ្យមកសួរលោកថា តើលោកជាព្រះមួយអង្គដែលត្រូវយាងមក ឬយើងត្រូវរង់ចាំមួយអង្គទៀត?» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 កាលអ្នកទាំងពីរនោះមកជួបព្រះអង្គ គេទូលព្រះអង្គថា៖ «លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរលោកថា "តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត"»? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 អ្នកទាំងពីរទៅដល់ ទូលសួរព្រះយេស៊ូថា៖ «លោកយ៉ូហានបាទីស្ដចាត់ឲ្យយើងខ្ញុំមកសួរលោកថា តើលោកជាព្រះគ្រិស្តដែលត្រូវយាងមក ឬមួយក៏យើងខ្ញុំត្រូវរង់ចាំម្នាក់ផ្សេងទៀត?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 កាលអ្នកទាំង២នោះមកដល់ ក៏ទូលទ្រង់ថា លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរទ្រង់ថា តើទ្រង់ជាព្រះដែលត្រូវមកពិត ឬត្រូវឲ្យយើងខ្ញុំនៅចាំ១អង្គទៀត សូមមើលជំពូក |